តារាសម្ដែង និងជាពិធីករ ទ្រីវ ថនដេវីដ កំពុងមានវត្តមាននៅក្នុងពិធីមង្គលការរបស់ influencer ល្បីឈ្មោះ ២ រូប គឺ ហេង វិសាល និង ជា ស្រីនា។ លើកនេះ ដេវីដ មិនមែនជាពិធីករលើឆាកដូចរាល់ដងឡើយ តែជាការ Live លើផេកប្រណិតនារី សំអាងការរបស់ម្ដាយកូនក្រមុំតែម្ដង។



ទ្រីវ ថនដេវីដ បានឲ្យដឹងថា លោកត្រូវបានកូនកំលោះ-ក្រមុំអញ្ជើញមកធ្វើជាពិធីករ ដើម្បីសម្របសម្រួលក្នុងការ live បន្តផ្ទាល់ឲ្យអ្នកគាំទ្រម្ចាស់ដើមការទស្សនា ព្រោះមិនបានមកចូលរួមផ្ទាល់។ មួយវិញទៀតធ្វើឲ្យអ្នកគាំទ្រដឹងថា វគ្គនេះជាពិធីអ្វី កុំឲ្យបងប្អូនមានមន្ទិល ឬមិនច្បាស់ថាឈានមកដល់កម្មវិធីណាមួយហើយ។
តួប្រុសក្នុងរឿង «ភ្នាក់ងារស៊ីកាដា» បន្តថា លោកនឹងធ្វើជាពិធីករសម្របសម្រួលការ Live នេះរយៈពេល ២ថ្ងៃពេញ ហើយក៏ជាភ្ញៀវកិត្តិយសចូលរួមកម្មវិធីដែរ។ សម្រាប់កន្លែងរៀបចំកម្មវិធីទាំងមូលពិតជាស្រស់ស្អាត ស័ក្ដិសមជាមួយកេរ្តិ៍ឈ្មោះកូនកូនកំលោះ-កូនក្រមុំតែម្ដង មិនថាការរៀបចំពិធីផ្សេងៗ និងការតុបតែងតាំងលម្អផ្កាឡើយ ចូលមកឃើញហើយប្រាកដជាលាន់មាត់ថាអស្ចារ្យជាក់ជាមិនខាន។ នេះជាការរៀបរាប់របស់ ដេវីដ មកកាន់ AMS Infotainment។
ចង់ដឹងថាកម្មវិធី ព្រមទាំងកូនកំលោះក្រមុំស្រស់ស្អាតកម្រិតណានោះ ទស្សនារូបភាពខាងក្រោម៖






រូបភាព៖ ដេវីដ





















































Account
Security
Favourite Content