មិនធម្មតា Miss Universe Cambodia ឆ្នាំនេះនឹងប្រើមកុដប្រណីតថ្មី បំពាក់ជូនជយលាភី

កម្មវិធី Miss Universe Cambodia 2025 នឹងប្រើមកុដ​ថ្មី សម្រាប់​បំពាក់​ជូន​បវរកញ្ញា​ជយលាភី ក្រោយ​ទទួល​បាន​ការ Sponsor ពី​ហាង​ពេជ្រ​ដ៏​ល្បី​ប្រចាំ​ប្រទេស​កម្ពុជា​រួច​មក។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ខាង​ស្ថាប័ន Miss Universe Cambodia ប្រកាស​នៅ​ព្រឹក​នេះ​លើ​បណ្ដាញ​សង្គម។

ភាគច្រើន​កម្មវិធី​​ប្រកួត​ប្រជែង​សម្រស់​ក្នុង​ស្រុក តែងតែ​មាន​ការ​ផ្ទេរ​មកុដ​ដល់​បវរកញ្ញា​ថ្មី​ថ្មោង​ដែល​ទទួល​ជ័យជម្នះ​បន្ទាប់ ដោយ​មកុដ​ដែល​អ្នក​ចាស់​ពាក់។ តែវា​​ក៏​អាស្រ័យ​លើ​ស្ថាប័ន​ដែល​រៀបចំ​ដែរ បើ​ជា ND ចាស់​គ្រប់គ្រង​កម្មវិធី​យូរ នឹង​មាន​ការ​ផ្ទេរ​បន្ត ហើយ​បើ ND ទើប​ទទួល​បាន​សិទ្ធិ​រៀបចំ គឺ​មកុដ​ថ្មី​ដែរ។

សម្រាប់​កម្មវិធី Miss Universe Cambodia ២ ឆ្នាំ​មក​នេះ គឺ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ លោក ឈួង យីវឆូយ។ ទោះ​ជា​ស្ថិត​ក្រោម​ការ​រៀបចំ​របស់ ND ដដែល តែ Miss Universe Cambodia 2025 បាន​ផ្លាស់ប្ដូរ​មកុដ​ថ្មី ដល់​បវរកញ្ញា​ចក្រវាល​២០២៥ ដែល​នឹង​រក​ឃើញ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ពោល​គឺ​ថ្ងៃ ២៦ ខែ​កក្កដា ឆ្នាំ ២០២៥។

ស្ថាប័ន Miss Universe Cambodia បាន​បញ្ជាក់​លើ​ការ​ប្រកាស​របស់​ខ្លួន​ថា នឹង​បំពាក់​មកុដ​ថ្មី​ដ៏​ប្រណីត ដល់​ជយលាភី ដែល​មកុដ​ថ្មី​នោះ គឺជា​ការ​ឧបត្ថម្ភ​ពី​ហាង​ពេជ្រ​ដ៏​ធំ និង​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ហាងមាសពេជ្រ បុប្ផាគន្ធ។ គួរ​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន ម្ចាស់​មកុដ​គឺ​អ្នកនាង ប្រាសាទ ដាវីន ដែល​មកុដ​នោះ ក៏​ជា​មកុដ​ច្នៃ​ពី​ ហាងមាសពេជ្រ បុប្ផាគន្ធ ដូច​គ្នា​ផង​ដែរ។

សម្រាប់​ថ្ងៃនេះ Miss Universe Cambodia 2025 មក​ដល់​វគ្គ Close Door Interview ដល់​បេក្ខភាព​ទាំង​២០ រូប ហើយ​ថ្ងៃ ២៤ ខាង​មុខ ជា​វគ្គ​ប្រកួត​បឋម។ ចង់​ដឹង​ថា​ជើង​ខ្លាំង​រូប​ណា ដែល​អាច​ផ្ដួល​បេក្ខភាព ១៩ រូប​ផ្សេង​ទៀត មក​កាន់កាប់​មកុដ​ថ្មី​ប្រណីត ពី​កម្មវិធី Miss Universe Cambodia កុំភ្លេច​ចូលរួម​បោះឆ្នោត និង​រង់ចាំ​មើល​ទាំង​អស់​គ្នា៕

រូបភាព៖ Miss Universe Cambodia, Prasath Davin, ហាងមាសពេជ្រ បុប្ផាគន្ធ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់



Leave a Reply

Your email address will not be published.Required fields are marked *