គួរឱ្យអាណិត! តារា K-pop ៣ រូប រងការបំពានរហូតប៉ះពាល់ផ្លូវចិត្ត ពេលចូលបម្រើយោធា

ជារឿងធម្មតាសម្រាប់ប្រទេសកូរ៉េខាងត្បូងទៅហើយ ដែលបុរសគ្រប់រូបដែលមានអាយុ ២៨ ឆ្នាំ នឹងតម្រូវឱ្យចូលបម្រើការជាកងយោធា សឹងតែគ្មានករណីលើកលែង។ ដោយឡែកសម្រាប់ស្រ្តីវិញ បើទោះបីជាមិនមានការទាមទារឱ្យចូលរួមជាដាច់ខាត តែពួកគេនៅតែអាចចូលបម្រើក្នុងជួរកងទ័ពដោយការស្ម័គ្រចិត្តបាន។ តែតារា​ប្រុស​ប៉ុន្មាន​រូបនេះរួម​មាន G-Dragon, Taecyeon និង Taemin ជាដើមទទួលបានការបំពានក្នុងរូបភាពផ្សេងៗ ជាពិសេសនៅពេលងូតទឹក រហូតប៉ះពាល់ដល់បញ្ហាផ្លូវកាយ និងផ្លូវចិត្ត។

ទាក់ទងជាមួយនឹងរឿងនេះ នៅក្នុងវីដេអូដែលមានចំណងជើង “Why Showering is Horror for K-pop Idols in the Military” ឬមានន័យជាភាសាខ្មែរថា “ហេតុអ្វីបានជាការងូតទឹកជារឿងដែលគួរឱ្យភ័យរន្ធត់ សម្រាប់តារា K-pop ក្នុងជួរយោធា?” របស់គណនី YouTube “Seoulite TV” បានលើកយករឿងរ៉ាវមួយចំនួនទាក់ទងនឹងប្រធានបទនេះ ជាពិសេសគឺរឿងរ៉ាវពីក្រោយការបំពានដែល G-Dragon, Taecyeon និង Taemin បានជួប នៅពេលដែលពួកគេបំពេញតួនាទីជានាយទាហាន។

១. G-Dragon សមាជិកក្រុម BIGBANG 

អាចនិយាយបានថា G-Dragon ជាតារា K-pop មួយរូបដែលទទួលរងការរំលោភបំពានឯកជនភាពជាច្រើន នៅពេលដែលលោកចូលបម្រើការក្នុងជួរកងទ័ព។ បើទោះបីជាលោកខិតខំបង្កើតទំនាក់ទំនងជាមួយនឹងអ្នកដទៃទៀត និងប្រឹងប្រែងធ្វើខ្លួនជាមនុស្សធម្មតាម្នាក់ដើម្បីមិត្តភាពក្នុងជួរកងទ័ពក្ដី តែគ្រប់យ៉ាងវាផ្ទុយស្រឡះពីអ្វីដែលលោកព្យាយាម។ 

ម្ចាស់គណនី Seoulite TV បានរំឭកដល់បទពិសោធន៍របស់តារាល្បីៗជាច្រើនរូប ដែលបានបាត់បង់ឯកជនភាពនៅពេលដែលគេងូតទឹក។ ម្ចាស់គណនីរូបនេះ បានលើកឡើងថា៖ “មិនត្រឹមតែសម្លឹងមើលមកពួកគេនៅពេលងូតទឹកនោះទេ តារាគ្រប់រូបនិយាយថា មនុស្សម្នាតែងតែដើរទៅមកកាត់បន្ទប់ទឹក​ខ្លួនកំពុងប្រើប្រាស់ ដោយធ្វើដូចជាមិនចាប់អារម្មណ៍មើលមកពួកគេអ៊ីចឹង។ តែតាមពិតទៅ ពួកគេមានបំណងមកមើលខ្លួន”។

ដោយឡែក ករណីរបស់ G-Dragon វិញ មិនបានចប់ត្រឹមតែការលួចមើលតែប៉ុណ្ណោទេ តែពួកគេព្យាយាមគូររូបរាងរបស់លោក ដោយនេះជាការរំលោទសិទ្ធិឯកជនដែលមិនអាចទទួលយកបាន។ YouTuber រូបនេះបាននិយាយផងដែរថា៖ “មានការរាយការណ៍មួយបានប្រាប់ថា បុរសៗដែលជានាយទាហានទាំងនោះបានគូររូបរាងរបស់តារាចម្រៀង G-Dragon ដោយមានបញ្ចាក់ថាដងខ្លួនរបស់លោកមានអាចម៍រុយ ប្រជ្រុយ ស្នាមសាក់ និងស្លាកស្នាមផ្សេងៗនៅត្រង់ណាខ្លះ។ រូបគំនូរនេះ ដំបូងឡើយពួកគេធ្វើឡើងដើម្បីផ្ញើឱ្យមិត្តស្រីរបស់ខ្លួន តែផ្ទុយមកវិញវាបែរជាបានចែកចាយពេញបណ្ដាញអ៊ីនធឺណិតទៅវិញ”។

នៅក្នុងវីដេអូដដែល លោកក៏បានរៀបរាប់ពីការរំខានឯកជនភាពជាច្រើនទៀតដែលតារាវ័យ ៣៦ ឆ្នាំរូបនេះបានជួប មិនថាការដែលគេសម្លឹងមកគាត់នៅពេលញ៉ាំអាហារ ការលួចយកទ្រព្យសម្បត្តិផ្សេងៗ រួមទាំងខោក្នុង ក៏ដូចជាការ​ចែកចាយ​ព័ត៌មាននៃការព្យាបាលរបស់លោកនៅលើអ៊ីនធឺណិត ដោយពេទ្យទាហានទៀតផង។ នេះនៅមិនរាប់បញ្ចូលការព្យាយាមផ្សេងៗទៀតពីសំណាក់អ្នកខាងក្រៅ ដូចជាសារព័ត៌មាន Tabloid ព្យាយាមថតរូប និងយកព័ត៌មានផ្សេងៗពីរូបលោក បន្ថែមដោយញាត្តិមិត្តរបស់នាយទាហានផ្សេងៗដែលព្យាយាមចង់ជួបមុខលោក នៅពេលដែលទៅសួរសុខទុក្ខសាច់ញាត្តិរបស់ខ្លួន។ 

ទីបំផុត លោកក៏ត្រូវបានបំបែកចេញពីអ្នកដទៃ ដោយហេតុថាលោកទទួលរងការយាយីលើសកម្រិត។ វាគួរតែជារឿងដែលល្អសម្រាប់ G-Dragon ដែលអាចត្រឡប់មកមានទីតាំងមួយដែលលោកគិតថាមានសុវត្ថិភាព។ តែផ្ទុយមកវិញ លោកកាន់តែទទួលបានការយាយីខ្លាំងជាងមុនទៅទៀត ដោយគេបានរិះគន់លោកថាទទួលបានសិទ្ធិពិសេសជាងអ្នកឯទៀត។ 

២. Taecyeon សមាជិកក្រុម 2PM

YouTuber រូបនេះបានចែករំលែកពីការយល់ឃើញរបស់គាត់ទៅលើ Taecyeon ថា ក្នុងចំណោមអ្នកឯទៀត លោកជានាយទាហានម្នាក់ដែលមានស្ថានភាពល្អប្រសើរជាងគេ យ៉ាងហោចណាស់រូបរាងខាងក្រៅរបស់លោក។ ជាមួយនឹងរូបភាពជានាយទាហានដ៏ស្រស់សង្ហារបស់ Taecyeon អ្នកគាំទ្រតែងតែគិតថាលោករស់នៅសុខសប្បាយនៅពេលដែលបំពេញតួនាទី ក៏ប៉ុន្តែវាជាការយល់ព្រមបែបឈ្នះ-ឈ្នះមួយរបស់លោក។

ម្ចាស់គណនី Seoulite TV បានលើកឡើងថា តារាចម្រៀងសមាជិក 2PM រូបនេះបានតម្លើងទម្ងន់រហូតដល់ទៅ ១០គីឡូដើម្បីទទួលបានរូបរាងមួយឱ្យដូចទៅនឹងនាយទាហានរឿងអាមេរិក «G.I. Joe» ដែលមានរូបរាងធំឌាំង។ បន្ថែមពីនេះទៀត គេក៏ព្យាយាមថតរូបរបស់ Taecyeon ឱ្យមើលទៅឡូយសង្ហា​ រួមជាមួយនឹងការសម្ដែងផ្សេងៗទៀតនៅក្នុងកម្មវិធីរបស់កងយោធាផងដែរ។ 

ដោយឡែក នៅពេលដែលនិយាយពីវិបត្តិផ្សេងៗ តារាវ័យ ៣៥ឆ្នាំរូបនេះបានលើកឡើងថា គ្រប់យ៉ាងវាមិនអាក្រក់ពេកទេ លើកលែងតែពេលដែលលោកងូតទឹក។ YouTuber បានរៀបរាប់ថា៖ “មិត្តភក្ដិរបស់លោកតែងព្យាយាមរកកន្លែងដែលមានអ្វីបាំងភ្នែក ឬយ៉ាងហោចណាស់ក៏ជ្រុងណាមួយនៃបន្ទប់ទឹក ក៏ប៉ុន្តែវាមិនមែនចេះតែមានរហូតទេ”។  

៣. Taemin សមាជិក SHINee

YouTuber រូបនេះ បាន​លើកឡើង​ថា សម្រាប់តារា K-pop​ ដែលលោកគិតថាជាករណីដែលគួរឱ្យអាណិតបំផុតគឺករណីរបស់ Taemin មកនិយាយ។ ជាក់ស្ដែង ជំនួសដោយការដែល Taemin ត្រូវបម្រើការជានាយទាហាន លោកបានបម្រើការជាបុគ្គលិកសាធារណៈម្នាក់ក្នុងជួរយោធា ដោយសារតែបញ្ហាបាក់ទឹកចិត្ត និងថប់បារម្ភរបស់លោក។

“ជាក់ស្ដែង លោកបានព្យាយាមព្យាបាលបញ្ហាផ្លូវចិត្ត តាមរយៈការប្រើប្រាស់ថ្នាំ និងការព្យាបាលផ្សេងៗ តែស្ថានភាពជំងឺរបស់ Taemin កាន់តែយ៉ាប់ទៅរហូតដល់ត្រូវផ្ទេរតួនាទីពីនាយទាហាន ទៅជាសមាជិកក្រុមតន្ត្រីរបស់យោធា”។ YouTuber រូបនេះបានបន្ថែមថា៖ “ក៏ប៉ុន្តែបើទោះជានៅក្នុងក្រុមតន្ត្រីនេះក៏ដោយ លោកនៅតែទទួលបានការយាយី ជាពិសេសនៅពេលដែលលោកងូតទឹក”។ 

បន្ទាប់ពីរៀបរាប់រឿងរ៉ាវអយុត្តិធម៌របស់តារាចម្រៀងទាំង ៣រូបរួច លោកក៏បានចែករំលែកការយល់ឃើញរបស់លោកទៅលើដំណោះស្រាយសម្រាប់បញ្ហាមួយនេះផងដែរ។ 

លោកយល់ឃើញថា៖ “អ្វីដែលលោកបានដឹងនោះគឺថា សម្រាប់តំណែងពិសេសមួយចំនួននៅក្នុងជួរយោធា ដូចជាវេជ្ជបណ្ឌិត ឬក៏និស្សិតពេទ្យ ពួកគេបម្រើការនៅក្នុងមន្ទីរពេទ្យរបស់ទាហាន និងទទួលបានកម្រៃច្រើនជាងអ្នកឯទៀត។ ហើយអ្វីដែលសំខាន់នោះ គឺពួកគេអាចរស់នៅអាផាតមិនផ្ទាល់ខ្លួនបាន បើទោះបីជាត្រូវចំណាយលុយជួលដោយខ្លួនឯងក៏ដោយចុះ។ ដូចនេះ ពួកគេ ក៏ដូចជាអ្នកដែលមានតំណែងពិសេសដទៃទៀតអាចត្រឡប់មកផ្ទះវិញនៅពេលដែលផុតម៉ោងការងារ ហើយតារា K-pop ក៏គួរទទួលបានសិទ្ធិនេះដូចគ្នា”៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ



Leave a Reply

Your email address will not be published.Required fields are marked *