វណ្ណថាន បញ្ចេញវីដេអូផ្លុំខ្លុយបទ “Make Your Luck” យ៉ាងគ្រលួច

នៅ​ថ្ងៃ ២៩ ខែ​កក្កដា ឆ្នាំ ២០២៥ នេះ​តារា​ចម្រៀង និង​ជា​អ្នក​លេង​ឧបករណ៍​ភ្លេង​ទាំង​បុរាណ​និង​សម័យដ៏ចំណាន លី វណ្ណថាន បាន​បញ្ចេញ​វីដេអូ​មួយ កាល​នៅ​លើ​ទឹកដី​អាមេរិក។ វីដេអូចម្រៀងនោះ វណ្ណថាន ក៏ចង់​ជាការលួងលោម និងលើកទឹកចិត្ត​ដល់​ជនភៀស​សឹក​កំពុងជួបទុក្ខលំបាកផងដែរ។

កាលពី​ថ្ងៃ ២៣ ខែ​កក្កដា វណ្ណថាន ជា​សិល្បករ និង​តន្ត្រីករ​ខ្មែរ​មាន​ពហុ​ជំនាញ បាន​ថត​ការ​សម្ដែង​នេះ​នៅ​ទីស្នាក់ការ​កណ្ដាល​ថ្មី​របស់ EMPIRE នៅ​សាន់ហ្វ្រាន់ស៊ីស្កូ។ វណ្ណថាន បាន​លើក​ឡើង​ថា បទ​ដែល​បាន​លើក​មក​សម្ដែង​គឺ “Make Your Luck”​ ជាចម្រៀង​​រួមគ្នា​ជាមួយ​ វណ្ណដា ដែល​ ហើយ​ក៏​ជា​ដែល​បរិយាយ​​ពី​ការ​ជឿជាក់​ថា ទោះបី​នៅ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ យើង​ទាំងអស់​គ្នា​សុទ្ធតែ​មាន​ថាមពល ដើម្បី​កំណត់​ផ្លូវ​ដែល​យើង​ដើរ ជម្នះ​ឧបសគ្គ និង​ឆ្ពោះ​ទៅមុខដោយក្តីសង្ឃឹម។

ការសម្ដែង​នោះ បង្ហាញ​ពី​ការ​គោរព​ដឹង​គុណ ទៅ​ដល់​ភាព​រឹងមាំ​អត់ធន់ ការ​រួបរួម និង​ជា​ស្មារតី​ដ៏​កក់ក្ដៅ​នៅ​មាតុភូមិ​យើង។ នៅ​ក្នុង​សំណេរ វណ្ណថាន និង បារមី បួងសួង​​ឲ្យ​សំឡេង​នេះ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​គ្រួសារ​កម្ពុជា​កំពុង​រង​ផល​ប៉ះពាល់ ត្រូវ​ចាកចេញ​ពី​ផ្ទះ និង​ជន​ភៀស​សឹក​ទាំង​អស់​ជុំវិញ​ពិភពលោក​ដែល​កំពុង​ភ័យ​​ខ្លាច​មិន​ដឹង​ថា​មាន​អ្វី​កើត​ឡើង​បន្ទាប់​ទៀត។ ក្រុម​ការងារ​ក៏​សូម​ឲ្យ​បទ​ចម្រៀង​នោះ​ព្យាបាលអារម្មណ៍ ផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹមក្នុងការទទួលបានសន្តិភាព។

សំឡេងខ្លុយ​យ៉ាង​គ្រលួច របស់ វណ្ណថាន បូករួមសំឡេង​ដ៏​ពីរោះ និង​ចាក់​ដល់​ក្រអៅ​បេះដូង ធ្វើឲ្យ​អ្នក​គាំទ្រ​អន្លង់អន្លោច ព្រឺ​សម្បុរខ្លាំង ការ​បញ្ចូល​មនោសញ្ចេតនា​ទៀតនោះ ស្ដាប់ហើយ​ចង់​ស្រក់​ទឹកភ្នែក៕

រូបភាព៖ Vanthan

វីដេអូ៖ ចម្រៀង



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *