សម្រាប់ម្ចាស់មកុដ Miss Grand Ratanakiri បានទៅលើកញ្ញា ម៉ាច ដាវី ដែលតំណាងស្រុកបានលុង ហើយនាងក៏ជាបេក្ខភាពដ៏ស័ក្តិសម តំណែងមួយនេះ។ ដាវី នឹងត្រូវចូលរួមប្រឡង Miss Grand Cambodia 2024។


កាលពីឆ្នាំមុន ដាវី បានព្រលយពាក្យថា នឹងដាក់ពាក្យចូលរួមប្រកួត ហើយនាងពិតជាធ្វើដូចសម្ដីមែន ដោយជ្រើសរើសការប្រឡងតំណាងខេត្តជាមុន។ ក្រោយជាប់តំណាងខេត្ត ទើប ម៉ាច ដាវី ទៅប្រឡងបន្តថ្នាក់ជាតិ។ ក្រឡេកទៅមើលការប្រកួតយប់មិញ ដាវី ពិតជាធ្វើបានល្អទាំងឈុតហែលទឹក និងឈុតរាត្រីសមោសរ គឺដើរបានល្អ ហើយចេះលេងទឹកមុខសមគ្រប់កាលៈទេសៈ។
ចំណែកការឆ្លើយសំណួរទៀតសោតបេក្ខភាពតំណាងស្រុកបានលុងរូបនេះ អាចយកឈ្នះចិត្តគណៈកម្មការបានទាំងអស់តែម្ដង។ ក្នុងរាត្រីនោះ ម៉ាច ដាវី បានតុបតែងមុខ និងម៉ូដសក់យ៉ាងស្រស់ស្អាត សមជាមួយរ៉ូប និងមកុដឯកតែមួយនោះតែម្ដង។


ចំណែក 1st Runner up បានទៅលើMiss Grand ស្រុកបរកែវ, 2rd Runner up បានទៅលើ Miss Grand ស្រុកលំផាត់, 3th Runner up បានទៅលើ Miss Grand ស្រុកអូរយ៉ាដាវ, 4th Runner up បានទៅលើ Miss Grand ភូមិ៨មករា និង 5th Runner up បានទៅលើ Miss Grand ស្រុកអូរជុំ៕


























Account
Security
Favourite Content