រឿងចម្លែកតែជានិស្ស័យ តារាខេប៉ុបទាំងនេះ ត្រូវផលិតកម្មជ្រើសចូលតាមវិធីស្មានមិនដល់

មែនទែនទៅ មុននឹងបានក្លាយខ្លួនជាសមាជិកក្រុមខេប៉ុបនីមួយៗ តារាម្នាក់ៗពិតជាខិតខំប្រឹងប្រែងដេញចាប់ក្ដីស្រមៃរបស់ខ្លួន។​​ ដោយអ្នកខ្លះដាក់ពាក្យប្រលងចូលផលិតកម្មនេះ ផលិតកម្មនោះ ហើយក៏មានតារាខ្លះគ្មានបំណងធ្វើជាតារាអ្វីឡើយ តែនិស្ស័យអមនឹងសមត្ថភាពក៏នាំពួកគេឱ្យមកក្លាយជាតារា និងមានភាពល្បីល្បាញដូចសព្វថ្ងៃ។ ក្នុងនោះតារា ៤ ដួងខាងក្រោមត្រូវបានផលិតកម្មជ្រើសចូលតាមវិធីនឹកស្មានមិនដល់៖

១.V សមាជិកក្រុម BTS

មុនក្លាយជាសមាជិកក្រុមខេប៉ុបល្បីលំដាប់ពិភពលោកសមាជិក BTS ម្នាក់ៗសុទ្ធតែធ្លាប់ប្រាប់ពីប្រវត្ដិរបស់ខ្លួនមុនក្លាយជាអ្នកហ្វឹកហាត់។ ដោយក្នុងនោះរឿងរ៉ាវរបស់ V ស្ដាប់ទៅគួរ​ឱ្យចាប់អារម្មណ៍ជាងគេ ព្រោះថាមុនដំបូងរូបលោកគ្មានបំណងធ្វើជាតារាចម្រៀងអ្វីឡើយ។ តាមពិតទៅពីដំបូងតារាប្រុសវ័យ ២៧ រូបនេះគ្រាន់តែជូនមិត្តភក្ដិរបស់ខ្លួនដាក់ពាក្យប្រលងចូលធ្វើអ្នកហ្វឹកហាត់ប៉ុណ្ណោះ តែនាពេលនោះលោកក៏ត្រូវក្រុមការងារជំរុញ​ទឹកចិត្តឱ្យដាក់ពាក្យប្រលងដែរ។ ជាលទ្ធផលក៏បានជាប់ និងហ្វឹកហាត់ហើយបានចេញច្រៀងមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃ។  

២.Ryujin សមាជិកក្រុម ITZY

Ryujin បានលើកឡើងថា កាលដែលនាងបានជាប់ជាអ្នកហ្វឹកហាត់នៅ JYP និងបានចេញច្រៀងជា​មួយក្រុម ITZY ពិតជានិស្ស័យមួយ។ រំលឹកបកទៅក្រោយវិញ នាងបានបន្ដថានាងជាអ្នកគាំទ្ររបស់ក្រុមចម្រៀងបុរស GOT7 ហើយនាងក៏បានទៅចូលរួមមើលការប្រគុំតន្ដ្រីរបស់ពួកគេ។ នាពេលនោះហើយដែលរូបនាងត្រូវបានក្រុមការងាររបស់ផលិតកម្ម JYP ស្កាត់ជួបសុំលេខទូរស័ព្ទ ដើម្បីទាក់ទងហៅមកធ្វើជាអ្នកហ្វឹកហាត់ និងចេញច្រៀងជាមួយក្រុម ITZY។

៣.Nickhun សមាជិកក្រុម 2PM

តារាប្រុសមានឈាមជ័រជាជនជាតិថៃរូបនេះបានលើកឡើងថា លោកបានក្លាយខ្លួនជាសមាជិកក្រុម 2PM គឺជារឿងចៃដន្យ និងនិស្ស័យមួយ។ កាលពីលោកនៅវ័យជំទង់លោកបានទៅរស់នៅ និងសិក្សានៅតំបន់ក្បែររដ្ឋ Los Angeles។ ហើយមានពេលមួយរូបលោកទៅចូលរួមកម្មវិធីប្រគុំតន្ដ្រី ក៏ស្រាប់តែមាននារីជនជាតិកូរ៉េម្នាក់មកនិយាយជាមួយលោក និងសុំទាក់ទងឱ្យលោកទៅដាក់ពាក្យប្រលងចូលធ្វើអ្នកហ្វឹកហាត់។ នារីម្នាក់នោះដែរគឺជាក្រុមការងាររបស់ផលិតកម្ម JPY។ តារាប្រុសវ័យ ៣៣ ឆ្នាំរូបនេះបានបន្ថែមថាដំបូងៗ លោកមានអារម្មណ៍ថាដូចត្រូវគេបោក និងមិនស្រួលសោះតែនារីរូបនោះនៅតែព្យាយាមទាក់ទងមកលោក។ ចុងក្រោយលោកក៏សម្រេចចិត្តទៅដាក់ពាក្យប្រលង និងជាប់ជាអ្នកហ្វឹកហាត់ថែមទាំងបានចេញច្រៀងជាផ្លូវការទៀតផង។

៤.Eunwoo សមាជិកក្រុម Astro

តារាប្រុសរូបសង្ហា និងតែងត្រូវមហាជនដាក់រហ័ស្សនាមថាស្អាតដូចចេញពីគំនូររូបនេះវិញ ធ្លាប់បានប្រាប់ក្នុងបទសម្ភាសន៍ថាខ្លួនមិនធ្លាប់មានបំណងចង់ធ្វើជាតារាខេប៉ុបអ្វីឡើយ ខណៈរៀនចប់មានក្ដីសុបិន្ដចង់កា្លយជាមេធាវី។ តែគ្រាមួយពេលដែលវិទ្យាល័យរបស់លោកមានធ្វើកម្មវិធីកម្សាន្តចុងឆ្នាំ លោកក៏ត្រូវបានក្រុមការងាររបស់ក្រុមហ៊ុន Fantagio ចាំស្ទាក់នៅមុខបន្ទប់ទឹកតែម្ដង និងសុំលេខទូរស័ព្ទដើម្បីទាក់ទង។ ចុងក្រោយក៏សម្រេចចិត្តសាកល្បងដាក់ពាក្យប្រលង និងហ្វឹកហាត់រហូតបានចេញច្រៀងជាមួយក្រុមចម្រៀង Astro។ មែនទែនមានវ័យត្រឹម ២៥​ ឆ្នាំ តែបច្ចុប្បន្ន Eunwoo មិនត្រឹមតែជាតារាចម្រៀងទេ ថែមទាំងជាតារាសម្ដែងដ៏ឆ្នើមម្នាក់ផងដែរ។

តើម្នាក់ណាដែលប្រិយមិត្តគិតថាជួបរឿងចម្លែកជាងគេមុនបានចេញច្រៀង?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ