ចេញជាផ្លូវការហើយ! «អាណាចក្រនៃវប្បធម៌» មកុដតម្លៃ ២៧ម៉ឺនដុល្លារ ត្រៀមបំពាក់ឱ្យជយលាភី MGC 2023 

មុននេះបន្តិច ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia បានបង្ហោះឱ្យឃើញមកុដថ្មីសន្លាងរបស់កម្មវិធី Miss Grand Cambodia 2023 ដែលមានតម្លៃដល់ទៅ ២៧ ម៉ឺនដុល្លារ ដោយដាក់ឈ្មោះ​ថា «អាណាចក្រនៃវប្បធម៌» (EMPIRE OF CULTURE) ដោយមកុដនេះ រំលេចនូវភាពច្នៃប្រឌិតផ្អែកលើរចនាបថបុរាណខ្មែរ លាយឡំជាមួយម៉ូដបែបសហសម័យ និងបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ មើលទៅកាន់តែអស្ចារ្យមិនអាចកាត់ថ្លៃបាន។

យោង​តាម​ទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia រៀបរាប់ឱ្យលម្អិតថា « “EMPIRE OF CULTURE”អាណាចក្រនៃវប្បធម៌មកុដបានរំលេចនូវភាពច្នៃប្រឌិត ដោយផ្អែកលើ រចនាបទ្ន័បែបបុរាណខ្មែរ លាយឡំជាមួយម៉ូតបែបសហសម័យ បានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅដែលកាន់តែអស្ចារ្យមិនអាចកាត់ថ្លៃបាន តួមកុដទាំងមូលបានធ្វើឡើងពីមាស ទឹកប្រាំពីរ និង ដាំនូវពេជ្រ និង ត្បូង ធម្មជាតិ រាប់ពាន់គ្រាប់ ហើយអត្ថន័យនៃ តួមកុដ មានដូចជា ៖

.ក្បាច់ខាងលើនៃតួមកុដ បានយកលំនាំតាម រចនាបថ ខ្លោងទ្វារ នៃប្រាសាទព្រះវិហារ ដែលជាសម្បត្តិ បេតិកភណ្ឌដ៏មហស្ចារ្យរបស់ពិភពលោកមិនអាចកាត់ថ្លៃបាន តួធំកណ្តាលនៃមង្កុដ យកលំនាំតាម សត្វនាគក្បាល៥ តំណាងឱ្យ កំពូលភ្នំមេរុទាំង១០៩ និងតំណាងអោយទិសធំៗទាំង៥ ( ទិសខាងលិច កើត ជើងត្បូង និងទិសកណ្តាល ឬព្រហ្មចារ្យ)

.ហើយតួតូចសងខាងនៃមកុដ យកលំនាំតាម សត្វនាគក្បាល៣ ដែលតំណាងអោយ លទ្ធិត្រីម៌ូតិ

.គួបផ្សំនិងម៉ូតសងនៃតួមកុដនីមួយៗ បានបង្ហាញពី កួរស្រូវទុំដូចមាស ដែលជាផលិតផល កសិកម្មដ៏សម្បូរសប្បាយ ហូរហៀរ និងល្អផ្ដាច់គេ របស់ប្រជាជនខ្មែរ

.រួមជាមួយនិងក្បាច់រចនាដែលដកស្រង់ចេញពីទម្រង់កមុដ តួរអង្គ របាំអប្សរា ផងដែរ ។

គោលបំណង នៃការធ្វើមកុដនេះឡើងគឺ ដើម្បីបង្ហាញពី ជាតិ សាសនា សម្បត្តិវប្បធម៌ និង បេតិកភណ្ឌ ដែលមាននៅក្នុងប្រទេសកម្ពុជា និងសូមធ្វើការបួងសួងដល់ វត្ថុស័ក្តសិទ្ធ អោយនៅថែរក្សាការពារ នាំសេចក្តីសុខដល់កូនចៅកម្ពុជាអោយមានសេចក្តីសុខ ជានិរន្ត៏តរៀងទៅ»

សូមជម្រាបថា កម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាចាប់ទទួលពាក្យចូលប្រកួតតាំងពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៣ រហូតដល់សព្វថ្ងៃ។ ក្នុងនោះ គេសង្កេតឃើញថា ឆ្នាំនេះមានបេក្ខភាពស្រីស្អាតពេញដោយសមត្ថភាពជាច្រើននាក់បានសម្រុកមកដាក់ពាក្យប្រកួតប្រជែងកម្មវិធី​ រហូតអ្នកស្នេហាវិស័យ Beauty Pageant នៅកម្ពុជាលើកឡើងថា ឆ្នាំនេះការប្រកួត Miss Grand ដឹងតែកក្រើក​ខ្លាំង​ជាក់​ជាមិនខាន ព្រោះសមាសភាពដាក់ពាក្យប្រកួតសុទ្ធជាស្រីស្អាត មានសមត្ថភាព គួបផ្សំមកុដប្រណិតតម្លៃ ២៧ ម៉ឺន​ដុល្លារ គឺដឹងតែផ្ទុះ​តែម្តង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ

យុវជនចិនសម្រុកបង្ហោះសារ “បែកបាក់ស្នេហា” បន្ទាប់ពីរដ្ឋាភិបាលចេញច្បាប់ថ្មី ហាមឃាត់ទំនាក់ទំនងស្និទ្ធស្នាលជាមួយ AI

រដ្ឋាភិបាលចិន បានចេញបទបញ្ញត្តិថ្នាក់ជាតិចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ដើម្បីការពារកុំឱ្យប្រជាជនធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយ AI និងដើម្បីដោះស្រាយបញ្ហាអត្រាកំណើតទាប។

ឆ្នាំនេះកម្ពុជានៅតែជាម្ចាស់ផ្ទះរៀបចំ Miss Planet International ដដែល

កម្ពុជា​នៅតែ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី Miss Planet International ដដែល ដែល​នឹង​ធ្វើ​ឡើង​នៅ​ រោង​មហោស្រព​កោះ​ពេជ្រ​នា​វគ្គ​ផ្ដាច់ព្រ័ត្រ។ ការ​រៀបចំ​នេះ​ជួយ​ឲ្យ​កម្ពុជា​ចំណេញ​រឿង​ជាច្រើន​ទាំង​ថវិកា កេរ្តិ៍ឈ្មោះ វប្បធម៌​ប្រពៃណី

Kaylee Hottle តួស្រីក្នុងភាពយន្ត Godzilla ត្រូវបាត់បង់ជីវិតក្នុងអាយុ 18 ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍

Kaylee Hottle តារាសម្តែងស្រីគថ្លង់ ដែលត្រូវបានស្គាល់យ៉ាងច្បាស់បំផុតតាមរយៈការសម្ដែងក្នុងខ្សែភាពយន្ត Godzilla ចំនួនពីរភាគ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយកន្លែងក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី

ជប៉ុនត្រៀមមានវិធានការការពារ “សំឡេង” បុគ្គលល្បីៗពី AI

ក្នុងសម័យកាលដែល AI អាចត្រាប់តាមសំឡេងរបស់នរណាក៏បាន រហូតដល់ពេលខ្លះស្ទើរតែមិនអាចបែងចែកបានថា ជាសំឡេងពិត ឬជាសំឡេងក្លែងក្លាយ តើច្បាប់អាចការពារម្ចាស់សំឡេងបានដោយរបៀបណា?

គ្រូ​មួយ​ថ្ងៃ គ្រូ​មួយ​ជីវិត! លោកស្រី​ សុភា បុត្រឈរ ​ជូន​ប្រាក់​ ១៨​ ម៉ឺន​ដុល្លារ​ ដល់​គ្រូ​១៨​នាក់​ដែល​ធ្លាប់​បង្រៀន​កាលពីក្មេង

ដូច​ពាក្យ​ដែល​គេ​តែង​និយាយ ​គ្រូ​មួយ​ថ្ងៃ​គ្រូ​មួយ​ជិវិត ​គឺ​មន​ខុស​ពិត​មែន។ ជាក់​ស្ដែង ​លោកស្រី សុភា ​បុត្រឈរ ទោះ​ជា​ទៅ​ដល់​ទី​ណា​ក៏​មិន​ដែល​ភ្លេច​គ្រូ​បង្រៀន​ដែល​ធ្លាប់​បង្រៀន​លោក​ស្រី​កន្លង​មក​នោះ​ទេ។

BTS ចូលរួមបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី The 2026 FIFA World Cup Final Halftime Show!

ក្រុមចម្រៀងបុរស BTS បានឡើងសម្តែងនៅលើឆាកនៅ New Jersey Stadium សម្រាប់កម្មវិធី World Cup Halftime Show ជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup កំលុងពេលប្រកួតផ្តាច់ព្រ័ត្ររវាង Spain និង Argentina

ធុញនឹងការងារពេក អ្នកបើកយន្តហោះម្នាក់ចំណាយពេលជាង ២ ម៉ោង បើកបរយន្តហោះចេញជាអក្សរថា “ខ្ញុំធុញ”

នរណាក៏ធ្លាប់មានអារម្មណ៍ធុញទ្រាន់នឹងការងារដែរ ក៏ប៉ុន្តែអ្នកបើកយន្តម្នាក់នៅក្នុងចក្រភពអង់គ្លេស បានរំសាយភាពធុញទ្រាន់នេះទៅជាស្នាដៃដ៏ប្លែកមួយ ដោយបានចំណាយពេលជាង ២ ម៉ោងនៅលើផ្ទៃមេឃដើម្បី

​កុយ អេនណា ដើរឡើងភ្នំខ្ពស់បំផុតក្នុងស្រុក បង្ហាញសម្រស់ធម្មជាតិបៃតងខៀវស្រងាត់ សត្វព្រៃកម្រៗនៃកម្ពុជា

កុយ អេនណា ជា​ការងារ​ជា​តារា​បង្ហាញ​ម៉ូដ បវរកញ្ញា ហើយ​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ថា​អ្នក​ធ្វើ​ដំណើរ​ផ្សងព្រេង​ស្រី​ដែល​មិន​ចេះ​ខ្លាច​ក្នុង​ការ​ធ្វើ​ដំណើរ​ថ្មើរ​ជើង​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេង​ៗ ដើម្បី​ចូលរួម​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​កន្លែង​ទេសចរណ៍​ខ្មែរ​គ្រប់​ខេត្ត​ក្រុង

ចង់លេងផ្លូវកាត់! បុរសកូរ៉េម្នាក់ប្រើប្រាស់វ៉ែនតាមាន AI លួចចម្លងក្នុងការប្រឡងថ្នាក់ជាតិ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងបានចោទប្រកាន់បុរសម្នាក់ពីបទប្រើប្រាស់វ៉ែនតាឆ្លាតវៃ ដែលមានបំពាក់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីលួចចម្លងក្នុងការប្រឡងយកវិញ្ញាបនបត្រថ្នាក់ជាតិ។ នេះជាចំណាត់ការផ្លូវ