ហេតុផលដែល Lee Dohyun ជាតារាសម្ដែងគ្មានអ្នកជំនួសបាននៅជំនាន់នេះ ទោះដល់ពេលចូលបម្រើយោធា

ដើរតួជារដ្ឋអាជ្ញាដែលមានខួរក្បាលដូចក្មេងអាយុ ៧ឆ្នាំក្នុងរឿង “The Good Bad Mother” ធ្វើឱ្យ Lee Dohyun បានបង្ហាញទេពកោសល្យសម្ដែងដ៏អស្ចារ្យរបស់គេម្ដងទៀត បន្ទាប់ពីមានស្នាដៃលេចធ្លោជាច្រើនជាប់ៗគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនថារឿង “The Glory”, “Youth of May” និង “18 Again” ជាដើម។

យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់រឿងភាគ “The Good Bad Mother” កាលពីខែសីហាឆ្នាំមុន Lee Dohyun ក៏បានចុះឈ្មោះបំពេញកាតព្វកិច្ចយោធាក្នុងជួរទ័ពអាកាស Air Force Band។

ការចូលបំពេញកាតព្វកិច្ចយោធារបស់តារាសម្ដែងរូបនេះបានធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភ ព្រោះ​វា​មាន​ន័យ​ថា​លោកនឹង​អវត្តមាន​ពី​ការ​សម្ដែង​មួយ​រយៈ។ ហេតុនេះហើយ មុន​ពេល​ចូល​បម្រើ​យោធា Lee Dohyun បាន​ប្រឹងប្រែងយ៉ាងសកម្ម ហើយ​ជាលទ្ធផលក៏ធ្វើឱ្យរូបគេអាចមានស្នាដៃជាច្រើនសម្រាប់ចាក់ផ្សាយ​​ខណៈពេលចេញ​បំពេញ​កាតព្វកិច្ច​យោធា។

ថ្មីៗនេះ Dohyun បានបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើលនៅក្នុងរឿងភាគរបស់ Netflix “Sweet Home” រដូវកាលទី ២ ហើយត្រូវបានកំណត់ឱ្យដើរតួយ៉ាងសំខាន់នៅក្នុងរដូវកាលទី ៣ ដែលគ្រោងនឹងចេញផ្សាយនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

មិនតែប៉ុណ្ណោះ តារាវ័យ ២៨ឆ្នាំរូបនេះក៏បានបង្ហាញវត្តមានដ៏គួរឱ្យកត់សម្គាល់នៅក្នុងរឿងភាគ “Death’s Game” ដោយសម្ដែងជាតួ Jang Geonwoo ជាតួអង្គដែលត្រូវវិញ្ញាណរបស់ Choi Jae (Seo Inguk) ចូលសណ្ឋិត។ តាមរយៈមិត្តភាពជាមួយអ្នកដឹកនាំរឿង Ha Byunghoon តាំងពីថតរឿង “18 Again” ធ្វើឱ្យ Lee Dohyun សម្រេចជ្រើសរើស “Death’s Game” ជាគម្រោងចុងក្រោយរបស់ខ្លួនមុនពេលចូលបំពេញកាតព្វកិច្ច ប៉ុន្តែក៏បានបន្សល់ទុកនូវឥទ្ធិពលមិនអាចបំភ្លេចបាន ទោះបីជាបង្ហាញមុខក្នុងរយៈពេលខ្លីក៏ដោយ។

អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺថា Lee Dohyun អាចគ្រប់គ្រងកាលវិភាគថតរឿងមុនពេលចូលបម្រើយោធាយ៉ាងល្អដែលមានទាំងរឿងភាគ “The Good Bad Mother” រឿង “Sweet Home” ខ្សែភាពយន្ត “Exhuma” និងការបង្ហាញខ្លួនពិសេសនៅក្នុងរឿង “Death’s Game”។ ទំនុក​ចិត្ត​របស់​គេ​ក្នុង​ការ​មិន​ខ្លាច​នឹង​ការ​ចូលបំពេញកាតព្វកិច្ចយោធា​មិន​មែន​គ្រាន់​តែ​ជា​ការ​អួតអាងនោះ​ទេ ប៉ុន្តែគឺជាលទ្ធផលនៃការលះបង់យ៉ាងខ្លាំងក្នុងការបញ្ចប់គម្រោងនីមួយៗឱ្យបានល្អនិងទាន់ពេលវេលា។

ហេតុផលមួយទៀតគឺ Lee Dohyun ក៏ជាតារាសម្ដែងម្នាក់ដែលមាន​​ឆន្ទៈ​ក្នុង​ការ​ប្រជែង​ខ្លួនឯង​ក្នុងអ្វីដែល​ថ្មីដែរ។ ជាក់ស្ដែង ភាពយន្តខ្នាតធំ “Exhuma” ដែលនឹងចេញបញ្ចាំងនៅថ្ងៃទី ២២ ខែកុម្ភៈ គឺជាភស្តុតាង ដោយរឿងនេះគឺជាភាពយន្តបែបអាថ៌កំបាំងនិយាយពីព្រឹត្តិការណ៍ចម្លែកៗកើតឡើងក្នុងចំណោមគ្រូមន្តអាគម អ្នកដឹកនាំពិធីបុណ្យសព និងគ្រូចាប់ខ្មោច បន្ទាប់ពីពួកគេទទួលបានប្រាក់យ៉ាងច្រើនដើម្បីផ្លាស់ប្តូរទីតាំងផ្នូរអាថ៌កំបាំង។

ក្នុងនោះ Lee Dohyun នឹងសម្ដែងជាតួអង្គគ្រូមន្តអាគមឈ្មោះ Bonggil។ ទាំងការតុបតែងខ្លួនជាមួយស្នាមសាក់ និងអត្តចរិតតួអង្គចម្លែកអាថ៌កំបាំង គឺខុសប្លែកពីរឿងដែលគេសម្ដែងមុនៗតែម្ដង។

អ្នកដឹកនាំរឿង Jang Jae-hyun បានបង្ហាញការរំពឹងទុកខ្ពស់ថា “រូបរាង និងមន្តស្នេហ៍បែបថ្មីរបស់ Lee Dohyun គឺត្រូវនឹងលក្ខណៈតួអង្គ Bonggil យ៉ាងល្អឥតខ្ចោះ។ ជាងនេះទៅទៀត Lee Dohyun មានសមត្ថភាពខ្លាំងក្នុងការសម្ដែងឈុតឆាកលំបាកៗដោយជំនាញសម្ដែងរបស់គេ”។

ថាតើ Lee Dohyun អាចពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួនឡើងវិញដែរឬទេពេលវិលត្រលប់មកវិញ ក៏ជាអ្វីដែលទស្សនិកជនចាប់អារម្មណ៍ផងដែរ។ អ្នកជំនាញក្នុងវិស័យសិល្បៈ​ម្នាក់​បាន​បញ្ចេញ​យោបល់​ថា “មានមតិជាច្រើននិយាយ​ថា​គ្មាន​តារា​សម្ដែង​វ័យ​ក្មេង​ណា​អាច​ជំនួស Lee Dohyun បាន​ទេ។ តាំងពីរឿងភាគដល់ភាពយន្តខ្នាតធំ កំឡុងពេលបំពេញកាតព្វកិច្ចយោធា ស្នាដៃរបស់គេនៅតែមានជានិច្ច ដែលអាចឱ្យគេនៅតែរក្សាប្រជាប្រិយភាពយ៉ាងស្ថិតស្ថិរទោះបីបន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធាក៏ដោយ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក