ទីបំផុតទំព័រហ្វេសប៊ុកផ្លូវការ LD Entertainment Co.,LTD. ដាច់ចិត្តបើកបង្ហាញមុខតួឯកស្រីរឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ហើយ គឺបវរកញ្ញារាងខ្ពស់ស្រឡះ ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022។ វត្តមាន វត្តី ក្នុងរឿងនេះធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំង ហើយក៏រីករាយដែលនាងនឹងចូលរួមសម្តែងរឿងលក្ខណៈអន្តរជាតិនេះ ជាមួយតារាសម្តែងល្បីឈ្មោះមីយ៉ាន់ម៉ា Paing Takhon។

មិនត្រឹមតែ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Paing Takhon ប៉ុណ្ណោះទេ តួប្រុសដ៏ល្បីម្នាក់ទៀតដែលនឹងសម្តែងក្នុងរឿង «ប្រុសលក់ខ្លួន» ដែរនោះ គឺ ខាត់ វ៉ៃហាំង ក៏នឹងចូលរួមសម្តែងក្នុងរឿងខ្នាតធំមួយនេះដូចគ្នាដែរ។
ពេលនេះគេនៅមិនទាន់ដឹងថា តារាសម្តែងទាំង ៣ រូបនេះ នឹងត្រូវសម្តែងតួអង្គអ្វីនៅឡើយទេ តែអ្នកគាំទ្រជឿជាក់ថា រឿងនេះពិតជាល្អមើលមិនខាន ព្រោះសុទ្ធជាតារាល្បីៗ ថែមទាំងមានសមត្ថភាពសម្តែងរៀងៗខ្លួនទៀតផង។
គួររំលឹកផងដែរថា រឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ជារឿងស្នេហាបែបកំប្លែងល្អបំផុត (The Best Romance Comedy Movie) នឹងគ្រោងបើកកាម៉េរាចេញថតនៅថ្ងៃទី ទី២១ ខែឧសភាខាងមុខនេះ៕


























Account
Security
Favourite Content