ទើបចេញមិនប៉ុន្មាន បទ “GGUM” របស់ Yeonjun សមាជិក TXT ទទួលបានការសរសើរខ្លាំងមិនធម្មតាពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ

ថ្មីៗនេះ Yeonjun សមាជិកកូនបងរបស់ក្រុម TXT បានបង្ហាញខ្លួនជាតារាចម្រៀងទោលលើកដំបូងជាមួយនឹងបទចម្រៀងមានចំណងជើងថា “GGUM” ដោយទទួលបានការកោតសរសើរមិនធម្មតាពីបណ្ដាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។

នៅថ្ងៃទី២០ ខែកញ្ញា ទស្សនាវដ្ដី Teen Vogue របស់អាមេរិកបានដាក់ឈ្មោះថា “GGUM” ជាបទចម្រៀងថ្មីល្អបំផុតប្រចាំសប្តាហ៍។ ពួកគេបានពិពណ៌នាថានេះគឺជាចម្រៀងដ៏ជក់ចិត្តបំផុតជាមួយនឹងឥទ្ធិពលនៃការរួមបញ្ចូលគ្នារវាង hip-hop និង EDM។ លើសពីនេះទស្សនាវដ្ដីអាមេរិកមួយនេះក៏បានរំលេចថា Yeonjun ដែលជាសមាជិកដំបូងរបស់ TXT ក្នុងការចេញបទចម្រៀងទោលគឺពិតជាមានសមត្ថភាពសរសេរអត្ថបទចម្រៀង និងប្រើ autotune តាមរបៀបច្នៃប្រឌិតរបស់លោកបានយ៉ាងល្អ។

ទន្ទឹមនឹងនោះ ទស្សនាវដ្ដី Nylon News បានហៅ Yeonjun ថាជា “Gen-Z It guy” ដោយអមមកជាមួយនឹងការសរសើរថាលោកគឺសិល្បករដ៏ពូកែម្នាក់ក្នុងការស្វែងរករសផ្សេងៗគ្នានៃតន្ដ្រី ហើយក៏រំពឹងនាពេលខាងមុខលោកច្បាស់ជាមានអ្វីដែលថ្មីហើយប្លែកសម្រាប់ជូនអ្នកគាំទ្រជាមិនខាន។  

ជាមួយគ្នានោះ សារព័ត៌មាន USA Today ក៏បានរាយការណ៍ថាសមាជិកកូនបងក្រុម  TXT រូបនេះបានបង្កើតឈ្មោះសម្រាប់ខ្លួនឯងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយជាសិល្បករដែលមានទេពកោសល្យដ៏ប៉ិនប្រសព្វក្នុងចម្រៀងប្រភេទមានក្បាច់រាំខ្លាំងៗ។ ជាក់ស្ដែងនៅក្នុងបទសម្ភាសន៍មួយ Yeonjun បានចែករំលែកថា៖ លោកតែងតែស្វែងរកឱកាសដើម្បីអភិវឌ្ឍន៍ខ្លួនឯងឱ្យរីកចម្រើនក្នុងនាមជាសិល្បករ និងសាកល្បងរាល់ការសម្ដែងថ្មីៗ។ លោកពិតជាចង់ជំរុញនូវកម្រិតតន្ដ្រីរបស់ខ្លួន និងទទួលយកការប្រកួតប្រជែងថ្មីផងដែរ។ ក្រៅពីនេះក៏នៅមានសារព័ត៌មានអន្ដរជាតិផ្សេងទៀតដែលបានលើកសរសើរអំពីតារាចម្រៀងវ័យក្មេងរូបនេះដែរ។

ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា បទចម្រៀង “GGUM” គឺត្រូវបានប្រៀបធៀបទៅនឹងទំនុកចិត្ត និងក្ដីសុបិនរបស់ Yeonjun នៅលើឆាកតន្ដ្រី។ ក្នុងមួយដំណើរការនៃការផលិត Yeonjun បានចូលរួមក្នុងផ្នែកចាប់តាំងពីជាប្រធានបទមួយរហូតដល់ការបង្កើតក្បាច់រាំដែលនេះគឺពិតជាឆ្លុះបញ្ចាំងពីឆន្ទះរបស់លោកយ៉ាងពិតប្រាកដ។ ជាពិសេសលោកត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៅលើស្ទីល និងក្បាច់រាំលះៗតែម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

Kon Ant នាំបវរកញ្ញា Catalina Duque ទស្សនាចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត និងបញ្ជាក់ពីស្បៃខ្មែរ ដែលមានតាំងពីយូរលង់

បន្ទាប់​ពី​បញ្ចប់​ការ​បំពាក់​មកុដ​ដល់​បវរកញ្ញា​ខ្មែរ សុខគា គីមលាង ជា Miss International Cambodia 2026 ផ្លូវ​ការ​ហើយ​នោះ ក៏​ជា​ពេល​ដែល​នាំ​ឲ្យ​បវរកញ្ញា Catalina Duque ជនជាតិ​កូឡុំប៊ី​រូបនេះ​បាន​ឃើញ និង​បាន​ស្គាល់​ពី​អច្ឆរិយ​វត្ថ​ដ៏​អស្ចារ្យ​របស់​ពិភពលោក

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Leave a Reply

Your email address will not be published. Required fields are marked *