ដូចការគ្រោងទុកអ្នកគាំទ្រ! ម្ចាស់ពាន Cambodian Idol រដូវកាលទី៥ បានទៅលើ គី សាវីន

ទី​បំផុត​កម្មវិធី Cambodian Idol រដូវកាលទី៥ បាន​រក​ឃើញ​ម្ចាស់​ពាន​ហើយ ក្រោយ​ចម្រាញ់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អស់​រយៈពេល​ជាច្រើន​ខែ។ ម្នាក់​នោះ គឺ គី សាវីន ដែល​ជា​បេក្ខភាព​លេចធ្លោ​ជាង​គេ ហើយ​ក៏​ជា​បេក្ខភាព​ដែល​ឆ្លងកាត់​សាលា​បណ្ដុះបណ្ដាល​ផង​ដែរ នៅភូមិន្ទវិចិត្រសិល្បៈ។

គី សាវីន អាច​បកស្រាយ​បទ​ចម្រៀង​បាន​ច្រើន​ទម្រង់ ជាពិសេស​ទម្រង់​បែប​ប្រពៃណី ដែល​អាច​ឆក់​យក​បេះដូង Judge ទាំង ៤ តាំង​ពី​​វគ្គ​ Judge Audition សប្ដាហ៍​ទី១។ សាវីន អាច​ច្រៀង​បាន​ទាំង​មហោរី ទាំង​ស្មូត ភ្លេង​ការ បាន​មួយ​កំផ្លេ ដែល​នោះ​ហើយ​ជា​ចំណុច​ដែល​អាច​ឲ្យ​អ្នក​ខេត្ត​បាត់ដំបង​រូប​នេះ ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន។

ម្ចាស់​ពាន Cambodian Idol រដូវកាល​ទី៥ វ័យ ២៣ ឆ្នាំ​ជា​មនុស្ស​តស៊ូ និង​ខិតខំ​ដើម្បី​អនាគត ព្រោះ​អំឡុង​ពេល​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ លោក​ក៏​ចេញ​ទៅ​ច្រៀង​ភ្លេង​ខ្មែរ និង​ស្មូត ដើម្បី​កម្រៃ​យក​មក​ផ្គត់ផ្គង់​ជីវភាព​ផង​ដែរ។ ពី​មួយ​វគ្គ​ទៅ​មួយ​វគ្គ សាវីន មិន​បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ឡើយនិស្សិតសាលា​វិចិត្រ​សិល្បៈ​រូបនេះ បាន​ធ្វើឲ្យ​មហាជនភ្ញាក់ផ្អើល​ម្ដង​ហើយ​ម្ដង​ទៀត​ជាមួយ​សមត្ថភាព​សម្បូរ​បែប​ទាំង​បុរាណ ទាំង​សម័យ ហើយ​ថែម​ទាំង​អាច​រាំ​បាន​យ៉ាង​រស់​រវើក​ទៀត​ផង។

គី សាវីន ត្រូវ​បាន​អ្នក​គាំទ្រជាច្រើនគ្រោងទុកជាមុន ​ថា​ជា​ម្ចាស់ពាន Cambodian Idol រដូវកាលទី៥ នេះបាត់ទៅហើយ ព្រោះ​ទាំង​សំឡេង រូបរាង និង​មុខមាត់លោក ស័ក្តិសម​ទាំងអស់ ហើយមកប្រឡង​លំដាប់​ពិភពលោក​មួយ​នេះ សាវីន មក​ជា​កញ្ចប់តែម្ដង ដោយ​កម្មវិធី​តម្រូវ​ឲ្យ​ធ្វើ​បែបណា គឺ​ធ្វើ​បានទាំងអស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *