Timothée, Miley Cyrus, Gordon Ramsay និងតារាល្បី ៣២ នាក់ទៀត មានឱកាសចារឈ្មោះលើផ្កាយ Hollywood Walk of Fame សម្រាប់ឆ្នាំនេះ

បុគ្គលល្បីៗរបស់ហូលីវូដចំនួន ៣៥ រូប នឹងទទួលបានការចារឈ្មោះលើផ្កាយ ដែលតម្រៀបនៅតាមដឹងផ្លូវ Hollywood Walk of Fame សម្រាប់ឆ្នាំ ២០២៦ ជាសមិទ្ធផលមួយបន្ថែមទៀត បញ្ជាក់ពីភាពជោគជ័យ និងការតស៊ូជាច្រើនឆ្នាំនៅក្នុងវិស័យកម្សាន្តរបស់ហូលីវូដ។

នៅថ្ងៃទី២ ខែកក្កដានេះ សភាពាណិជ្ជកម្មហូលីវូដបានបង្ហាញឈ្មោះបុគ្គលល្បីៗដែលខ្លួនបានទទួលស្គាល់ពីសមត្ថភាព និងសម្រេចប្រគល់ផ្កាយនៅលើផ្លូវដ៏ល្បីឈ្មោះនៅក្នុងទីក្រុង LA គឺ Hollywood Walk of Fame ចំនួន ៣៥នាក់ ដូចជា Timothée Chalamet, Demi Moore, Emily Blunt, Rachel McAdams, Stanley Tucci, Rami Malek, Miley Cyrus, មេចុងភៅ Gordon Ramsay និងវីរបុរសបាល់បោះ Shaquille O’Neal ជាដើម។

ការទទួលបានផ្កាយនេះ មិនមែនជារឿងងាយស្រួលសម្រាប់តារាហូលីវូដឡើយ។ ជាក់ស្ដែង សូម្បីតែតារាល្បីលំដាប់កំពូលក៏មិនប្រាកដថា អាចមានឈ្មោះនៅទីតាំងនេះដែរ ព្រោះចាប់តាំងពីឆ្នាំ ១៩៦០ មក មានតារាប្រមាណ​ ២៧០០នាក់ប៉ុណ្ណោះដែលទទួលបានឱកាសពិសេសនេះ។

គួរឱ្យដឹងដូចគ្នាថា ការទទួលបានផ្កាយនៅឯ Hollywood Walk of Fame គឺទាមទារឱ្យតារាប្រុសស្រីទាំងនេះ មានស្នាដៃលេចធ្លោ និងចំណាយពេលកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងវិស័យកម្សាន្តមិនតិចជាង ៥ឆ្នាំនោះទេ។ បន្ថែមពីនេះទៀត តារាខ្លួនឯងមិនមានសិទ្ធិស្នើឈ្មោះសុំផ្កាយនេះឡើយ តែតម្រូវឱ្យអ្នកដទៃ ដូចជាក្រុមអ្នកគាំទ្រ ឬផលិតកម្មជាអ្នកស្នើឈ្មោះឱ្យ ជាមួយនឹងការបង់ប្រាក់ ៧៥ ០០០ដុល្លារអាមេរិក។

ផ្កាយនៅលើផ្លូវប្រវត្តិសាស្ត្ររបស់ហូលីវូដមួយនេះ ប្រៀបបានទៅនឹងពានរង្វាន់មួយដូចគ្នាដែរ។ ខុសត្រង់ថា ការទទួលពានរង្វាន់ដូចជា​ Oscar ឬ Grammy តារាទាំងនោះនឹងរក្សាទុកដោយខ្លួនឯង តែផ្កាយនេះ នឹងតម្កល់ក្នុងទីសាធារណៈ ជាការចែករំលែកពានរង្វាន់រវាងសិល្បករ និងក្រុមអ្នកគាំទ្រ។

សូមបញ្ជាក់ថា ការដែលមានឈ្មោះចារនៅលើផ្កាយទាំងនោះ ក៏ជាប្រយោជន៍ធំមួយរបស់សិល្បករ ព្រោះក្រៅពីទទួលបានការចុះផ្សាយពីប្រព័ន្ធផ្សព្វផ្សាយតូចធំជុំវិញពិភពលោក នេះក៏ជាភស្តុតាងមួយទៀត ដែលបន្ថែមភាពងាយស្រួលក្នុងការចរចាការងាររបស់តារាទាំងនោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា



Leave a Reply

Your email address will not be published.Required fields are marked *