Dilraba គ្រង​តំណែង​តារា​ស្រី​ចិន​មាន Rating ខ្ពស់​ជាង​គេ​ប្រចាំ​ឆ្នាំ​ ខណៈ​ Yang Mi និង Zhao Li Ying ធ្លាក់​ដល់​ណាណី

ខណៈដែលឆ្នាំ២០២១ កាន់​តែ​ជិត​កន្លង​ផុត​ទៅ សិល្បករ​រលក​ក្រោយ​ក៏កំពុងវ៉ាដាច់ក្រុម សិល្បករ​រលក​មុន​នៅក្នុងឧស្សាហកម្ម​កម្សាន្ត​របស់​ចិន។ ក្នុង​នាម​ជា​ម្ចាស់​ក្សត្រី Rating ថ្មី រឿង​ភាគ​របស់​តារា​កូនកាត់ Dilraba Dilmarat ​ទាំង​អស់​នៅ​ឆ្នាំ​នេះ​ទទួលបាន​អ្នកទស្សនាចំនួន ៧,៣ពាន់លានដង ​និង​បាន​វ៉ា​ដាច់​រឿងភាគរបស់ Yang Mi សម្រាប់​ការ​ទស្សនា​តាមអ៊ីនធឺណិត។

ក្រោយ​បង្ហាញខ្លួនជាលើកដំបូងតាំងពីប្រាំបីឆ្នាំមុន ប្រជាប្រិយភាពរបស់ Dilraba ត្រូវបានគេ​សន្មតថាមាន​ចំណែក​យ៉ាង​ធំ​ពី​សំណាក់ Jaywalk Studios ដែលជាកម្មសិទ្ធិមួយផ្នែករបស់តារា​រៀម​ច្បង Yang Mi។ Dilraba បាន​ក្ដោប​យក​ចំនួន​អ្នកទស្សនារឿងភាគ​យ៉ាង​លើសលប់​ក្នុងឆ្នាំនេះ ជាមួយនឹងការចាក់ផ្សាយរឿងចំនួនពីរគឺ The Long Ballad និង You Are My Glory ។ ការ​ចាប់​ដៃ​គូ​ដ៏ល្អ​របស់​នាង​​ជាមួយ​តារា​សម្ដែង Yang Yang បាន​ជំរុញ​ឲ្យ​រឿង​ភាគ You Are My Glory ​ទទួល​ការ​ចូល​មើល​រហូត​ដល់​ ៤ ពាន់​លាន​ដង និង​បាន​ជំរុញ​ឲ្យ​អាជីព​របស់ Dilraba ឈាន​ដល់​កម្រិត​កំពូល​ថ្មី​មួយ​ទៀត។

ចំណាត់ថ្នាក់លេខ ២ សម្រាប់​តារា​ស្រី​ដែលមានអ្នកទស្សនារឿងភាគច្រើនជាងគេ គឺតារាសម្តែង Tong Yao ដែលបានចាប់ផ្តើមភាព​ល្បីល្បាញ​បន្ទាប់ពី​សម្ដែង​រឿង Nothing but Thirtyក្នុងឆ្នាំ២០២០។ ក្នុងឆ្នាំនេះ រឿងភាគរបស់នាង The Rebel ​​បាន​ធ្វើ​ឲ្យ​នាង​អាច​យក​ឈ្នះ​តារា​សម្ដែង Sun Li ដែលជាប់ចំណាត់ថ្នាក់លេខ ៣ សម្រាប់រឿង The Ideal City។ ចំណាត់​ថ្នាក់​លេខ​៤​គឺ Tan Songyun ។

មានអាយុត្រឹមតែ ២៧ឆ្នាំ និង​ក្មេង​ជាង​គេ​ក្នុង​ចំណោម​កំពូល​តារា​ស្រីថ្មីៗ Bai Lu បាន​ទទួល​ជោគជ័យ​គួរឱ្យចាប់អារម្មណ៍ក្នុងឆ្នាំ ២០២១។ តាម​រយៈ​រឿងភាគចំនួនបីដែលបានចាក់ផ្សាយរួមមាន Song of Youth, One and Only និង Forever and Ever បាន​ធ្វើ​ឲ្យ Bai Lu បាន​ជាប់ចំណាត់ថ្នាក់លេខ ៥ ជាមួយនឹងអត្រា​អ្នក​មើលរឿងភាគខ្ពស់បំផុត។

អ្វី​ដែល​គួរឱ្យភ្ញាក់ផ្អើល នៅ​ឆ្នាំ​នេះ​ Yang Mi បាន​ធ្លាក់​ដល់​ចំណាត់ថ្នាក់លេខដប់។ តារា​ស្រី​រូប​នេះ​ធ្លាប់​ទទួល​បាន​ការ​ចូល​មើល​ចំនួន ៥០ ពាន់​លាន​ដង​ជាមួយ​នឹងភាពយន្ត​ភាគ Eternal Love។ ទោះយ៉ាងណា រឿង​ភាគ​ថ្មី​របស់​នាង Storm Eye បានទទួល​ភាពជោគជ័យក្នុងកម្រិតមធ្យមប៉ុណ្ណោះ ហើយរឿង Novoland: Pearl Eclipse ​ក៏​ទើប​ចាប់ផ្តើមចាក់ផ្សាយនៅក្នុងខែវិច្ឆិកា ហើយមិនបានកំណត់ពេលវេលាសម្រាប់តារាងចំណាត់ថ្នាក់ឆ្នាំនេះទេ។ ត្បិត​ថារឿង Novoland: Pearl Eclipse បានទទួលការរិះគន់ជាច្រើនជុំវិញការសម្ដែងរបស់តួ​ប្រុស William Chan ក៏ដោយ តែរឿងមួយនេះនៅ​តែអាចទទួលបានការចូលមើលចំនួន ១,៩ពាន់លានដងគិត​មកទល់នឹងបច្ចុប្បន្ន។

Zhao Liying មិនជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ទេ

តារាស្រីកំពូលទាំង ១០ ក្នុងឆ្នាំនេះ ដែលមានអ្នកទស្សនារឿងភាគច្រើនជាងគេ មិន​មិន​មាន​ឈ្មោះ Zhao Li Ying ដែលធ្លាប់ទទួលបានការ​ទស្សនា ៤០ពាន់លាន views តាម​រយៈ​រឿង​ភាគ Princess Agents នោះទេ។ នេះ​ទំនង​ជា​ដោយសារ​តែ​​តួឯក​​ស្រី​រូប​នេះ​មាន​រឿង​តែ​មួយ​ប៉ុណ្ណោះ​គឺ Faith Makes Great របស់ CCTV ដែល​បាន​ចាក់​ផ្សាយ​ក្នុង​ឆ្នាំ​នេះ។

គួរ​បញ្ជាក់ថា ចាប់តាំងពីលែងលះជាមួយ William Feng មក តារា​ស្រី​ត្រកូល Zhao បានធ្វើការមិនឈប់ឈរ ហើយ​បច្ចុប្បន្ន​នាង​នៅមានរឿងភាគមួយ​ចំនួន​មិន​ទាន់​បញ្ចាំង​ដូចជា The Story of Xing Fu និង Who is the Murderer ។ ដូច្នេះ​មាន​តែ​ចាំ​មើល​ទៀត​ថា​ឆ្នាំ​ក្រោយ​នាង​នឹង​អាច​ឡើង​មក​ក្នុង​ចំណោម Top 5 វិញ​បាន​ឬ​យ៉ាង​ណា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម