ទូច ស្រីលក្ខណ៍ នឹង​ទម្លាយ​សាច់​រឿងពិត​នៃជីវិតខ្លួនឯង តាម​រយៈ MV ថ្មី

មហាជនអ្នកគាំទ្រប្រាកដជាធ្លាប់បានដឹងមកហើយ នូវទេពកោសល្យសិល្បៈរបស់តារាចម្រៀង ទូច ស្រីលក្ខណ៍ នៅលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ជាក់ស្តែង បទចម្រៀងភាគច្រើនដែលនាងតែងនិពន្ធ និងច្រៀងចេញទៅ ភាគច្រើនជាបទចម្រៀងអប់រំបែបសង្គមគ្រួសារ ដោយបទខ្លះលើកយកពីរឿងរ៉ាវបទពិសោធន៍ក្នុងជីវិតពិតរបស់នាងមកតាក់តែង ខ្លះទៀតលើកយកពីតថភាពពិតដែលកើតឡើងក្នុងសង្គមសព្វថ្ងៃមកបង្ហាញ។ តែយ៉ាងណា តាមការកត់សម្គាល់ ទូច ស្រីលក្ខណ៍ ជាតារាស្រីម្នាក់និយមច្រៀងចម្រៀងពាក់ព័ន្ធទៅនឹងជីវិតគ្រួសាររបស់នាងមួយផ្នែកធំ។

បទចម្រៀងល្បីៗដែលអន្ទង់ចិត្តមហាជនឱ្យចងចាំឈ្មោះ ទូច ស្រីលក្ខណ៍ មិនភ្លេចរួមមាន៖ «យកប្តីខ្ញុំហើយផុសបញ្ឈឺទៀត» «ប្រុសមារយាទក្បត់» «បើអាច» «សុភមង្គលមិនឋិតតែលើលុយមួយមុខ» និង ហិង្សាមិនអាចជួយអ្វីបាន រួមទាំងបទផ្សេងៗជាច្រើនទៀត។

បន្ទាប់ពីឆក់បានបេះដូងមហាជនតាមរយៈសំនៀងទូញថ្ងូរជាច្រើនបទមកហើយនោះ ពេលនេះ ទូច ស្រីលក្ខណ៍ បានកំពុងត្រៀមបញ្ចេញស្នាដៃ MV ថ្មីមួយទៀតនាពេលឆាប់ៗនេះ ដោយតាមការបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការនាង MV ថ្មីសម្រាប់ឆ្នាំ២០២២ដែលត្រៀមនឹងចេញនេះ គឺជាការសរសេរពីរឿងពិតនាង ទាំងមេឡូឌី និងទំនុកភ្លេង។

ភ្ជាប់ជាមួយរូបថតពោរពេញដោយភាពសោកសៅ និងភាពឈឺចាប់ ទូច ស្រីលក្ខណ៍ រៀបរាប់ថា៖ «១ លះបង់ស្រលាញ់គោរពអោយតំលៃមិនប្រកាន់ថាជាអ្វី តស៊ូយកឈ្នេះគ្រប់បញ្ហារហត់លំបាកមិនហ៊ាននិយាយសុំត្រឹមតែឃើញស្នាមញញឹមពិតរបស់គេនោះគ្រប់គ្រាន់ហើយ តស៊ូណាស់ កុំដាក់កំហុសអោយខ្ញុំតែម្នាក់ឯង គេជាអ្នកបោះបង់ខ្ញុំ ទុកអោយខ្ញុំរស់នៅក្នុងសម្ពាធឯកា។ ត្រៀមចាំបងប្អូន MV សំរាប់ឆ្នាំ២០២២ នឹងចេញមកប៉ុន្មានម៉ោងខាងមុខនេះវាជាការសរសេរពីរឿងពិតរបស់ខ្ញុំទាំងមេឡូឌីនឹងទំនុកភ្លេង my new original song is coming in soon»។

ចង់ដឹងថា តើបទថ្មីរបស់តារាចម្រៀង ទូច ស្រីលក្ខណ៍ ដាក់ភាពឈឺចាប់ និងទុក្ខសោកគ្រាំគ្រាដែលកើតឡើងក្នុងជីវិតនាងយ៉ាងណាខ្លះនោះ កុំភ្លេចរង់ចាំតាមដានស្នាដៃ MV បទថ្មីរបស់ តារាចម្រៀងរូបនេះនាពេលឆាប់ៗខាងមុខ។

គួររំលឹកផងដែរថា ទូច ស្រីលក្ខណ៍ ចាប់ផ្តើមបង្ហើរសូរសៀងលើបទចម្រៀងមនោសញ្ចេតនាបែបកម្សត់សោកសង្រេង ថ្លាថ្លែងពីរឿងរ៉ាវជីវិតគ្រួសារកាន់តែច្រើនឡើងៗ ក្រោយពីនាងចាប់ផ្តើមមានរបួសចិត្តព្រោះរឿងរ៉ាវជីវិតគូរវាងនាង និងអតីតស្វាមីជាជនជាតិអង់គ្លេស គឺលោក Morten Kvammen កាលពីប៉ុន្មានឆ្នាំមុន។

ក្រោយរឿងរ៉ាវជីវិតគូមិនសមប្រកបបានបញ្ចប់សព្វគ្រប់ អ្នកមេម៉ាយកូន១រូបនេះ បានផ្លាស់ប្តូរខ្លួនឯងស្ទើរ ៣៦០ ដឺក្រេ ទាំងសម្រស់ និងការថែទាំដងខ្លួន។ ទោះនាងព្យាយាមធ្វើខ្លួនឱ្យរឹងមាំប៉ុណ្ណាក៏ដោយ ក៏ពេលខ្លះគេនៅតែអាចមើលឃើញថានាងនៅតែបៀមជាប់ទុក្ខសោកទាំងអម្បាលម៉ានដែលបានកើតឡើងអំឡុងពេលច្រើនឆ្នាំកន្លងទៅ ថែមទាំងធ្លាប់សម្រក់ទឹកភ្នែកលើឆាកតន្ត្រីទៀតផង។

យ៉ាងណាមិញ ច្រើនឆ្នាំកន្លងផុតទៅ ទូច ស្រីលក្ខណ៍ មើលទៅកាន់តែមានក្តីសុខជាមួយកូនប្រុសបណ្តូលចិត្តតែម្នាក់របស់នាង តែសម្រាប់រឿងស្នេហាវិញនោះ អ្នកម៉ាក់សម័យថ្មីម្នាក់នេះ គេចមិនរួចពីរឿងអាស្រូវស្នេហាឡើយ ដោយកន្លងមានការសង្ស័យបានកើតឡើងចំពោះសម្ព័នភាពស្និទ្ធស្នាលខុសប្លែករវាងនាង និងគ្រូបង្វឹកកីឡារបស់នាង រហូតអ្នកខ្លះគិតថាអ្នកទាំងពីរម្នាក់ទំនាក់ទំនងពិសេសជាមួយគ្នាទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម