សម្រាប់​អ្នក​ចូល​ចិត្ត​បែប​ធម្មជាតិ! នៅ​ជិត​ភ្នំពេញ​បង្កើយ​ ផ្ទះ​លំហែ​លាក់​ខ្លួន​នៅ​អរិយក្សត្រ

មិន​គួរ​ឲ្យ​ជឿ​សោះ​ថា​នៅ​មិន​ឆ្ងាយ​ពី​ទី​ក្រុង​ប៉ុន្មាន​ផង​ក៏​មាន​ទី​កន្លែង​កម្សាន្ត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​យ៉ាង​នេះ។​ Maya Village គឺ​ជា​ផ្ទះ​លំហែ​លាក់​ខ្លួន​មួយ​កន្លែង​ដោយ​មាន​ការ​សាង​សង់​ផ្ទះ​ជា​ខ្នងៗ​ប្រៀប​ដូច​ជា​ភូមិ​តូច​មួយ​ហើយ​​ ក្នុង​ភូមិ​ទាំង​មូល​មាន​ផ្ទះ​ត្រឹម​តែ​ ៧​ ខ្នង។ ផ្ទះ​នីមួយៗ​មាន​ទំហំ​ និង​រចនាបថ​ខុស​ប្លែក​ពី​គ្នា​ គ្រប់​ផ្ទះ​ទាំង​អស់​ត្រូវ​បាន​សាង​សង់​ឡើង​ជា​លក្ខណៈ​ផ្ទះ​ខ្មែរ​បុរាណ។​

ពី​ផ្ទះ​មួយ​ខ្នង​ទៅ​ផ្ទះ​មួយ​ខ្នង​ទៀត​មាន​ចម្ងាយ​ឆ្ងាយ​ពី​គ្នា​ប្រហែល​ ៣០​ម៉ែត្រ​។​

នៅ​ក្នុង​ភូមិ​មាន​​ដាំ​ដើម​ឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ​​ ជុំ​វិញ​ភូមិ​ ឡោម​ព័ទ្ធ​ទៅ​ដោយ​ព្រៃ​ឈើ​ និង​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​មុខ។​

ភូមិ​លំហែ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ភូមិ​អរិយក្សត្រ​ ស្រុក​ល្វាឯម​ ខេត្ត​កណ្ដាល។​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នេះ​​ យើង​ត្រូវ​ជិះ​សាឡាង​ចេញ​ពី​ភ្នំ​ពេញ​មក​ដល់​កំពង់​ចម្លង​ អរិយក្សត្រ​ រួច​ធ្វើ​ដំណើរ​បន្ត​ទៅ​តាម​បណ្ដោយ​ផ្លូវ​ត្រង់​រហូត​ដល់​វត្ត​អរិយក្សត្រ​ បត់​ស្កាំ​ចូល​តាម​ផ្លូវ​លំ​តូច​មួយ​ខ្សែ។​ បន្ត​ដំណើរ​ទៅ​មុខ​រហូត​តាម​ផ្លូវ​មាន​សុទ្ធ​តែ​ព្រៃ​ឈើ​ធម្មជាតិ​តូច​ធំ​។​ នៅ​ពេល​ទៅ​ដល់​យើង​នឹង​ទទួល​បាន​អារម្មណ៍​មួយ​ដូច​ជា​បាន​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​។

អ្នក​ដែល​ទៅ​សម្រាក​លំហែ​នៅ​ទី​នេះ​ត្រូវ​ចម្អិន​អាហារ​ញ៉ាំ​ដោយ​ខ្លួន​ឯង​ ដោយ​មាន​ឧបករណ៍​ផ្ទះ​បាយ​មួយ​ចំនួន​រៀប​ចំ​ជា​ស្រេច​សម្រាប់​អ្នក​ តែ​សម្រាប់​អង្ករ​ ម្ហូប​ និង​ចំណី​អាហារ​ផ្សេងៗ​ យើង​ត្រូវ​ទិញ​យក​ទៅ​ដោយ​ខ្លួន​ឯង។

ស្នាក់​នៅ​ក្នុង​ផ្ទះ​ឈើ​ខ្មែរ​បុរាណ​ ចម្អិន​ម្ហូប​អាហារ​ញ៉ាំ​ដោយ​ខ្លួន​ឯង​ មើល​ទៅ​ជុំ​វិញ​ផ្ទះ​មាន​សុទ្ធ​តែ​រុក្ខជាតិ​តូច​ធំ​​ ខ្យល់​អាកាស​បរិសុទ្ធ​បក់​មក​ប៉ះ​ខ្លួន​ប្រាណ​ អម​ជា​មួយ​នឹង​សូរសម្លេង​សត្វ​យំ​នៅ​តាម​ដើម​ឈើ​ ធ្វើ​ឲ្យ​នឹក​ស្រណោះ​ដល់​ស្រុក​ភូមិ​កំណើត​ដែល​ធ្លាប់​រស់​នៅ​តាំង​ពី​តូច។

ក្រៅ​ពី​ស្នាក់​នៅ​ក្នុង​ភូមិ​ហើយ​ យើង​ក៏​អាច​ដើរ​លេង​គយគន់​ព្រៃ​ឈើ​និង​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​មុខ​នៅ​ជុំ​វិញ​ភូមិ​បាន​ដែរ។​ ដោយ​សារ​តែ​សម្បូរ​ទៅ​ដោយ​រុក្ខជាតិ​បៃតង​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​ទី​នេះ​រាង​ត្រជាក់​ខុស​ពី​ធម្មតា​ ជា​ពិសេស​អាកាសធាតុ​នឹង​ចុះ​ត្រជាក់​ខ្លាំង​នៅ​ពេល​ល្ងាច​និង​យប់​។ សម្រាប់​អ្នក​ដែល​ចង់​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ ចង់​សាក​ថ្ម​ឲ្យ​ជីវិត​ ត្រូវ​ការ​ថ្នាំ​ព្យាបាល​ភាព​តានតឹង​ គួរ​តែ​សាក​ល្បង​មក​ទី​នេះ​។​

បណ្ដាញសង្គម៖https://www.facebook.com/mayavillagephnompenh/



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម