បន្ទាប់ពីឡើងយន្តហោះទៅអាមេរិក ដើម្បីទៅសម្ដែងមិនបានប៉ុន្មានផង វណ្ណថាន ក៏បានក្លាយជាទូតសុឆន្ទៈឲ្យភេសជ្ជៈមួយ ដូចទៅនឹងមិត្តរួមទ្រនំ វណ្ណដា។ នេះជាជំហានជោគជ័យបន្ទាប់ ក្រោយផលិតបទចម្រៀង និងធ្វើភ្លេងទទួលបានការគាំទ្រខ្លាំងនាពេលកន្លងមក។


កាលពីម្សិលមិញ វណ្ណថាន បានក្លាយជាអ្នកជាទូតសុច្ឆន្ទៈជាផ្លូវការរបស់ Coca-Cola គឺដូចទៅនឹងដៃគូដ៏ស៊ីចង្វាក់ វណ្ណដា ដែលជា BA របស់ភេសជ្ជៈមួយនេះតាំងពីឆ្នាំ ២០២៣។ គ្រាន់តែទទួលបានការងារថ្មីភ្លាមម្ចាស់បទ «កំលោះស្រុកខ្មែរ» បានបង្ហោះសំណេរដោយក្ដីអំណរជាមួយសមិទ្ធផលខំសាង ដោយលោករៀបរាប់នៅលើហ្វេសប៊ុកថា “សួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់ Coca-Cola ហើយក្នុងនាមខ្ញុំជាទូតសុច្ឆន្ទៈមួយរូប ខ្ញុំ នឹង Coca-Cola បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកនូវអ្វីថ្មីៗជូនពុកម៉ែបងប្អូនទាំងអស់គ្នា”។
ទាំងអ្នកគាំទ្រ និងមិត្តរួមការងារជាច្រើនបានអបអរសាទរដល់ វណ្ណថាន ដែលអាចទទួលបានការងារថ្មីដ៏ល្អដែលនរណាៗក៏ចង់បានមួយនោះ។ ក្រៅពី វណ្ណថាន មិត្តរួមទ្រនំម្នាក់ទៀតដែលនៅផលិតកម្មបារមីដែរនោះ គឺ នរិទ្ធ ក៏ក្លាយជាទូតសុច្ឆន្ទៈក្នុងថ្ងៃតែមួយជាមួយដែរ។ មុនក្លាយជា BA របស់ផលិតផលមួយនេះ វណ្ណថាន ធ្លាប់បានថតផ្សព្វផ្សាយឲ្យផលិតផលមួយនេះដែរ និងទៅសម្ដែងខនសឺតជាច្រើនតាមបណ្ដាលខេត្ត/ក្រុង ដែលរៀបចំដោយកូកាកូឡារួចមកហើយ។
នៅពេលនេះ វណ្ណថាន និង វណ្ណដា កំពុងស្ថិតនៅអាមេរិក ដើម្បីសម្ដែងនៅមហោស្រពប្រគំតន្ត្រី Sabaidee Fest ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមិថុនា នៅទីក្រុង Chino ភាគខាងត្បូងនៃរដ្ឋ California សហរដ្ឋអាមេរិក៕
























































Account
Security
Favourite Content