យីអ៊ុនឡើងស្រឺតៗ! វណ្ណថាន ក្លាយជា Brand Ambassador ឲ្យភេសជ្ជៈមួយរួមជាមួយមិត្តរួមទ្រនំ វណ្ណដា

បន្ទាប់​ពី​ឡើង​យន្តហោះ​ទៅ​អាមេរិក ដើម្បី​ទៅ​សម្ដែង​មិន​បាន​ប៉ុន្មាន​ផង វណ្ណថាន ក៏​បាន​ក្លាយ​ជា​ទូត​សុឆន្ទៈ​ឲ្យ​ភេសជ្ជៈមួយ ​ដូចទៅ​នឹង​​មិត្ត​រួម​ទ្រនំ វណ្ណដា។ នេះ​ជា​ជំហាន​ជោគជ័យ​បន្ទាប់ ក្រោយ​ផលិត​បទ​ចម្រៀង និង​ធ្វើ​ភ្លេង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​នា​ពេល​កន្លង​មក។

កាលពី​ម្សិលមិញ វណ្ណថាន បាន​ក្លាយ​ជា​អ្នក​ជា​ទូត​សុច្ឆន្ទៈ​ជាផ្លូវការរបស់ Coca-Cola គឺ​ដូចទៅ​នឹង​​ដៃគូ​ដ៏​ស៊ី​ចង្វាក់ វណ្ណដា ដែល​ជា BA របស់​ភេសជ្ជៈ​មួយ​នេះតាំងពី​ឆ្នាំ ២០២៣។ គ្រាន់តែ​ទទួល​បាន​ការងារ​ថ្មី​ភ្លាម​ម្ចាស់​បទ «កំលោះ​ស្រុក​ខ្មែរ» បាន​បង្ហោះ​សំណេរ​ដោយ​ក្ដី​អំណរ​ជាមួយ​សមិទ្ធផល​ខំ​សាង ដោយ​លោក​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​ថា “សួស្ដី​ពុក​ម៉ែ​បងប្អូន​ទាំងអស់​គ្នា​ខ្ញុំ​បាទ​ពិត​ជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​របស់ Coca-Cola ហើយក្នុងនាមខ្ញុំ​ជា​ទូត​សុច្ឆន្ទៈ​មួយ​រូប ខ្ញុំ នឹង Coca-Cola បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចែករំលែក​នូវ​អ្វី​ថ្មី​ៗ​ជូន​ពុក​ម៉ែ​បងប្អូន​ទាំង​អស់​គ្នា​”។

ទាំង​អ្នក​គាំទ្រ និង​មិត្ត​រួម​ការងារ​ជាច្រើន​បាន​អបអរសាទរ​ដល់ វណ្ណថាន ដែល​អាច​ទទួល​បាន​ការងារ​ថ្មី​ដ៏​ល្អ​ដែល​នរណា​ៗ​ក៏​ចង់​បាន​មួយ​នោះ។ ក្រៅពី វណ្ណថាន មិត្ត​រួម​ទ្រនំ​ម្នាក់​ទៀត​ដែល​នៅ​ផលិតកម្ម​បារមី​ដែរ​នោះ គឺ នរិទ្ធ ក៏​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​ក្នុង​ថ្ងៃ​តែ​មួយ​ជាមួយ​ដែរ។ មុន​ក្លាយជា BA របស់​ផលិតផល​មួយ​នេះ វណ្ណថាន ធ្លាប់​បាន​ថត​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​មួយ​នេះ​ដែរ និង​ទៅ​សម្ដែង​ខនសឺត​ជាច្រើន​តាម​បណ្ដាល​ខេត្ត/ក្រុង ដែល​រៀបចំ​ដោយកូកាកូឡា​រួច​មក​ហើយ។

នៅ​ពេល​នេះ វណ្ណថាន និង វណ្ណដា កំពុង​ស្ថិតនៅ​អាមេរិក ដើម្បី​សម្ដែង​នៅមហោស្រពប្រគំតន្ត្រី Sabaidee Fest ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមិថុនា នៅទីក្រុង Chino ភាគខាងត្បូងនៃរដ្ឋ California សហរដ្ឋអាមេរិក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ

អ៊ីតាលី ប្រទេសដំបូងគេដែលអនុញ្ញាតឱ្យបុគ្គលិកសុំច្បាប់ឈប់សម្រាកមើលថែសត្វចិញ្ចឹមឈឺដោយទទួលបានប្រាក់ឈ្នួល

ប្រទេសអ៊ីតាលីបានបង្កើតប្រវត្តិសាស្ត្រក្នុងនាមជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលបានចែងជាផ្លូវការនូវសិទ្ធិរបស់បុគ្គលិកក្នុងការសុំច្បាប់ឈប់សម្រាកដើម្បីមើលថែសត្វចិញ្ចឹមមានជំងឺ ដោយនៅតែទទួលបានប្រាក់ឈ្នួល។

ដាណែត មេក្រុមរាំ OMG កំពុងវិវឌ្ឍន៍ខ្លួនទៅជាមេក្រុមហ៊ុន Agency

​ក្រុម​រាំ OMG ដ៏​ល្បី​ដែល​មាន​បទពិសោធន៍​ជាង ១០ ឆ្នាំ និង​ធ្លាប់​តំណាង​ឲ្យ​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហើយទទួល​បាន​ជោគជ័យ​ថែម​ទៀត​ផង កំពុងតែ​បោះជំហ៊ាន​ថ្មី​លើ​វិស័យ​សិល្បៈ​ដដែល តែ​ជា​ជំនាញ​ដ៏​ល្អ។ ដោយ​មិន​ចង់​ទុក​ចោល​បទពិសោ

មានលុយទិញទុកមើលបាន! គ្រោងឆ្អឹង T-rex លក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ នៅការដេញថ្លៃរបស់ Sotheby’s

កាលពីថ្ងៃទី១៤ ខែកក្កដានេះ ក្រុមហ៊ុនដេញថ្លៃ Sotheby’s បានដាក់ដេញថ្លៃគ្រោងឆ្អឹងផូស៊ីលដាយណូស័រ Tyrannosaurus rex ក្នុងទីក្រុងញូវយ៉ក ដោយបានលក់ចេញក្នុងតម្លៃ ៥០.១ លានដុល្លារ ក្លាយជាគ្រោងឆ្អឹងថ្លៃបំផុត

ជូរី ល្អហួស នឹងអង្រួនឆាក Miss Teen icon international 2026 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ទី​បំផុត​ឆាក​បវរកញ្ញា​អន្តរជាតិ ដែល ជូរី ល្អហួស នឹង​តំណាង​ឲ្យ​កម្ពុជា ត្រូវ​បាន​ប្រកាស​ឲ្យដឹងហើយ។ ដោយ​យុវតី​រូប​នេះ​ត្រូវ​បាន​តែងតាំង​ឲ្យ​ចូលរួម​ប្រកួតប្រជែង Miss Teen icon international 2026 ដែល​ជា​ជា​វេទិកា​ដ៏​

កូនចិញ្ចឹមខ្មែររបស់ Angelina Jolie និងប្អូនស្រីប្រកាសតាមកាសែត ស្នើសុំឈប់ប្រើប្រាស់នាមត្រកូលឪពុកជាផ្លូវការ

Maddox និង Zahara កូនចិញ្ចឹមរបស់ Angelina Jolie និង Brad Pitt ដែលពួកគេបានទទួលចិញ្ចឹមបីបាច់កាលពីពេលនៅរស់នៅជាប្តីប្រពន្ធជាមួយគ្នា បានដើរទៅមុខមួយជំហានទៀតក្នុងការបំពេញនីតិវិធីដើម្បី

ក្រសួង​ប្រើធម៌​ក្ដៅដល់​​អាជីវករ​ជួល​ឈុត​បុរាណ​ច្នៃ​ខុស​ទម្រង់​ដើម និង​ការប្រើកំណាត់សម្លៀកបំពាក់​​ថៃ

ក្រសួង​បាន​ចាប់​ផ្ដើម​ប្រើ​ធម៌​ក្ដៅ​ដល់​អាជីវករ​ដែល​ប្រកប​របរ​ជួល​ឈុត​បុរាណ​ក្នុង​ខេត្ត​សៀមរាប​ដែល​ច្នៃ​ខុស​ទម្រង់​ដើម និង​ប្រកាស​បិទ​ការ​ប្រើប្រាស់​កំណាត់​ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ថៃ យ៉ាង​យូរ​ត្រឹម​ដើម​ឆ្នាំ ២០២៧។

ប្រេន ALmée Couture បានបង្ហាញខ្លួនក្នុងកម្មវិធី Bilibili World នៅចិន គ្រងដោយព្រះនាង ជេនណា

សិល្បករ និង​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា បាន​ចូលរួម​កម្មវិធី Bilibili World ឆ្នាំ ២០២៦ កាលពី​ថ្ងៃ ១០ ខែ​កក្កដា ឆ្នាំ ២០២៦ កន្លង​ទៅ​នៅ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​ជាតិ​ក្នុង​ទីក្រុង​សៀងហៃ ប្រទេស​ចិន។ ទ្រង់​ទទួល​បាន​ការ​ចាប់

Leave a Reply

Your email address will not be published. Required fields are marked *