ទៅធ្វើបុណ្យជូនអ្នកគុណ វណ្ណថាន ឆ្លៀតរំលឹកអនុស្សាវរីយ៍ ១០ ឆ្នាំមុនជំនាន់ដើរលេងភ្លេងតាមរោងបុណ្យ

វណ្ណថាន ម្ចាស់បទ «កំលោះស្រុកខ្មែរ» បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលក្រុមគ្រួសាររបស់លោកបានរៀបចំពិធីបុណ្យចម្រើនព្រះជន្មាយុ និងបច្ច័យបួន​ ជូនលោកឪពុក លី វ៉ាន់ថេត និងអ្នកម្តាយ ខៀវ សុខឹម កាលពីថ្ងៃទី ២៨-២៩ ខែ កក្កដា ឆ្នាំ ២០២៣ កន្លងទៅ។

ភ្ជាប់ជាមួយរូបថតទាំងនោះ វណ្ណថាន បានរៀបរាប់ថា «ពិធីបុណ្យចម្រើនព្រះជន្មាយុ និង បច្ច័យបួន​ ជូនលោកឳពុក និងអ្នកម្តាយខ្ញុំ សូមជូនពរឱ្យអ្នកមានគុណមានជន្មាយុយឺនយូរ កម្លាំងមាំមួន ព្រមទាំងសុខភាពល្អបរិបូរណ៍ ហើយក៏សូមជូននូវបុណ្យដែលយើងខ្ញុំទាំងអស់គ្នាបានធ្វើនេះទៅដល់ញាតិមិត្តបងប្អូនដែលបានចូលរួមផងដែរ»។

មិនត្រឹមរៀបចំពិធីបុណ្យចម្រើនព្រះជន្មាយុ និងបច្ច័យបួន​ជូនអ្នកមានគុណប៉ុណ្ណោះទេ អតីតសិស្សនៃសមាគមហ្វារពន្លឺសិល្បៈរូបនេះ ថែមទាំងឆ្លៀតលេងភ្លេងខ្មែរជាមួយក្រុមភ្លេងឧបករណ៍ខ្មែរបុរាណ រំលឹកដល់អនុស្សាវរីយ៍កាល ១០ ឆ្នាំមុន ជំនាន់លោកដើរលេងភ្លេងតាមរោងបុណ្យទាននានា។ ក្នុងវីដេអូនោះ វណ្ណថាន បានលេង គងតូច ជាឧបករណ៍ភ្លេងខ្មែរមួយក្នុងចំណោមឧបករណ៍ភ្លេងខ្មែរបុរាណដែលគេតែងតែប្រគំតាមពិធីបុណ្យផ្សេងៗ។ កំលោះសង្ហាសម្បុរស្រអែមស្រស់ វណ្ណថាន ដែលមានឈ្មោះពិតថា លី វណ្ណថាន លេងឧបករណ៍ភ្លេងខ្មែរបានយ៉ាងស្ទាត់ជំនាញ ស័ក្តិសមជាឈាមជ័រតន្រ្តីករបុរាណពិតមែន។

គួររំលឹកផងដែរថា សិល្បករក្នុងផលិតកម្ម បារមី រូបនេះ ចេះឧបករណ៍ភ្លេងតាំងពីអាយុ ៨ ឆ្នាំមកម៉្លេះ ដោយលោកពីឪពុកលោក ជាតន្ត្រីករបុរាណតែងតែយកលោកទៅតាមពេលគាត់ទៅលេងភ្លេង ដូច្នេះរសជាតិនៃតន្រ្តី និងឧបករណ៌ភ្លេងខ្មែរបានដិតដាមក្នុងចិត្តលោកតាំងពីពេលនោះមកម៉្លេះ។ កន្លងមក វណ្ណថាន ធ្លាប់ទម្លាយឱ្យដឹងថា លោកមានសមត្ថភាពអាចលេងឧបករណ៍តន្រ្តីសម័យ-បុរាណ និងឧបករណ៍ភ្លេង​ផ្សេងៗសរុប ២៨ ប្រភេទផ្សេងគ្នា ថែមទាំងមានសមត្ថភាពអាចច្រៀងបានផងដែរ ដោយលោកមានទឹកដមសំនៀងពីរោះរណ្តំចិត្តអ្នកស្តាប់តែម្តង។

ប្រជាប្រិយភាព វណ្ណថាន ផ្ទុះឡើងខ្លាំងលើសពីការរំពឹងទុក ក្រោយបទ «កំលោះស្រុកខ្មែរ» ទម្លាក់លើទីផ្សារ និងផ្ទុះការគាំទ្រភ្លូកទឹកភ្លូកដី តាំងពីក្នុងប្រទេសធ្លាយរហូតដល់ទីផ្សារអន្តរជាតិ ដោយគេឃើញមានអ្នកម្ចាស់ឆានែលបរទេសល្បីៗនាំគ្នាយកបទនេះទៅធ្វើ Video Reaction ឡើងព្រោងព្រាត។ មក​ទល់​ពេល​នេះ បទ “កំលោះស្រុកខ្មែរ” មាន​អ្នក​មើល​ 58M ហើយ​ក្នុងឆាណែល YouTube លោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen