វី ឌីណែត ឈោងចាប់ក្ដីស្រមៃក្នុងអាជីពជាតួកុន ក្រោយបញ្ចប់កុងត្រាជាមួយផលិតកម្មចាស់

មាន​ងារ​ជា «លោក​ស្រី​ទី១» ក្នុងខ្សែភាពយន្តខ្នាតធំរឿង «ភូមិ​គ្រឹះ​អាគម» វី ឌីណែត ប្រាប់​ថា​នេះ​ជា​រឿង​ទី​១ ហើយ​ក៏​ជា​ក្ដី​ស្រមៃ​តាំង​ពី​ក្មេង​របស់​ខ្លួន​ផង​ដែរ។ តួ​ឯក​ស្រី​រូប​នេះ​ត្រូវ​បាន​ប្រាប់​ទៀត​ថា​ខ្លួន​បាន​បញ្ចប់​កុង​ត្រា​ជាមួយ​ផលិតកម្ម​ដែល​ធ្លាប់​ជ្រក​កោន​រាង​យូរ​ដែរ​ហើយ។

ក្រោយ​បញ្ចប់​កុង​ត្រា​ជាមួយ​ផលិតកម្ម​រស្មី​ហង្ស​មាស តារា​ចម្រៀង វី ឌីណែត បាន​តាំង​ខ្លួន​ជា​តារា​ចម្រៀង​ឯករាជ្យ​មិន​ជ្រក​ក្រោម​ផលិតកម្ម​ណាមួយ​ទៀត​ទេ​ដោយ​បន្ត​អាជីព​ច្រៀង​តាម​រយៈ​ការ​ប្រគំ​តន្ត្រី​ និង​ការ​ថត​ស្បត​ឱ្យ​ក្រុម​ហ៊ុន​ធំៗ​ជំនួស​វិញ។

ដោយ​ឡែក នា​ពេល​ថ្មីៗ​នេះ ម្ចាស់​បទ «តុក្កតា​ក៏​ចេះ​ឈឺ​ចាប់» រូប​នេះ​បាន​បោះ​ជំហាន​លើ​វិស័យ​ថ្មី​មួយ​ដែល​ជា​ក្ដី​ស្រមៃ​តាំង​ពី​តូច​របស់​ខ្លួន​ក្នុង​​វិស័យ​កុន​ដោយ​កញ្ញា​ត្រូវ​បាន​ជ្រើស​រើស​ជា​តួ​សម្ដែង​ក្នុង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង «ភូមិ​គ្រឹះ​អាគម» សម្ដែង​ជា «លោក​ស្រី​ទី១» ជា​តួ​សំខាន់​នៅ​ក្នុង​ខ្សែ​រឿង​មួយ​នេះ។

តាម​រយៈ​បទ​សម្ភាស​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​កម្មវិធី​សម្ពោធ​ខ្សែ​រឿង​ខាង​លើ វី ឌីណែត បាន​ជម្រាប​ទៅ​កាន់​មហាជន​ថា​ការ​ក្លាយ​ខ្លួន​ជា​តារា​សម្ដែង​ក្នុង​កុន​ខ្នាត​ធំ​ហើយ​បាន​ចាក់​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស​គឺជាក្ដីស្រមៃតាំងពីតូចរបស់ខ្លួន ហើយពេល​នេះ​ក្ដី​ស្រមៃ​មួយ​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ បន្ថែម​ពី​នេះ វី ឌីណែត បានប្រាប់ទៀតថាខ្លួនក៏​កំពុង​ត្រៀម​បញ្ចេញ​បទ​ចម្រៀង​ថ្មីៗ​ឆាប់​ៗ​នេះ​ផង​ដែរ។

គួរ​ឱ្យ​ដឹង​ដែរ​ថា កញ្ញា វី ឌីណែត គឺ​ជា​អតីត​ម្ចាស់​ពាន​រង្វាន់​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​តារា​ចម្រៀង​អាជីព I AM A SINGER រដូវ​កាល​ទី២ ។ រាល់​បទ​ចម្រៀង​របស់​ម្ចាស់​ពាន​ឆ្នើម​រូប​នេះ​តែង​ទទួល​បាន​ការ​គាំទ្រ​មិន​ដាច់​ពី​សំណាក់​អ្នក​គាំទ្រ៕

រូបភាព ៖ FB Vy Dyneth



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *