ហេតុផលផ្សេងៗដែលបទចម្រៀងជាច្រើនរបស់តារានៅ YG ត្រូវបាន KBS ហាមឃាត់មិនឱ្យចាក់ផ្សាយ

អ្នកគាំទ្រជាច្រើនសុទ្ធតែបានដឹងរួចមកហើយថា KBS គឺជាស្ថានីយទូរទស្សន៍ជាតិរបស់កូរ៉េខាងត្បូងដែលមានច្បាប់តឹងរ៉ឹងខ្លាំងក្នុងការអនុញ្ញាតឱ្យចាក់ផ្សាយកម្មវិធីនានា ឬបទចម្រៀងខេប៉ុប។ ជាមួយគ្នានេះ KBS ក៏បានធ្វើឱ្យមហាជនមានការភ្ញាក់ឡើងខ្លាំងថែមមួយកម្រិតទៀតផងដែរ ក្រោយពួកគេបានហាមឃាត់មិនឱ្យចាក់ផ្សាយបទចម្រៀងរបស់តារាក្នុងផលិតកម្ម YG ដោយសារមូលហេតុចម្លែកៗទាំងនេះ៖

១. “CLIK CLAK” របស់ BABYMONSTER

បទចម្រៀងថ្មី “CLIK CLAK”  របស់ BABYMONSTER ត្រូវបានស្ថានីយទូរទស្សន៍ជាតិមួយនេះហាមឃាត់មិនឱ្យចាក់ផ្សាយ ដោយសារបានបំពានលើបទប្បញ្ញត្តិការផ្សាយមាត្រាទី ៤៦ នៃច្បាប់ រឹត​បន្តឹង​ឥទ្ធិពល​ការ​ផ្សាយ​ពាណិជ្ជកម្ម។ ការហាមឃាត់មួយនេះត្រូវបានសម្រេចឡើង ក្រោយពិនិត្យឃើញថាក្នុងបទចម្រៀងមួយនេះមានលើកឡើងពីផលិតផលម៉ាកប្រណិតជាច្រើនរួមមាន​​ Ferrari, Cartier និង​ផលិតផល​ផ្សេងៗ​ទៀត។

២. “PINK VENOM” របស់ BLACKPINK

បទចម្រៀងដ៏ល្បីល្បាញរបស់ BLACKPINK គឺ “PINK VENOM” ក៏ត្រូវបានប៉ុស្ដិ៍ទូរទស្សន៍ជាតិមួយនេះហាមឃាត់មិនឱ្យចាក់ផ្សាយដោយសារមូលហេតុមិនខុសពីបទចម្រៀងរបស់ BABYMONSTER នោះទេ។ ក្នុងនោះមានឃ្លាបទចម្រៀងរបស់ Jennie បានច្រៀងថា “waving the coco” ដែលបញ្ជាក់អំពីម៉ាក Channel ខណៈឃ្លារបស់ Lisa គឺ “I’m still in Celine” បញ្ជាក់អំពីម៉ាក Celine ផងដែរ។

៣. “Kill This Love” របស់ BLACKPINK

ក្នុងឆ្នាំ ២០១៩ BLACKPINK បានត្រលប់មកវិញជាមួយបទចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ “Kill This Love”។ បើទោះជា MV មានភាពទាក់ទាញ និងល្បីខ្លាំងយ៉ាងណា ក៏ស្ថានីយទូរទស្សន៍ KBS បានហាមប្រាមមិនឱ្យចាក់បទចម្រៀងមួយនេះដែរ។ យោងទៅតាមការប្រកាសរបស់ KBS វីដេអូបទចម្រៀងមួយនេះមានរូបភាពដែលបំពានច្បាប់ចរាចរណ៍ផ្លូវគោកដោយក្នុងឈុតមួយ Rosé បានបើកបរឡានក្នុងល្បឿនលឿនដោយមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។ លើសពីនេះ ក៏មាន​ឈុតមួយទៀត Rosé កំពុងឈរកណ្ដាលផ្លូវពេលរថយន្ដកំពុងធ្វើដំណើរក៏ជាមូលហេតុមួយផ្សេងទៀតដែលត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយដែរ។

៤. “Fxxk It” របស់ BIGBANG

បទ “Fxxk It” របស់ BIGBANG ក៏ត្រូវបានគេហាមមិនឱ្យចាក់ផ្សាយដោយសារតែមានបង្កប់នូវពាក្យពេចន៍មិនសមរម្យ។ យោងតាម KBS បានឱ្យដឹងថាបទចម្រៀងនេះមានឃ្លា “yangachi” មានន័យ “ចោរ” ដែលបណ្ដាលឱ្យបទចម្រៀងមួយនេះត្រូវគេលុបពីការចាក់ផ្សាយ ដោយសារតែអត្ថន័យនៃបទចម្រៀងអាចធ្វើឱ្យប៉ះពាល់ដល់ទស្សនិកជន។ ជាមួយនឹងការហាមប្រាមដោយ KBS ផលិតកម្ម YG បានប្រកាសឈរលើមូលដ្ឋានរបស់ពួកគេគឺមិនផ្លាស់ប្ដូរទៅជាពាក្យសមរម្យជាងនេះ ដើម្បីតែការចាក់ផ្សាយនោះទេ។

៥. “Galaxy” របស់ AKMU

AKMU ក៏បានប្រឈមមុខជាមួយនឹងស្ថានការណ៍ស្រដៀងគ្នា និងហេតុផលដ៏គួរឱ្យហួសចិត្តនៅពេលដែលពួកគេទទួលបានបម្រាមពី KBS។ ប៉ុស្ដិ៍មួយនេះបានចាត់ទុកថា “Galaxy” នៅក្នុងបទចម្រៀងរបស់ពួកគេថាជាការផ្សាយពាណិជ្ជកម្មដោយប្រយោលសម្រាប់ស៊េរី Galaxy របស់ស្មាតហ្វូន Samsung ដ៏ល្បីល្បាញ។

៦. “I’m Busy” ដោយ 2NE1

ហេតុផលនៃការហាមឃាត់មិនឱ្យចាក់ផ្សាយបទ “I’m Busy” ដោយ 2NE1 ក៏មិនខុសគ្នាពីបទចម្រៀងរបស់ BIGBANG ដែរដោយស្ថានីយបាននិយាយថានៅក្នុងបទចម្រៀងមានពាក្យ “babo” ជាភាសាកូរ៉េមានន័យថា “ល្ងង់” ដែលវាផ្ទុយពីបទប្បញ្ញត្តិរបស់ KBS។

៧. “Everyday” របស់ WINNER

បន្ទាប់ពីក្រុម WINNER បានចេញបទចម្រៀង “Everyday” អ្នកគាំទ្រជាច្រើនពិតរីករាយជាមួយនឹងបទចម្រៀងមួយបទនេះយ៉ាងខ្លាំង។ ប៉ុន្តែសម្រាប់ KBS វិញបានជឿជាក់ថាបទមួយនេះគឺមិនបានឆ្លងកាត់ការពិនិត្យត្រឹមត្រូវនោះទេ។ ជាពិសេសក្នុងបទចម្រៀងមួយនេះមានពាក្យ “lotto” ដែលសន្មត់ថាជាពាក្យបង្កប់ន័យលើកទឹកចិត្តឱ្យយុវជនចូលរួមនៅក្នុងល្បែងស៊ីសងខុសច្បាប់។

៨. “Gentleman” របស់ PSY

អំឡុងពេលស្ថិត​ជាតារារបស់ផលិតកម្ម PSY បានចេញនូវបទចម្រៀងដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ក្នុងនោះក៏មានបទ “Gentleman” ផងដែរ។ មួយបទនេះក៏បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលមិនធម្មតាដែរ ប៉ុន្តែបែរជាត្រូវបានហាមឃាត់មិនឱ្យចាក់ផ្សាយនៅក្នុងប្រទេសកំណើតរបស់ខ្លួនទៅវិញ។ មូលហេតុនោះគឺក្នុងបទចម្រៀង  PSY បានទាត់កោណចរាចរណ៍ ដែលនេះត្រូវបានចាត់ទុកជាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងចាត់ទុកជាទង្វើមិនសមរម្យផងដែរ។

ខណៈដែលការត្រួតពិនិត្យហើយចាប់យកកន្លែងខុសឆ្គងគឺជាការចាំបាច់ និងការជំរុញទឹកចិត្ត ប៉ុន្តែ KBS បានធ្វើឱ្យអ្នកគាំទ្រខេប៉ុបមួយចំនួនយល់ច្រលំទៅលើការហាមប្រាមបទ​ចម្រៀង​របស់​តារា​ចម្រៀង YG ដោយ​គិតថា​មិន​សម​ហេតុផល។ តែ​ក៏​មាន​តារា​ជាច្រើន​ទៀត ក្រៅពី​ផលិតកម្ម YG សុទ្ធតែ​ត្រូវ​បាន KBS ហាម​ឃាត់ ព្រោះ​ខុស​នឹងបទប្បញ្ញត្តិរបស់​ស្ថានីយទូរទស្សន៍៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *