Selena Gomez បញ្ចេញសារដ៏រំជួលចិត្ត ក្រោយមហាមិត្ត Taylor Swift ភ្ជាប់ពាក្យជាមួយ Travis Kelce

Selena Gomez និង Taylor Swift គឺជាមិត្តជិតស្និទ្ធនឹងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយ​ម្នាក់ៗសុទ្ធតែបានឆ្លងកាត់រឿងរ៉ាវផ្សេងៗជាច្រើននៅក្នុងជីវិត។ ឥឡូវនេះ តារាស្រីទាំងពីរបានរកឃើញមនុស្សដែលពួកគេចង់រស់នៅជាមួយមួយជីវិត និងបានភ្ជាប់ពាក្យរួចដូចគ្នាហើយថ្មីៗនេះ Selena Gomez ក៏បានចែករំលែករូបភាព Meme មួយដែលអ្នកគាំទ្រម្នាក់បានធ្វើឱ្យ ដោយមានសារដែល Taylor Swift បានសរសេរឱ្យនាងកាលពី ១៦ ឆ្នាំមុនក្នុងនោះដែរ។

រូបភាព Meme ដែលត្រូវបានចែករំលែកនៅលើបណ្ដាញសង្គម X បានបង្ហាញពីសារដែលTaylor Swift បានផ្ញើទៅ Selena Gomez ក្នុងឆ្នាំ ២០០៩ មានខ្លឹមសារថា៖ “ស្នេហាពិតនៅតែអាចកើតឡើងនៅពេលមួយ។ វាមិនមែនអ្វីដែលងាយស្រួលរក ដូចកាលដែលយើងគិតពេលអាយុ ៩ឆ្នាំទេ។ ខ្ញុំជឿបែបនេះ ហើយអ្នកក៏ត្រូវជឿបែបនេះដូចគ្នា”។ នៅផ្នែកខាងលើក៏មានរូបថតភ្ជាប់ពាក្យរបស់ Selene Gomez និង Benny Blanco ជាមួយរូបថតភ្ជាប់ពាក្យរបស់ Taylor Swift និង Travis Kelce ដោយមាន Caption ថា “១៦ ឆ្នាំក្រោយ” ។

គួររំឭកថា Selena Gomez បាន​ចែក​រំលែក​ដំណឹងភ្ជាប់​ពាក្យ​របស់​នាង​ជាមួយ​ផលិតករ Benny Blanco កាល​ពី​ចុង​ឆ្នាំ​មុន។ អ្នកទាំងពីរគឺជាមិត្តរួមការងារ និងក្លាយជាមិត្តល្អនឹងគ្នា មុនពេលចាប់ផ្តើមទំនាក់ទំនងស្នេហានៅចុងឆ្នាំ ២០២៣ និងភ្ជាប់ពាក្យនៅខែធ្នូ ឆ្នាំ ២០២៤។ ខណៈពេលកាលបរិច្ឆេទរៀបការមិនទាន់ត្រូវបានប្រកាសជាសាធារណៈ ប៉ុន្តែមនុស្សជាច្រើនជឿថាពិធីមង្គលការពួកគេនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ ខណៈដែលថ្មីៗនេះ Selena Gomez បានធ្វើដំណើរកម្សាន្តជាមួយក្រុមមិត្តរបស់នាង និងមានពាក្យចចាមអារ៉ាមថាជាដំណើរកម្សាន្តជប់លៀងលាភាពនៅលីវរបស់នាង។

ចំណែក Taylor Swift និងកីឡាករបាល់ឱប Travis Kelce ​បាន​ប្រកាស​ពី​ការ​ភ្ជាប់​ពាក្យ​របស់​ពួក​គេ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​ប្រហែល​ពីរ​ឆ្នាំ។ ការសុំរៀបការបានធ្វើឡើងនៅក្នុងបរិវេណសួនច្បារផ្ទះរបស់លោក ដែលតុបតែងយ៉ាងស្រស់ស្អាតជាមួយនឹងដើមឈើ និងផ្កា បង្កើតបរិយាកាសរ៉ូមែនទិក។ ប្រាកដណាស់ មិត្តភ័ក្តិនៅក្នុងសិល្បៈ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រទូទាំងពិភពលោក សុទ្ធតែអបអរសាទរពួកគេជាខ្លាំង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ឬ​បាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង



Leave a Reply

Your email address will not be published.Required fields are marked *