មានងារជា «លោកស្រីទី១» ក្នុងខ្សែភាពយន្តខ្នាតធំរឿង «ភូមិគ្រឹះអាគម» វី ឌីណែត ប្រាប់ថានេះជារឿងទី១ ហើយក៏ជាក្ដីស្រមៃតាំងពីក្មេងរបស់ខ្លួនផងដែរ។ តួឯកស្រីរូបនេះត្រូវបានប្រាប់ទៀតថាខ្លួនបានបញ្ចប់កុងត្រាជាមួយផលិតកម្មដែលធ្លាប់ជ្រកកោនរាងយូរដែរហើយ។


ក្រោយបញ្ចប់កុងត្រាជាមួយផលិតកម្មរស្មីហង្សមាស តារាចម្រៀង វី ឌីណែត បានតាំងខ្លួនជាតារាចម្រៀងឯករាជ្យមិនជ្រកក្រោមផលិតកម្មណាមួយទៀតទេដោយបន្តអាជីពច្រៀងតាមរយៈការប្រគំតន្ត្រី និងការថតស្បតឱ្យក្រុមហ៊ុនធំៗជំនួសវិញ។
ដោយឡែក នាពេលថ្មីៗនេះ ម្ចាស់បទ «តុក្កតាក៏ចេះឈឺចាប់» រូបនេះបានបោះជំហានលើវិស័យថ្មីមួយដែលជាក្ដីស្រមៃតាំងពីតូចរបស់ខ្លួនក្នុងវិស័យកុនដោយកញ្ញាត្រូវបានជ្រើសរើសជាតួសម្ដែងក្នុងខ្សែភាពយន្តខ្នាតធំរឿង «ភូមិគ្រឹះអាគម» សម្ដែងជា «លោកស្រីទី១» ជាតួសំខាន់នៅក្នុងខ្សែរឿងមួយនេះ។






តាមរយៈបទសម្ភាសជាមួយអ្នកសារព័ត៌មាននៅក្នុងកម្មវិធីសម្ពោធខ្សែរឿងខាងលើ វី ឌីណែត បានជម្រាបទៅកាន់មហាជនថាការក្លាយខ្លួនជាតារាសម្ដែងក្នុងកុនខ្នាតធំហើយបានចាក់បញ្ចាំងលើផ្ទាំងសំពត់សគឺជាក្ដីស្រមៃតាំងពីតូចរបស់ខ្លួន ហើយពេលនេះក្ដីស្រមៃមួយនេះបានក្លាយជាការពិតហើយ។ បន្ថែមពីនេះ វី ឌីណែត បានប្រាប់ទៀតថាខ្លួនក៏កំពុងត្រៀមបញ្ចេញបទចម្រៀងថ្មីៗឆាប់ៗនេះផងដែរ។
គួរឱ្យដឹងដែរថា កញ្ញា វី ឌីណែត គឺជាអតីតម្ចាស់ពានរង្វាន់នៅក្នុងកម្មវិធីប្រឡងចម្រៀងតារាចម្រៀងអាជីព I AM A SINGER រដូវកាលទី២ ។ រាល់បទចម្រៀងរបស់ម្ចាស់ពានឆ្នើមរូបនេះតែងទទួលបានការគាំទ្រមិនដាច់ពីសំណាក់អ្នកគាំទ្រ៕
រូបភាព ៖ FB Vy Dyneth























Account
Security
Favourite Content