មានភាពល្បីល្បាញខ្លាំង តែតារាសម្ដែងកូរ៉េ ៣ រូបនេះបែរជាត្រូវជាប់ក្នុងបញ្ជីខ្មៅប្រទេសចិនទៅវិញ

ជាការពិតណាស់ តារាសម្ដែងប្រទេសកូរ៉េជាច្រើនពិតជាមានភាពល្បីល្បាញមិនថាតែក្នុងស្រុក និងក្រៅស្រុក។ ប៉ុន្ដែយ៉ាងមិញ យោងតាមប្រភពព័ត៌មាន lovekpop95 តារា កូរ៉េល្បីរូបខាងក្រោមបែរជាត្រូវជាប់ក្នុងបញ្ជីខ្មៅប្រទេសចិនទៅវិញជាហេតុធ្វើឱ្យពួកគេកម្របង្ហាញខ្លួនក្នុងប្រទេសចិន ឬថតពាណិជ្ជកម្មនានា។ តោះទៅមើលថាជានរណាខ្លះ៖

១.Jang Nara

តារាស្រីរូបនេះមានភាពល្បីល្បាញក្នុងប្រទេសចិនកំឡុងឆ្នាំ ២០០៥ ថែមទាំងទទួលបានរឿងភាគសម្ដែងជាបន្ដបន្ទាប់។ តែក្រោយមករូបនាងធ្លោយមាត់និយាយក្នុងបទសម្ភាសន៍មួយថា៖ ប្រទេសចិនជាកន្លែងដែលនាងរកប្រាក់ រាល់ពេលដែលដាច់ប្រាក់នាងនឹងមកប្រទេសមួយនេះដើម្បីធ្វើការ។ ពាក្យសម្ដីរបស់នាងធ្វើឱ្យអ្នកគាំទ្រចិនហួសចិត្ត និងខឹងយ៉ាងខ្លាំង។ ចាប់តាំងពីពេលនោះមក ប្រទេសចិនលែងស្វាគមន៍នាង ខណៈក្រុមហ៊ុនតូចធំដែលធ្លាប់សហការរួមគ្នាក៏ឈប់ហៅនាងសម្ដែងទៀត។

២.Song Hyekyo

Song Hyekyo ជាតារាស្រីមានឥទ្ធិពលម្នាក់ក្នុងប្រទេសចិន និងមានអ្នកគាំទ្រជាច្រើនស្រឡាញ់ចូលចិត្ត។ តែសារព័ត៌មានចិនបានទម្លាយថាកំឡុងពេលនាងមានការងារនៅប្រទេសចិន នាងហាក់មានភាពឆ្មើងឆ្មៃហួស និងវាយឫកខ្លាំង ដោយទាមទារស្នាក់នៅសណ្ឋាគារលំដាប់ថ្នាក់ប្រធានាធិបតី ត្រូវមានអង្គរក្សការពារយ៉ាងហោច ៨ នាក់។ លើសពីនេះនាងត្រូវជិះឡានណាដែលអាចការពារគ្រាប់កាំភ្លើងបាន និងសុំមិនជួបអ្នកសារព័ត៌មានឡើយ។ មូលហេតុនេះធ្វើឱ្យនាងត្រូវបាត់ចេញលែងមានឱកាសធ្វើការក្នុងប្រទេសចិន។

៣.Lee Minho

មិនខុសពី Song Hyekyo តារាប្រុសសង្ហារូបនេះ ក៏ត្រូវបានគេលើកឡើងថាជាតារាវាយឬកព្រមទាំងទារប្រាក់ឈ្នួលថ្លៃហួសហេតុពេក និងលក្ខខ័ណ្ឌច្រើន ពិបាកផ្គាប់ចិត្ត។ ដូច្នេះ Lee Minho ក៏អស់ឱកាសធ្វើការ និងថតរឿងផ្សេងៗ ក្នុងប្រទេសចិនដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច