មកទៀតហើយ! វណ្ណដា & វណ្ណថាន កំពុងធ្វើបទថ្មីរួមគ្នា សង្ស័យកក្រើកខ្លាំងដូច “កំលោះ​ស្រុក​ខ្មែរ”

មុន​នេះ​បន្តិច FB ផេក របស់​តារា​ចម្រៀង​ក៏​ជា​អ្នក​ធ្វើ​បទ​ភ្លេង​​​ដ៏​មាន​ទឹក​ដៃ វណ្ណថាន បាន​ទម្លាក់​វីដេអូ​ខ្លី​មួយ​ត្រឹម​តែ ៨ វិនាទី​តែ​ប៉ុណ្ណោះ ដែល​ក្នុង​នោះ​ក៏​មាន វណ្ណដា ផង​ដែរ។ ហ្វេន​សង្ស័យ​ថា​តារា​ចម្រៀង​ទាំង ២ កំពុង​ធ្វើ​បទ​ថ្មី​រួម​គ្នា ក្រោយបទ “កំលោះ​ស្រុក​ស្រែក​” ល្បី​ខ្ទរខ្ទារ​ខ្លាំង ត្រឹម​រយៈពេល​មិន​បាន​កន្លះ​ឆ្នាំ​ផង​នោះ។

ក្នុង​វីដេអូ​នោះ​ក៏​មាន​ភ្ជាប់​នូវ​ឃ្លា​ចម្រៀង អូនចាំទេ​ៗៗ ហើយ caption របស់ វណ្ណថាន ក៏​សរសេរ​ដូច​គ្នា​ដែរ។ ក្នុង​វីដេអូកំលោះ​​ទាំង ២ លាន់​មាត់​សរសើរ​បទ​នោះ​ថា អេម ទៀត​ផង។ ដោយ​ឃើញ​បែប​នេះ​អ្នក​គាំទ្រ​រំភើប ព្រោះ​គិត​ថា នោះ​ជា​សកម្មភាព​ផលិត​បទ​ចម្រៀង​រួម​គ្នា​រវាង​តារា​ចម្រៀង​រួម​ផលិតកម្ម​បារមី ហើយ​អ្នក​ទាំង ២ ទៀតសោត​ធ្លាប់​បាន​ផលិត​បទ​ចម្រៀង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​រួច​មក​ហើយ អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ។

បទ “កំលោះ​ស្រុក​ខ្មែរ​” ដែល​ចេញ​កាលពី​ថ្ងៃ ៧ ខែ​មេសា ឆ្នាំ ២០២៣ មាន​អ្នក​ចូល​មើល​រហូត​ទៅ​ដល់ ៦៧ លាន​ដង ដែល​នោះ​គឺជា​បទ​ល្បី​ខ្លាំង​បំផុតមួយ​ក្នុង​ឆ្នាំ​នេះ ហើយ​ព្រម​ទាំង​មាន​អ្នក​ធ្វើ​វីដេអូ reaction បរទេស​ជាច្រើន សរសើរ​បទ​នេះ​ដូចគ្នា។ ចំណែក​បទ “អូនចាំទេ​ ” ដែល​សង្ស័យ​ថា​ជា​បទ​ថ្មី​អ្នក​ទាំង ២ ហ្វេន​ក៏​នៅតែ​សង្ឃឹម​ថា​ល្អ ពីរោះ ល្បី​មិន​ចាញ់​បទ​មុន​ឡើយ។

បន្ថែម​ពី​នេះ អ្នក​គាំទ្រ​សំណូមពរ​ឲ្យ​បញ្ចេញ​បទ​ថ្មី​ដែល​នោះ​ឆាប់​ៗ​នេះ អំឡុង​ពិធី​បុណ្យ​កាន់​បិណ្ឌ​ដែល​នឹង​មក​ដល់​នា​ប៉ុន្មាន​ថ្ងៃ​ទៀត។ ទោះ​ជា​យ៉ាង​ណា​ខាង​ផលិតកម្ម និង​សាមី​ខ្លួន​មិន​ទាន់​បង្ហើប​អ្វី​ច្រើន​ឡើយ​ទាក់ទង​នឹង​បទ “អូនចាំទេ​” ដែល​សង្ស័យ​ថា​ជា​បទ​ថ្មី​នៃ​អ្នក​ទាំង ២ នោះ។ បើ​និយាយ​ពី​សម្ពន្ធភាព វណ្ណដា និង វណ្ណថាន ពិតជា​ល្អ ដោយ​អ្នក​ទាំង ២ គោរព​គ្នា និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក៏​ឧស្សាហ៍​ឡើង​តាម​កម្មវិធី​ប្រគំ​តន្រ្តី​ជាមួយ​គ្នា​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង