ប្រជុំតារាកូរ៉េល្បីៗ ជាប់ជាបុគ្គលមានឥទ្ធិពលខ្លាំងលើបញ្ជី Forbes Korea

ថ្មីៗនេះ បញ្ជី Forbes Korea បានទម្លាយឈ្មោះតារាល្បីៗ និងមានឥទ្ធិពលខ្លាំង ដែលអាចឈរលើតារាងកំពូលរបស់ខ្លួន។ តារាល្បីទាំងនោះសុទ្ធសឹងតែជាអ្នកមានឈ្មោះល្បី និងទេពកោសល្យខ្លាំងព្រមទាំងទទួលបានការគាំទ្រពីសំណាកមហាជន និងអ្នកគាំទ្រជុំវិញពិភពលោក។ បញ្ជី Forbes Korea ក៏បានរាយឈ្មោះបុគ្គលល្បីៗ ចំនួន ១០ ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្នុងវិស័យសិល្បៈកូរ៉េ៖

១. BLACKPINK

នៅតែជារាជនីក្នុងវិស័យចម្រៀងខេប៉ុប នេះជាឆ្នាំទី ៦ ហើយដែលក្រុមចម្រៀង BLACKPINK បានជាប់លើបញ្ជីបុគ្គលមានឥទ្ធិពលខ្លាំងលើបញ្ជី Forbes Korea។ បើទោះជាមិនមានការបញ្ចេញចម្រៀងថ្មីជាក្រុមចាប់តាំងពីចុងឆ្នាំ ២០២២​ មកឥទ្ធិពលរបស់ក្រុមមួយនេះនៅតែខ្លាំងក្លាសឹងមិនអាចមានអ្នកជំនួសបាន។

២. Son Heung Min

Son Heung Min ជាកីឡាបាល់ទាត់ដ៏មានឈ្មោះល្បីល្បាញម្នាក់ ក្រៅពីមានទេពកោសល្យយ៉ាងអស្ចារ្យ លោកក៏ត្រូវបានគេចាត់ទុកថា ជាកីឡាករ​មានរូបសង្ហាខ្លាំង។ បច្ចុប្បន្ន លោកត្រូវបានគេប៉ាន់ប្រមាណមានទ្រព្យសម្បត្ដិច្រើនជាង ៥០ លានដុល្លារអាមេរិក។

៣. NewJeans

វាជារឿងអស្ចារ្យមួយសម្រាប់ក្រុមនារីជំនាន់ទី ៤ មួយនេះ។ ត្រឹមរយៈពេលជាង ២ ឆ្នាំ NewJeans បានក្លាយជាក្រុមនារីខេប៉ុបជំនាន់ក្រោយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងបំបែកកំណត់ត្រាជាបន្ដបន្ទាប់ផងដែរ។ ស្ទីលថ្មី ប្លែក និងមើលទៅរស់រវើក ធ្វើឲ្យក្រុមចម្រៀងមួយនេះតែងត្រូវបានមហាជនជាច្រើនសរសើរយ៉ាងខ្លាំង។

៤. Kim Minjae

Kim Minjae ជាកីឡាបាល់ទាត់ដ៏មានភាពលេចធ្លោម្នាក់ និងជាបុគ្គលមានឥទ្ធិពលខ្លាំងក្នុង Forbes Korea ចំណាត់ថ្នាក់លេខ ៤។ លោកជាកីឡាករបាល់ទាត់ដែលទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើនក្នុងប្រទេស។

៥. Lim Young Woong

លោកជាតារាចម្រៀងផ្នែក ballad និង trot ដែលមានឈ្មោះកេរ្ដិ៍ឈ្មោះល្បីល្បាញម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង។ លោកជាតារាដែលទទួលបានការគោរពយ៉ាងខ្លាំង ក្នុងវិស័យចម្រៀង។ រាល់ពេលប្រគំតន្ដ្រីម្ដងៗ លោកត្រូវបានគេចាត់ទុកជាតារាម្នាក់ដែលអ្នកគាំទ្រពិបាកក្នុងការទិញសំបុត្រ ដោយដាក់លក់ដាច់ខ្ទេចគ្មានសល់។ ជាពិសេស ប្រជាជនកូរ៉េចាស់ៗ ភាគច្រើនសុទ្ធសឹងតែជាអ្នកគាំទ្ររបស់លោក។

៦. Lee Jung Hoo

លោកជាកីឡាករបាល់គប់ម្នាក់ និងមានភាពលេចធ្លោខ្លាំង។ Lee Jung Hoo ធ្លាប់ឈ្នះពានរង្វាន់ អ្នកចំណូលថ្មីក្នុងឆ្នាំ ២០១៧ និងកីឡាករឆ្នើមក្នុងឆ្នាំ ២០២២។

៧. JIMIN

សមាជិកក្រុមចម្រៀង BTS គឺ Jimin ក៏ស្ថិតក្នុងបញ្ជីបុគ្គលមានឥទ្ធិពលរបស់ Forbes Korea ផងដែរ។ ទេពកោសល្យ និងភាពលេចធ្លោរបស់ Jimin អាចធ្វើឲ្យលោកអាចជ្រៀតចូលក្នុងបញ្ជីមួយនេះបានយ៉ាងស្រួល។

៨. Lee Kang In

Kang In កីឡាករបាល់ទាត់វ័យក្មេងម្នាក់។ ដោយសារទេពកោសល្យលេចធ្លោធ្វើឲ្យ Lee KangIn ក្លាយជាទីចាប់អារម្មណ៍ខ្លាំងរបស់មហាជន។ ទើបមានវ័យ ២២ ឆ្នាំ លោកត្រូវបានគេរាយការណ៍មានទ្រព្យសម្បតិ្ដជាង ៥ លានដុល្លារ។

៩. JUNGKOOK

កូនពៅសមាជិកក្រុម BTS ក៏បានស្ថិតក្នុងបញ្ជីបុគ្គលមានឥទ្ធិពលរបស់ Forbes Korea។ ទើបបញ្ចេញអាល់ប៊ុមថ្មី “Golden” រួមបញ្ចូលជាមួយបទចម្រៀងពីរោះៗ មានគុណភាព កាន់តែធ្វើឲ្យ JungKook ក្លាយជាតារាខេប៉ុបម្នាក់ដែលមានភាពលេចធ្លោខ្លាំង។

១០. IVE

IVE ជាក្រុមចម្រៀងនារីខេប៉ុបមានសមាជិក ៦ រូប និងបង្កើតឡើងដោយ Starship Entertainment។ IVE ជាក្រុមចម្រៀងដែលមានភាពល្បីល្បាញមិនធម្មតាមួយផងដែរ បទចម្រៀងមានគុណភាពអមជាមួយសមាជិកមានសមត្ថភាពធ្វើឲ្យអ្នកចុចចូលទស្សនាបទរបស់ IVE មិនក្រោមភាគច្រើនមិនក្រោម ១០០ លានដងទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ