ប្រគំតន្ត្រីលើកនេះ IU បង្កើតប្រវត្តិសាស្រ្តថ្មីក្នុងវិស័យ K-pop និងហេតុការណ៍ដែលអ្នកគាំទ្រនឹកស្មានមិនដល់!

ក្រោយពីការប្រគំតន្ត្រី 2024 IU HEREH WORLD TOUR ទទួលបានភាពជោគជ័យទាំងក្នុងតំបង់អាស៊ី អឺរ៉ុប និងអាមេរិកខាងជើង IU បានត្រឡប់មកបង្កើតប្រវត្តិសាស្រ្តថ្មីលើទឹកដីកំណើតរបស់ខ្លួន។

តារាចម្រៀងពេញដោយប្រជាប្រិយភាពរបស់កូរ៉េខាងត្បូង IU​ ទើបតែបញ្ចប់ការប្រគំតន្រ្តី 2024 IU HEREH WORLD TOUR កាលពីថ្ងៃទី​២២ ខែកញ្ញានេះ ជាមួយនឹងហេតុការណ៍ដែលគួរ​​ឱ្យចាប់អារម្មណ៍ជាច្រើន រាប់ចាប់ពី ជាតារាចម្រៀងស្រីដំបូងដែលធ្វើការសម្ដែងក្នុងកីឡាដ្ឋានដ៏ធំបំផុតរបស់កូរ៉េខាងត្បូង ការសម្ដែងចម្រៀងថ្មីដែលអ្នកគាំទ្រនឹកស្មានមិនដល់ និងការបង្ហាញវត្តមានរបស់មិត្តរួមអាជីពជាច្រើនរូប។

ចាប់ផ្ដើមពីហេតុការណ៍ទី១ តារាចម្រៀងស្រីវ័យ ៣១ឆ្នាំរូបនេះបានបង្កើតប្រវត្តិសាស្រ្តថ្មីសម្រាប់ខ្លួននាងផ្ទាល់ ក៏ដូចជាវិស័យតន្ត្រីរបស់កូរ៉េខាងត្បូងទាំងមូល ដោយនាងបានក្លាយជាតារាចម្រៀងស្រីកូរ៉េខាងត្បូងដំបូងបង្អស់ដែលរៀបចំការប្រគំតន្ត្រីរបស់ខ្លួននៅឯ Seoul World Cup Stadium​ ដែលអាចផ្ទុកមនុស្សសរុបទាំងអស់ចំនួន ៦៦៧០៤ នាក់។

ក្នុងនាមជាពហុកីឡដ្ឋានដ៏ធំបំផុតរបស់កូរ៉េខាងត្បូង និងជា ១ក្នុងចំណោមទីលានប្រកួតបាល់ទាល់ដ៏ធំបំផុតទាំង ៥នៅអាស៊ី មានក្រុមចម្រៀង K-pop មិនប៉ុន្មានក្រុមនោះទេដែលបានជ្រើសរើសយកទីនេះជាទីតាំងសម្រាប់ការប្រគំតន្ត្រី រួមមានក្រុម Seo Taiji and Boys, Big Bang និង Seventeen ។

បន្ថែមពីតំណែងខាងលើ តារាស្រីម្ចាស់បទ Eight រូបនេះ ក៏បានទទួលតំណែងជាតារាទោលទី ៣ ដែលបានធ្វើការប្រគំតន្ត្រីរបស់ខ្លួននៅទីលាននេះ បន្ទាប់ពីសិល្បករទោល G-Dragon និង Lim Young Woong។

ជាងនេះទៅទៀត IU ក៏បានធ្វើឱ្យអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលតាមរយៈការសម្ដែងបទថ្មីដែលនាងបង្កើតឡើងជាពិសេសសម្រាប់ការប្រគំតន្ត្រីមួយនេះផងដែរ​ ដោយនេះជាសំណាងធំរបស់អ្នកដែលបានចូលរួម ព្រោះតារាចម្រៀងពេញដោយទេពកោសល្យរូបនេះបានបញ្ជាក់ថា​ នាងគ្មានគម្រោងនឹងបញ្ចេញវាជាសាធារណៈនោះទេ។ IU​ បានបកស្រាយបទ “Bye Summer”​ ដោយលេងហ្គីតាដោយខ្លួនឯង ព្រមទាំងបកស្រាយពីអត្ថន័យពីក្រោយបទនេះទៀតផង។

យោងតាមអ្នកគាំទ្រម្នាក់ដែលបានចូលរួម បានរៀបរាប់នៅលើគណនី X របស់ខ្លួនថា ជាធម្មតា​​ IUមិនចូលចិត្តរដូវក្ដៅទេ ក៏ប៉ុន្តែនៅរដូវក្ដៅនេះ នាងបានធ្វើដំណើរជុំវិញពិភពលោកដើម្បីការប្រគំតន្ត្រីមួយនេះ ហើយវាជាអ្វីដែលអស្ចារ្យបំផុតសម្រាប់នាង។​ ដូចនេះហើយ បានជានាងនិពន្ធបទនេះឡើង។

លើសពីនេះទៅទៀត ការបង្ហាញខ្លួនរបស់តារា K-pop ដទៃទៀតក៏ជាចំណាប់អារម្មណ៍មួយនៅក្នុងព្រឹត្តការណ៍នេះផងដែរ ដោយអ្នកគាំទ្របានប្រទះនឹងវត្តមានរបស់សិល្បកររៀមច្បង G-Dragon ជាមួយគ្នា​នឹងសិល្បករជំនាន់ក្រោយជាច្រើនរូបទៀត​ ដូចជា LE SSERAFIM, STAYC និង RIIZE ជាដើម។

ក៏ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែជ្រួលជ្រាបអំពីមិត្តភាពរបស់តារាចម្រៀងរូបនេះ និងមិត្តរួមអាជីព គឺជាការចូលរួមរបស់សមាជិកក្រុម BTS V និង J-Hope​ ដែលឆ្លៀតពេលពីភារកិច្ចដ៏មមាញឹកក្នុងជួរកងទ័ពមកគាំទ្រមិត្តរបស់ខ្លួន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *