ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញបំពេញទស្សនកិច្ចទៅកាន់ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដែលជាផ្នែកមួយនៃការអនុវត្តយុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» ។

ដោយទទួលបានគោលការណ៍អនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន ទៅបំពេញទស្សនកិច្ចការងារនៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចមានការសម្របសម្រួលរៀបចំពីក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក (Angkor International Airport Investment-AIAI) ក្រោមកិច្ចសហការជាមួយរដ្ឋបាលប្រជាជនខេត្តយូណាន និងមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន។
ផ្អែកតាមសេចក្ដីរាយការណ៍របស់ក្រសួង ដំណើរទស្សនកិច្ចនេះដែរត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋបាលប្រជាជនខេត្តយូណាន និងផ្នែកឯកជនទាំងពីរ ដើម្បីទាក់ទាញ និងជំរុញលំហូរភ្ញៀវទេសចរចិន ពិសេសពីខេត្តយូណាន មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត ៕




































































Account
Security
Favourite Content