កក្រើកយ៉ាងណាទៅ បើ វណ្ណដា ច្រៀងរួមគ្នាជាមួយតារាចម្រៀងជើងចាស់ ណូយ វ៉ាន់ណេត!

បន្ទាប់ពី​ឃើញ​តារា​ចម្រៀង​ប្រុស​ជើង​ចាស់ ណូយ វ៉ាន់ណេត បាន​ច្រៀង​បទ «សង្ក្រាន្ត​ស្គាល់​ស្នេហ៍» មួយ​ឃ្លា​ក្នុង​វីដេអូ​កំប្លែង​រួចមក វណ្ណដា កើត​មាន​ចិត្ត​អន្ទះសា​ចង់​សហការ​ជាមួយ​ម្ចាស់​បទ «កោះ​ឧកញ៉ា​តី»។ ទោះ​មិន​ទាន់មានដំណឹងអ្វីជាក់លាក់​ តែ​អ្នក គាំទ្រ​ទាយទុកថា នឹងកក្រើក បើជើងចាស់ និងជើង​ថ្មីក្នុងវិស័យមួយនេះ ច្រៀងរួមគ្នាមែននោះ។

ម៉ាន់ វណ្ណដា បាន​លើក​ឡើង​ភ្លាម​ៗ ក្រោយ​វីដេអូ​តារា​ប្រុស ណូយ វ៉ាន់ណេត ច្រៀង​បទ​ដ៏​ល្បី​របស់​ខ្លួន។ កំពូល​តារា​រ៉េប​លំដាប់​ជួរ​មុខ​នៃ​ប្រទេស បាន share បន្ត​វីដេអូ​កំប្លែង​នោះ និង​រៀបរាប់​ថា “ចុះបើ VannDa x ពូ vannet នេះ​ជា​ក្ដី​ស្រមៃ​សហការ​របស់​ខ្ញុំ” គ្រាន់តែ​ឃើញ​សំណេរ​នេះ​ភ្លាម អ្នក​គាំទ្រ​ពិតជា​រីករាយ​ដែល​ឃើញ វណ្ណដា ចង់​លើក​ស្ទួយ ដោយ​ផលិត​បទ​ចម្រៀង​ជាមួយ​តារា​ជើង​ចាស់​ដែល​មាន​ទេពកោសល្យ​បែបនេះ។

ងាក​ទៅ​មើល​អ្នក​ចូល​ទៅ​បញ្ចេញ​មតិ​ក្រោម​វីដេអូ​ដែល តារា​ប្រុស​វ័យ ២៧ ឆ្នាំ share វិញ​ម្នាក់​ៗ​បាន​គាំទ្រ​ចំពោះ​រឿង​ដែល វណ្ណដា ចង់​សហការ​ជាមួយ​តារា​ប្រុស​សំឡេង​ធំ​ពីរោះ​គ្មាន​អ្នក​ដូច ណយ វ៉ាន់ណេត ទាំង​អស់។

បើ​ទោះ​ជា វណ្ណដា ប្រើ​ប្រាស់​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​មក share វីដេអូ​នោះ​ក៏​ពិតមែន តែ​ដំណឹង​ដែល វណ្ណដា ចង់​សហការ​ជាមួយ​ម្ចាស់​បទ «សម្រស់​បុប្ផា​កំពង់ធំ» ផ្ទុះ​កក្រើក រហូត​មាន​អ្នក​ចុច Like ជាង 36 K ឯណោះ ព្រោះ​អ្នក​គាំទ្រ​ពិតជា​ចង់​ឃើញ និង​ស្ដាប់​បទ​ថ្មី​នៃ​អ្នក​ទាំង ២ ខ្លាំង​មែនទែន។ សម្រាប់​វីដេអូ​កំប្លែង​នោះទៀតសោទ មានអ្នក​មើល​រហូតទៅ​ដល់​ជាង ៧ លាន​នាក់ ត្រឹម​​រយៈពេល ៣ ថ្ងៃ​ប៉ុណ្ណោះ។

ឆ្លើយឆ្លងជាមួយ​អ្នក​គាំទ្រ​ដែលចង់ឲ្យ វណ្ណដា ទម្លាក់​ album ឆាប់ៗ ព្រម​ទាំងមាន​ការប្រគំតន្ត្រីទេសចរណ៍ដែរ​នោះ តារា​រ៉េប​ដ៏​ល្បី​ទាំង​នៅ​ខ្មែរ និង​ក្រៅ​ប្រទេសបាន​ឲ្យ​ដឹង​ថា កំពុងងតែ​រៀបចំហើយ។ ស្អែកនេះ​ដែរ តារា​ប្រុស​ដែលមានប្រភព​ពី​ខេត្ត​ព្រះសីហនុក៏មានចម្រៀង​ទម្លាក់​ថ្មី​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា វណ្ណដា ឲ្យតែ​សហការ​ច្រៀង​រួម​គ្នាជាមួយ​តារា​រូបណាហើយ​នោះ ពិតជា​ផ្ទុះ​កក្រើកដែរ មិន​ថា​តារា​ក្នុង​ស្រុក ក្រៅ​ស្រុក និង​ជើងចាស់​ជើង​ថ្មី​ឡើយឿឧទាហរណ៍ជាក់ស្ដែងបទ «Time To Rise» ដែល​ច្រៀង​រួម​គ្នា​ជាមួយ​លោកតា គង់ ណៃ ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *