ថមមី ទើបសារភាព រួមចំណែកធ្វើឱ្យភរិយាមានបញ្ហាបំពង់កកម្រិតធ្ងន់

ដូចប្រិយមិត្តបានដឹងហើយថា តារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស អ្នកនាង សួស វីសា មានជំងឺរលាកបំពង់កកម្រិតធ្ងន់ រយៈពេលប្រមាណជិត២ឆ្នាំ រហូតស្ទើរតែបាត់បង់អាជីពតារាចម្រៀងទៅហើយ ប៉ុន្តែដោយសារទទួលបានការព្យាបាលពីគ្រូពេទ្យនៅ​ថៃ បំពង់កនាងទើបប្រសើរឡើងបន្តិចម្ដងៗ ហើយ​នៅអំឡុងដើមឆ្នាំ ២០២៣ នាងមានលទ្ធភាពអាចស្រែកច្រៀងតាមឆាកប្រគំតន្រ្តីវិញបានដូចពី​មុន។ ទៀតសោត នាងក៏បានត្រៀមចេញបទចម្រៀងថ្មីៗកំដរអារម្មណ៍អ្នកគាំទ្រ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងមកដល់នាពេលខាងមុខ​។

និយាយពីស្ថានភាពជំងឺរបស់ម្ចាស់បទ «I’m Back» លោក ថមមី ដែលជាស្វាមីបានឱ្យដឹងក្នុងថ្ងៃក្រុងពាលីសង្ក្រាន្ត NNP ថា បច្ចុប្បន្ន បញ្ហាបំពង់ក វីសា សះស្បើយ ៩៥% ហើយ នៅសល់តែ ៥% ទៀតប៉ុណ្ណោះ។ តួយ៉ាង នៅពេលនាងគេងអត់ឆ្អែតគឺវារើឡើងបន្តិចបន្តួច តែបើសំឡេងចម្រៀងវិញគឺធម្មតា ១០០%។

ស្វាមី សួស វីសា បន្តថា តាមគ្រូពេទ្យប្រាប់ ជំងឺរលាកបំពង់ករបស់ភរិយាលោក អាចនឹងលាប់ឡើងវិញ ប្រសិនបើនាងស្រែក live វីដេអូខ្លាំងៗ តែបើគ្រាន់តែចម្រៀងធម្មតា គឺមិនអីនោះទេ។ តែអ្វីគួរឱ្យភ្ញាក់ផ្អើល ខណៈបំពងកភរិយាជិតជាសះស្បើយ ថមមី ស្រាប់តែទម្លាយឱ្យដឹងថា ការពិតទៅភរិយាលោកខូចសំឡេង ដោយសារតែលោក ព្រោះលោកជាមនុស្សសំឡេងធ្ងន់ហើយឮ ដូចនេះពេល live ជាមួយគ្នា វីសា ប្រឹងស្រែកតាមលោកខ្លាំងៗ ទើបធ្វើឱ្យសំឡេងនាងមានបញ្ហាបែបនេះ។

វីសា និង ថមមី ជំនាន់ផ្ទុះ Live ខ្លាំង

លើកឡើងពីរឿងនេះគេនៅចាំបានថា ក្នុងកិច្ចសម្ភាសន៍មួយកាលពីពេលកន្លងទៅ​ សួស វីសា បានឱ្យដឹងថា បំពង់កនាងមានដុំសាច់ ប្រហែលកើតឡើងដោយកត្តាគួបផ្សំជាច្រើន រួមទាំងនាងធ្លាប់កើតជំងឺកូ​វីដ-១៩ និងបព្ហាច្រមុះផងដែរ។ តែដោយសារក្រុមគ្រួសារជាអ្នកជឿលើរឿងផ្លូវក្នុងខាងអប្បិយជំនឿ នាងបានសាកល្បងប្រើវិធីសាស្ត្រនេះ រួចក៏បានជួបមីងម្នាក់ជាគ្រូទាយដែលជាប់សាច់ញាតិនាង ហើយគាត់បានប្រាប់នាងថា នាងខុសមាត់-ខុសក ទើបគេយកសំឡេងទៅលាក់ទុកនៅភ្នំ​អដ្ឋរស្ស​ ដោយសារនាងបន់ស្រន់សុំហើយ តែមិនធ្វើតាម មិនបំពេញតាមការសន្យា។ នៅពេលនាងសម្រេចបំណង ប៉ុន្តែពេលនោះនាងរកនឹកមិនឃើញថាបានសន្យាអ្វីនៅទីណានោះទេ ទើបមីងជាគ្រូទាយរម្លឹកឡើងពីពិធីសែនព្រេងទ្រង់ទ្រាយធំ ទើបនាងនឹកឃើញថា កាលពីប៉ុន្មានខែ មុននាងឈឺនាងបានរៀបចំពិធីសំពះគោរពដឹងគុណគ្រូទ្រង់ទ្រាយធំមួយ ដោយមានអញ្ជើញលោកគ្រូអ្នកគ្រូ និងសិស្សសាលារបាំជាច្រើននាក់ មកសំពះគោរពរម្លឹកដឹងគុណគ្រូ ដែលបានបង្ហាត់បង្រៀនចំណេះជំនាញ និងគ្រឹះសិល្បៈដល់នាងតាំងពីកុមារភាព។ 

សួស វីសា រៀបរាប់ថា នាងខុស ២ ចំណុច គឺទី១ ថ្ងៃនោះនាងបានឡើងរាំសំពះគ្រូនៅមុខព្រះភ័ក្ត្រខ្មុករបាំទាំងអស់ ដោយគ្មានឯកសណ្ឋានអ្នករបាំ (សំពត់បត់ អាវប៉ាក់) ថែមទាំងរាំដៀវជើងនៅមុខព្រះភ័ក្ត្រខ្មុករបាំទាំងអស់ទៀតផង។ ទី២ គឺនាងបានបន់ស្រន់អ្វីម៉្យាងនៅពេលនោះ តែខ្លួននាងមិនចាំថាបានបន់ស្រន់អ្វីនោះទេ ទើបគេខឹងហើយយកសំឡេងនាងទៅទុក​ដូច្នេះ។ ក្រោយដឹងរឿងនេះហើយ នាងនិងក្រុមគ្រួសារប្រញាប់ធ្វើពិធីបន់ស្រន់ខមាទោស សុំសំឡេងវិញ នាងស្រាប់តែមានអារម្មណ៍ថាចាប់ផ្តើមធូរស្បើយភ្លែតតែម្តង ធ្វើឱ្យក្រុមគ្រួសារនាងភ្ញាក់ផ្អើលជាខ្លាំង។

ទិន្នភាព សួស វីសា រាំសំពះគ្រូនៅមុខព្រះភ័ក្ត្រខ្មុករបាំទាំងអស់ ក្នុងពិធីសំពះគោរពដឹងគុណគ្រូ

បន្ទាប់ពីជំងឺបានធូរស្បើយច្រើន សួស វីសា ចាប់ផ្តើមឡើងឆាកតន្រ្តីវិញដូចមុន និងត្រៀមចេញបទចម្រៀងថ្មីៗជាច្រើន ដែលក្នុងនោះមានទាំងបទចម្រៀងទោល និងបទចម្រៀងរួមគ្នាជាមួយ ថមមី ថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la