សម្ដីប៉ុន្មានម៉ាត់របស់កូនស្រី នាយក្រិន ធ្វើឱ្យមហាជនរំជួល​ចិត្ត

មហាជន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កំពុង​រំជួល​ចិត្ត​ នឹក​អាណិត​កូន​ស្រី​តារា​កំប្លែង នាយ​ក្រិន ក្រោយ​បាន​ដឹង​ថា​នាង​តូច​ស៊ូ​ញ៉ាំ​អំបិល​ និង​ទឹក ​ដើម្បី​ចម្អែត​ក្រពះ​ព្រោះតែ​ខ្លាច​ឪពុក​លំបាក។

ថ្មីៗនេះ​នាយ​ក្រិន និង​កូន​ៗ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​កម្សាន្ត 3 FUN។ នៅ​ក្នុង​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​ឆាណែល​កម្សាន្ត​មួយ​នេះ​កំពុង​ទាញ​ចំណាប់​អារម្មណ៍​បណ្ដា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសបុក​ឱ្យ​នឹក​អាណិត​ទៅ​ដល់​ក្មេង​ស្រី​ម្នាក់​ដែល​ចេះ​គិត​ខ្លាច​ឪពុក​លំបាក​ទាំង​ដែល​ខ្លួន​មាន​វ័យ​មិន​ទាន់​១០​ឆ្នាំ​ផង​នោះ។

តាម​រយៈ​វីដេអូ​សម្ភាស​កូន​ស្រី​របស់​តារា​កំប្លែង​នាយ​ក្រិន​ បាន​ពោលទាំង​ក្ដុកក្ដួល​ថា៖ «អត់​មាន​បាយ​ញ៉ាំ ខ្ញុំ​អាច​ទ្រាំ​បាន បើ​អត់​បាយ​ញ៉ាំ តែ​មាន​ទឹក ខ្ញុំ​ផឹក​ទឹក​ឱ្យ​ឆ្អែត»។ មិន​តែ​ប៉ុណ្ណោះ​ កូន​ស្រី​តារា​កំប្លែង​រូប​នេះ​ក៏​បាន​បង្ហើប​ប្រាប់​បន្ថែម​ទៀត​ថា ​ពេល​ដែល​អត់​មាន​អី​ញ៉ាំ​ ខ្លួន​និង​បង​ៗ​ព្រម​ទាំង​ឪពុក​នាំ​គ្នា​ញ៉ាំ​អំបិល។

ឃ្លា​សម្ដី​ដែល​ខ្ជាក់​ចេញ​ពី​មាត់​ក្មេង​ស្រី​មាន​ត្រឹម​ឪពុក​ជា​អ្នក​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​មួយ​នេះ​​ដែរ​កំពុង​ចាក់​ទម្លុះ​បេះដូង​មហាជន​ច្រើន​នាក់ នឹក​អាណិត​ទៅ​ដល់​ក្មួយ​ស្រី​ដែល​មាន​ភាព​អត់ធ្មត់​យល់​ពី​ស្ថានភាព​លំបាក​នៅ​ក្នុង​គ្រួសារ​ ថែម​ទាំង​ពោល​សរសើរ​នូវ​ភាព​អត់​ធ្មត់​ និង​ភាព​ឆ្លាតវៃ​របស់​ក្មេង​ស្រី​​តូច​​រូប​នេះ​ ដោយ​រូប​នាង​នៅ​ក្មេង​សោះ​តែ​បែរ​ជា​យល់​ការ​បែប​នេះ។

គួរឱ្យដឹងថា ក្រោយ​បែកបាក់​គ្រួសារ​ នាយ​ក្រិន​ បាន​នាំ​កូន​ៗ​មក​រស់​នៅខេត្ត​បាត់​ដំបង ដោយ​ប្រកបរបរ​បន្តិច​បន្តួច​ ដើម្បី​ចិញ្ចឹម​ជីវិត​រហូត​ទទួល​បាន​ការងារ​បន្ថែម​លើ​ការ​ប្រូម៉ូត​ឱ្យ​ផលិត​ក្នុង​ស្រុក​មួយ​ចំនួន។ បន្ថែម​ពី​នេះ ​លោក ​និង​កូនទាំង ៣ ​តែង​ថត​ជា​វីដេអូ​ខ្លី​ៗ​ និង​ទទួល​ការ​ថត​សម្ដែង​នៅ​តាម​ខេត្ត​ ព្រម​ទាំង​​ចិញ្ចឹម​មាន់​ទា​នៅ​ផ្ទះ​ដើម្បី​បាន​ប្រាក់​បន្ថែម​មក​ផ្គត់ផ្គង់​ការ​ចំណាយ​នៅ​ក្នុង​គ្រួសារ៕

សូមទស្សនាវីដេអូខ្លី៖https://www.facebook.com/3funchannelcambodia/videos/1328541254881845

ប្រភពរូបភាព៖ នាយក្រិន បាត់ដំបង 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *