Tiffany Lau តួស្រីក្នុងរឿង តម្រុយមរណៈ ចេញមុខអរគុណអ្នកគាំទ្រកម្ពុជា

នៅរាត្រីថ្ងៃទី៧ ខែកក្កដា នេះ នាង Tiffany Lau បានបង្ហាញពីអារម្មណ៍របស់ខ្លួន នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ក្រោយស្នាដៃសម្ដែងនៅក្នុងរឿង តម្រុយមរណៈ ទទួលបានការគាំទ្រខ្លាំងនៅឯកម្ពុជា។

ជាក់ស្ដែង ភាពយន្តបែបស៊ើបអង្កេត​ អាថ៌កំបាំងរបស់ស្ថានីយ៍ទូរទស្សន៍ TVB ដែលមានសរុប ៣០ភាគ បានចាក់ផ្សាយដល់ភាគទី ២០ ហើយ និងកំពុងតែទទួលបានការពេញនិយមក្នុងចំណោមអ្នកគាំទ្រកម្ពុជា។

ឆ្លើយតបនឹងភាពជោគជ័យនេះ Tiffany Lau ដែលជាតួឯកស្រីក្នុងរឿងហុងកុងនេះតែម្ដង បានបង្ហោះសារខ្លី ភ្ជាប់ជាមួយនឹងរូបភាពពីក្នុងរឿងថា៖ “ខ្ញុំសុំអរគុណធំៗទៅដល់អ្នកគាំទ្រ និងការគាំទ្រដ៏អស្ចារ្យពីប្រទេសកម្ពុជា! ពួកយើងពិតជារំភើបណាស់ដែលបានឮថា ទីបំផុតរឿង តម្រុយមរណៈ បានចាក់ផ្សាយជូនអ្នកទាំងអស់គ្នាហើយ!”។​

“យើងបានឃើញ Tags និងឃ្លីបវីដេអូ នៅលើបណ្តាញទំនាក់ទំនងសង្គម វាពិតជាបានធ្វើឱ្យខ្ញុំមានអារម្មណ៍ថា កក់ក្តៅក្នុងចិត្ត។ អរគុណសម្រាប់ការស្រលាញ់ និងគាំទ្រមកលើពួកយើង! យើង​រីករាយ​ណាស់​ដែល​អ្នក​ចូលចិត្ត​រឿង​ភាគនេះ​!” តារាស្រីវ័យ ២៨ឆ្នាំបានបញ្ចប់ដូច្នេះ។

គួរ​ឱ្យដឹងផងដែរថា រឿង តម្រុយមរណៈ មានសាច់រឿងនិយាយពី មិត្តរួមការងារ ៣នាក់ គឺ Kwok Pak Fei, Keung Hei Man និង Lau Lik ដែលបានត្រឡប់មកជួបជុំគ្នាជាថ្មី បន្ទាប់ពីប្រតិបត្តិការដ៏អាក្រក់មួយ បង្កើតបានជាសោកនាដកម្ម នាំឱ្យអ្នកទាំង ៣ត្រូវឃ្លាតឆ្ងាយពីគ្នា។ ជំនួបលើកនេះ Kwok Pak Fei, Keung Hei Man និង Lau Lik បានរួមគ្នាជា អង្គភាពពិសេស ASIB ដើម្បីបើកស៊ើបអង្កេត និងដោះស្រាយសារអាថ៌កំបាំងដែលជា តម្រុយនៃឧក្រិដ្ឋកម្ម។

នៅក្នុងរឿងនេះ Tiffany Lau បានសម្ដែងជាតួអង្គ Wan Ka Lei ជាគូនឹង Chiu Cheung Long ដែលសម្ដែងដោយ Owen Cheung ស្របពេលដែលតួ​ឯកមួយគូទៀត គឺជាគូរបស់ Kwok Pak Fei និង Keung Hei Man សម្ដែងដោយ Joel Chan និង Moon Lau៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន



Leave a Reply

Your email address will not be published.Required fields are marked *