បន្ទាប់ពីបង្ហាញមុខគូស្នេហ៍ជាផ្លូវការ ពេលនេះ សុភ័ក្រ កុសុម៉ា ថត Pre-Wedding?

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

កាល​ពី​ចុង​ខែ​សីហា កន្លង​ទៅ ពិភព​សិល្បៈ​កក្រើក​ដោយសារ​រឿងរ៉ាវ​ស្នេហា សុភ័ក្រ កុសុម៉ា ត្រូវ​គូស្នេហ៍​លុតជង្គង់​សុំ​រៀបការ​នៅ​ចំពោះ​មុខ​មិត្តភ័ក្ដិ ក៏​ដូចជា​សាច់ញាតិ​ជាច្រើន។ ក្រោយ​បង្ហាញ​មុខ​គូស្នេហ៍​ជា​សាធារណៈ​ហើយ​តារា​ស្រី​ពូកែ​សម្ដី​រូប​នេះបាន​បង្ហាញ​ភាព​ផ្អែមល្ហែម​លាក់​ទុក​កន្លង​មក​ជាច្រើន ព្រម​បាន​ឲ្យ​តម្រុយ​ខ្លះ​ៗ​នៃ​ការ​រៀបការ។

ដោយ​មាន​អ្នក​ធ្លាប់​បង្ហើប​ថា តារា​ស្រី​ម្ចាស់ Kosoma Entertainment ​អាច​នឹង​ចូល​រោងការ​ចុង​ឆ្នាំ​នេះ​ថែម​ទៀត​ផង។ មិន​ត្រឹម​តែ​តម្រុយ​ពី​អ្នក​ដទៃ​នោះ​ទេ ឥឡូវ កុសុម៉ា បាន​បញ្ចេញ​វីដេអូ​ខ្លី​មិន​ដល់ ២០ វិនាទី​ផង ដែល​សកម្មភាព​ដូចជា​កំពុង​ថត Pre-Wedding នៅ​ខេត្ត​សៀមរាប ដែល​ជា​ទី​កន្លែង​គូស្នេហ៍​កញ្ញា​ធ្វើការ​​។

សុភ័ក្រ កុសុម៉ា បាន​បង្ហាញ​វីដេអូ​ខ្លី​​​មួយ​សោះ តែ​មាន​អ្នក​ចុច​ចូល​មើល​ជាង ២ លាន​ដង​មិន​ដល់ ២៤ ម៉ោង​ផង​​។ ក្នុង​វីដេអូ​ឃើញ​ថា គូស្នេហ៍​ទាំង ២ បាន​ស្លៀក​សម្លៀកបំពាក់​ស​បែប​កូន​កំលោះ​កូន​ក្រមុំបស្ចិម​ប្រទេស ហើយ​ជិះ​ឌុប​គ្នា​លេង​នៅ​បរិវេណ​ប្រាសាទ​អង្គរ​តូច និង​ប្រាសាទ​អង្គរ​ធំ ដោយ​ប្រើ​រម៉ក់​កង់​សម័យ​អាណានិគម​និយម​បារាំង ជាង ១០០ ឆ្នាំ​មុន។

សកម្មភាព​តូច​ៗ​បញ្ជាក់​ពី​ក្ដី​ស្រលាញ់​មាន​ចំពោះ​គ្នា ធ្វើឲ្យ​អ្នក​គាំទ្រ​ដែល​នៅ Single អត់ទ្រាំ​មិន​ច្រណែន​មិន​បាន និង​មាន​ខ្លះ​និយាយ​បង្អាប់ កុសុម៉ា ឲ្យ​បន្ត private វិញ​ទៅ ព្រោះ​មិន​អាច​ទ្រាំទ្រ​នឹង​សកម្មភាព​ផ្អែមល្ហែម​នៃ​អ្នក​ទាំង ២ បាន​ឡើយ។ អ្វី​ដែល​ពិសេស​តារា​ស្រី​វ័យ ៣១ ឆ្នាំ​រូប​នេះ បាន​បញ្ចេញ​ស្នាម​ញញឹម​បញ្ជាក់​ពី​ក្ដី​សុខ​ទទួល​បាន​ការ​ស្រលាញ់ និង​យល់​ចិត្ត​ពី​បុរស​ជា​គូស្នេហ៍ ដែល​ទាក់ទង​គ្នា​មក ៧ ឆ្នាំ។

អ្នក​គាំទ្រ​ក្រៅ​ពី​បង្អាប់​លេង​សើច​ជាមួយ កុសុម៉ា ថែម​ទាំង​ជូនពរ​នាង​ឲ្យ​មាន​សុភមង្គល​បែប​នេះ​ត​រហូត​រៀង​ទៅ។ មិន​ចប់​ត្រឹម​ប៉ុណ្ណោះ​ឡើយ អ្នក​គាំទ្រ​ក៏​បាន​សុំ​ឲ្យ​កញ្ញា និង​អនាគត​ស្វាមី បន្ត​ស្រលាញ់​គ្នា ផ្អែមល្ហែម និង​មាន​សុភមង្គល​ដល់​ចាស់​កោង​ខ្នង​រៀង​ខ្លួន៕ វីដេអូ៖ https://www.facebook.com/SopheakKosomaOfficial/videos/494524320115667



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។



Leave a Reply

Your email address will not be published.Required fields are marked *