The Sabay Festival លើកទី3 នៅបារាំងដែល តារា ថុង រៀបចំ មានអ្នកចូលរួមជាង ៣ ម៉ឺននាក់

លោក តារា ថុង ដែល​បាន​រៀបចំកម្មវិធី The Sabay Festival លើកទី3 ដើម្បី​អបអរសាទរ​បុណ្យ​ចូលឆ្នាំខ្មែរ​នៅ​ប្រទេស​បារាំង កាលពី​ចុង​ខែ​មេសា កន្លង​ទៅ​នៅតែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​ជនជាតិ​ខ្មែរ និង​បរទេស ទៅ​ចូលរួម​ច្រើន​កុះករ​ខ្លាំង។

បើ​បាន​ការ​ឲ្យ​ដឹង​ពី​លោក តារា បាន​បញ្ជាក់​ថា អ្នក​ចូលរួម​ក្នុង​កម្មវិធី The Sabay Festival លើក​ទី​៣ នេះ មាន​មនុស្ស​ជាង ៣ ម៉ឺន​នាក់ ញ៉ាំង​ឲ្យ​ព្រឹត្តិការ​នោះ ពិតជា​អស្ចារ្យ និង​កក្រើក​ទាំង​ភ្ញៀវ​ទេសចរ និង​ជនជាតិ​ខ្មែរ ដែល​បាន​ទៅ​ចូលរួម​នៅ​ពេល​នោះ​ផ្ទាល់។ The Sabay Festival អាច​ឲ្យ​កូន​ខ្មែរ និង​បរទេស​ដែល​ចង់​ស្វែងយល់​ពី​វប្បធម៌​ខ្មែរ និង​ដើម្បី​ជា​ការ​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ កាលពី​ថ្ងៃ​ទី ២៧ និង ២៨ ខែ​មេសា ចាប់ពី​ ១០ ព្រឹក​ដល់ ៦ ល្ងាច ​ Grand Vincennes។

ទិដ្ឋភាព​អ្នក​ចូលរួម​ទាំង​បរទេស និង​ជនជាតិ​ខ្មែរ​នៅ​ក្នុង​កម្មវិធី The Sabay Festival លើក​ទី៣ មាន​តែ​ស្នាម​ញញឹម និង​ភាព​សប្បាយរីករាយ ដែល​បាន​ស្គាល់​ច្បាស់​ពី​ខ្មែរ។ ថាមពល, ភាព​រីករាយ ជាមួយ​មនុស្ស​ទី​ជា​ស្រលាញ់ ដែល​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ព្រះពុទ្ធ​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប អាច​ឲ្យ​អារម្មណ៍​ធូរស្បើយ ហើយ​អ្នក​ចូលរួម​អាច​សោយសុខ​ជាមួយ​នឹង​អាហារ​តាម​ចិញ្ចើម​ផ្លូវ​ដ៏​ឆ្ងាញ់ បាត់​អស់​ទុក​កង្វល់​បាន​មួយ​គ្រា។

រូបភាព​សប្បាយ​រីករាយ ជាពិសេស​​ប្រជាជន​កម្ពុជា និង​ជនជាតិ​អាស៊ី​នៅ​ប្រទេស​បារាំង ពិតជា​​មាន​មោទនភាព​ចំពោះ​វប្បធម៌​ដែល​បាន​ប្រារព្ធ​ពេល​នោះ ព្រោះ​មិន​ត្រឹម​តែ​មាន​ជា​ការ​រៀបចំ​កម្មវិធី​អបអរសាទរ​កម្មវិធី​ចូលឆ្នាំ​ខ្មែរ​ប៉ុណ្ណោះ​ទេ The Sabay Festival ក៏​បាន​រៀបចំ​កម្មវិធី​មហោស្រព​អឺរ៉ុប-អាស៊ី​អាគ្នេយ៍​ផង​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *