ក្រោយលើកពេល ៣ ឆ្នាំ ទីបំផុត នីឡា បង្ហាញវេលារៀបការពិតប្រាកដហើយ!

ទី​បំផុត​កញ្ញា វ៉ាន់ នីឡា ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​កូន​ស្រី​តែ​មួយ​របស់ តា វ៉ិចទ័រ អ្នក​ដឹកនាំ​កម្មវិធី​កម្សាន្ត​ដ៏​ល្បី​ឈ្មោះ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN បាន​បង្ហាញ​ឱ្យ​ដឹង​ថ្ងៃ​កំណត់​ពី​ កាលបរិច្ឆេទ​ពិធី​មង្គលការ​ខ្លួន​ច្បាស់លាស់​ហើយ ក្រោយ​ត្រូវ​លើក​ពេល​រៀបចំ​ជា​ច្រើនដង។

ថ្មី​ៗ​នេះ តារា​កំប្លែង​កំពុង​មាន​ប្រជាប្រិយ​ភាព​រូប​នេះ បាន​ចេញ​មុខ​ប្រកាស​ឱ្យ​ដឹង​ពី​ថ្ងៃ​ត្រៀម​ខ្លួន​ចូល​រោង​ជ័យ​ជាមួយ​អនាគត​ស្វាមី​កញ្ញា ត្រូវ​គេ​ស្គាល់​ថា​ជា​កូន​ប្រុស​បង្កើត​របស់​អតីត​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ បន្ទាប់ពី​អ្នក​ទាំងពីរ​បាន​ផ្អាក​ពិធី​រៀបការ ដោយសារ​ជំងឺ​កូវីដ–១៩ មក​អស់​ពេល ៣ ឆ្នាំ​មក​ហើយ​នោះ។ តាម​រូបភាព​ធៀបការ នីឡា បង្ហាញ​ឱ្យ​ឃើញ​ថា ថ្ងៃ​មង្គល​ជ័យ​របស់​នាង​នឹង​រៀបចំ​ឡើង​នៅ​អំឡុង​ខែ មីនា ឆ្នាំ ២០២២ ខាង​មុខ​នេះ​នៅ​សណ្ឋាគារ សុខា ប៉ុន្តែ​សម្រាប់​ថ្ងៃ​ទី​ប៉ុន្មាន​នោះ គេ​នៅ​ពុំ​ទាន់​ដឹង​ឡើយ ព្រោះ​តារា​កំប្លែង​ស្រី​រូប​នេះ​បាន​ដាក់ Sticker បាំង​ទៅ​ហើយ។

កាលពី​ថ្ងៃ ១៣ ខែ​កុម្ភៈ​កន្លង​ទៅ ​នីឡា ​គ្រាន់តែ​ លើក​ឡើង​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្លូវការ​ថា៖ «អ្នកណា​ជំពាក់​ចំណងដៃ​នីឡា​ខ្លះ​ចេញ​មុខ​មក លើក ៣ ឆ្នាំហើយ សុំ​ប្រាកដ​ខែ​ក្រោយ​នេះ​ហើយ»។

ក្រោយ​ដំណឹង​ដ៏​ល្អ​មួយ​នេះ​បាន​បង្ហាញ​ទៅ ឃើញ​វត្តមាន​មិត្ត​អ្នក​សិល្បៈ និង​ហ្វេន​ៗ​អ្នក​គាំទ្រ​មិន​តិច​ទេ នាំគ្នា​សម្ដែង​ក្តី​ត្រេកអរ ព្រម​ទាំង​បាន​ចូល​រួម​អបអរសាទរ​ដល់​គូស្នេហ៍​ខាង​លើ។ កញ្ញា វ៉ាន់ នីឡា បាន​បញ្ជាក់​ថា ពិធី​រៀបការ​របស់​នាង​ត្រូវ​លើក​ពេល​អស់​រយៈ​ពេល ៣ ឆ្នាំ ដោយសារ​ជំងឺ​កូវីដ ១៩ ស្រប​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ តួលេខ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ប្រភេទ​បម្លែង​ថ្មី​អូមីក្រុង បាន​កំពុង​រីក​រាល​ដាល​ក្នុង​ប្រទេស​ដែល​ជា​រឿង​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម