ស្ងាត់ៗ ស៊ឹង វង្សចន្ទ័ពេញបរមី បេក្ខភាព Top 10 Miss Universe Cambodia 2025 បានភ្ជាប់ពាក្យនៅថ្ងៃនេះជាមួយគូស្នេហ៍ដ៏ស្រស់សង្ហា និងជាអតីតកីឡាករបាល់ទាត់លេងនៅលីគកំពូលកម្ពុជាមួយរូប។

រូបភាពរបស់ ស៊ឹង វង្សចន្ទ័ពេញបរមី ចូលរោងជ័យជាមួយគូស្នេហ៍ត្រូវបានទម្លាយព័ត៌មានពីបវរកញ្ញារួមកម្មវិធី គឺ ជា ដេវីណា ដោយកញ្ញាបានបង្ហោះរូបភាព ២ សន្លឹកអំឡុងពេលសែនចងដៃឲ្យមិត្តភ័ក្ដិរបស់ខ្លួន។ បើទោះជាសាមីខ្លួនមិនទាន់បង្ហាញរូបភាព ឬនិយាយអ្វីពីដំណឹងចូលរោងជ័យមួយនោះក៏ដោយ តែអ្នកគាំទ្រដែលឃើញតាមរយៈ ដេវីណា បានអបអរសាទរដល់ ស៊ឹង វង្សចន្ទ័ពេញបរមី និងលោក ហេង ទីណា។ មិនត្រឹមតែ ដេវីណា ឡើយ ម្ចាស់មកុដ Miss Universe Cambodia 2025 អ្នកនាង ថៃ នារីសុជាតា និង DN ឈួង យីឆូយ ក៏ដូចជាក្រុមការងារដទៃទៀតបានចូលរួមអបអរថ្ងៃពិសេស បរមី ដែរ។
កញ្ញា ស៊ឹង វង្សចន្ទ័ពេញបរមី ជាបវរកញ្ញាកូនខ្មែរកាត់ឡាវ ហើយថ្មីៗនេះនាងទើបបញ្ចប់ភារកិច្ចកក្នុងការប្រកួតប្រជែង Miss Universe Cambodia 2025 ស្ថិតក្នុងចំណោម Top 10។ បវរកញ្ញាខ្មែរកាត់ឡាវរូបនេះមិនត្រឹមតែជាប់ក្នុង Top 10 Miss Universe Cambodia 2025 ប៉ុណ្ណោះទេ នាងក៏ទទួលបានពាន Best in Bodysuit ផងដែរ។
ប្រកួតចប់មិនទាន់បាន ១ ខែផង បវរកញ្ញាកូនកាត់ខ្មែរ-ឡាវ វ័យ ២៥ ឆ្នាំរូបនេះ បានបង្ហាញមុខជាមួយគូស្នេហ៍ ហើយអំឡុងពេលពិធីភ្ជុំបិណ្ឌ អ្នកទាំង ២ ក៏បានបណ្ដើរគ្នាទៅវត្ត








ក្រឡេកទៅមើលកូនកំលោះរបស់ ស៊ឹង វង្សចន្ទ័ពេញបរមី ត្រូវបានគេស្គាល់ថាជាអតីតកីឡាករក្លឹបបាល់ទាត់រប់ក្លឹប ណាហ្គាវើលដ៍ ហើយបច្ចុប្បន្នលោកបានចាកចេញពីក្លឹប និងកំពុងបម្រើការជាកងទ័ពជើងទឹកកម្ពុជា៕
រូបភាព៖ Miss Universe Cambodia, Chea Devina និង Fi Yata























Account
Security
Favourite Content