តារាសម្តែងរូបស្រស់ ផាន់ មិនា ហៅ វល្លិក បានសម្រេចចិត្តបញ្ចប់ភាពនៅលីវជាមួយគូស្នេហ៍រូបសង្ហា កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ ពោលគឺប្រមាណ ២ សប្តាហ៍ក្រោយនាងបញ្ចប់ការប្រកួត Miss Grand Phnom Penh 2024។


ផ្តល់បទសម្ភាសន៍ក្នុងពិធីជំនួបតារា និង Mini Concert រឿង «ដឹកបេះដូងរកស្នេហ៍» កាលពីពេលថ្មីៗ វល្លិក បានឱ្យដឹងថា ក្រោយរៀបមង្គលការរួចនាងនៅតែបន្តធ្វើការងារសិល្បៈដូចធម្មតា ព្រោះស្វាមីរបស់នាងមិនបានហាមឃាត់អ្វីឡើយ។ ប៉ុន្តែ នាងប្រហែលអាចនឹងរយាលដៃពីការងារសិល្បៈបន្តិច ដោយសារជាប់រវល់ការងារផ្ទាល់ខ្លួន ក៏ដូចជាយកពេលទៅពង្រឹងមុខជំនួញផងដែរ ព្រោះកន្លងមកនាងហាក់បីដូចជាផ្តោតលើការងារសិល្បៈខ្លាំងគួរសម ដូច្នេះនាងចង់ឆ្លៀតឱកាសនេះពង្រឹងអាជីវកម្មឡើងវិញ តែក៏មិនបោះបង់ការងារសិល្បៈឡើយ ផ្ទុយទៅវិញនាងចង់ធ្វើឱ្យការងារសិល្បៈ និងអាជីវកម្មដំណើរការទៅរលូនជាមួយគ្នា។

តារាសម្តែងសាច់សខ្ចីរូបនេះថា នាងនៅតែទទួលធ្វើការងារសិល្បៈធម្មតា គ្រាន់តែមិនច្រើនដូចពីមុនពេក។ តួយ៉ាង បន្ទាប់ពីស្នាដៃរឿង «ដឹកបេះដូងរកស្នេហ៍» នាងក៏កំពុងពិចារណាទទួលថតរឿងភាគថ្មីមួយទៀតដែរ តែពុំអាចបង្ហើបចំណងជើងនោះឡើយ។ ក្រៅពីការថតភាពយន្ត វល្លិក ក៏ទទួលថតស៉្បតពាណិជ្ជកម្ម ថតប្រម៉ូត និងទទួលការផ្សេងៗទៅតាមលទ្ធភាព និងការចរចាជាក់ស្តែង។

បើនិយាយពីវិស័យបវរកញ្ញា វល្លិក ថា នាងសប្បាយចិត្តដែលបានចូលរួមប្រកួត Miss Grand Phnom Penh 2024 ទោះបីលទ្ធផលចេញមកបែបណាក៏ដោយ ព្រោះវាជាការ challenge ខ្លួនឯងអ្វីដែលថ្មី ធ្វើអ្វីដែលពុំធ្លាប់ធ្វើពីមុនមក។ សោភារូបស្រស់នេះ នៅតែស្រលាញ់វិស័យបវរកញ្ញា ហើយប្រសិនមានឱកាសនាងក៏ចង់ចូលរួមប្រកួតកម្មវិធីផ្សេងដែលគេបើកឱកាសឱ្យស្ត្រីរៀបការហើយអាចចូលរួមបាន ប៉ុន្តែគួរឱ្យសោកស្តាយ វល្លិក បារម្ភខ្លាចតែនាងខ្លួនឯងទេដែលគ្មានពេលចូលរួមប្រកួតវិញម្តងទៀត ព្រោះមមាញឹកការងារសិល្បៈផ្សេងៗ និងអាជីវកម្មផ្ទាល់ខ្លួន៕























Account
Security
Favourite Content