បេក្ខភាពលេចធ្លោ កុយ អេនណា ទម្លាយការពិតពីក្រោយការទៅរៀនដើរម៉ូតនៅថៃ

បេក្ខភាពទាំង ២៨ នាក់ ដែលជាប់វគ្គជម្រុះជុំទី១ តាមរយៈជម្រុះការដាក់ពាក្យអនឡាញត្រូវទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia បង្ហោះជាសាធារណៈហើយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ ត្រៀមវគ្គសម្ភាសន៍ ជាមួយគណៈគ្រប់គ្រងកម្មវិធី ក្នុងថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០២៣ ខាងមុខនេះ ដើម្បីជម្រុះយក ២៥ នាក់ តំណាងឱ្យ ២៥ រាជធានី-ខេត្ត/ក្រុង។

គេសង្គេតឃើញថា បេក្ខភាពដាក់ពាក្យប្រកួតឆ្នាំនេះ ពោរពេញដោយថាមពលក្នុងការប្រកួតប្រជែង រហូតអ្នកគាំទ្រវិស័យប្រកួតប្រជែងសម្រស់ពិបាកទស្សន៍ទាយម្ចាស់ជយលាភីឆ្នាំនេះ។

ក្នុងចំណោមបេក្ខភាពជាប់វគ្គជម្រុះជុំទី១ ក៏មានវត្តមាន កញ្ញា កុយ អេនណា ផងដែរ ហើយនាងថែមទាំងជាបេក្ខភាពលេចធ្លោក្នុងការប្រកួតទៀតផង។ តួយ៉ាង ខណៈការប្រកួតកាន់តែខិតជិតមកដល់ អេនណា បានចំណាយពេលហោះទៅរៀនដើររម៉ូតជាមួយគ្រូបង្រៀនដ៏ល្បីនៅឯប្រទេសថៃ ដែលធ្លាប់បង្ហាត់បង្រៀនការដើរម៉ូតឱ្យ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022 កាលពីឆ្នាំមុន។ 

ការចេញទៅរៀនដើរម៉ូដនៅប្រទេសថៃរបស់ អេនណា ធ្វើឱ្យអ្នកស្នេហាវិស័យ Beauty Pageant និងម្ចាស់ហ្វេនផេកធំៗ ចោលក្រសែភ្នែកទៅនាងគ្រប់ៗគ្នា ថែមទាំងមានក្តីសង្ឃឹមខ្ពស់លើនាងទៀតផង។ 

រូបភាព៖ FB page Universe Pageant

យ៉ាងណាមិញ នៅពេលឃើញម្ចាស់ហ្វេនផេកបង្ហោះបែបនេះ បេក្ខភាពត្រៀមប្រកួតកម្មវិធី Miss Grand Cambodia 2023 កុយ អេនណា ស្រាប់តែចេញមកទម្លាយការពិតមួយពីក្រោយការរត់ទៅរៀនដើរម៉ូតនៅប្រទេសថៃ។ អេនណា បង្ហោះលើគណនីហ្វេសប៊ុកផ្លូវការថា «ការពិតទៅខ្ញុំនៅមិនទាន់ត្រៀមរួចរាល់ទេ ដូចច្នេះហើយពេលនេះកំពុងតែខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម ទោះពេលនេះមិនទាន់ល្អ តែនឹងតស៊ូរព្យាយាមអោយអស់ពីកម្លាំងកាយចិត្ដ …នឹងអរគុណបងៗដែរបានគាំទ្ររូបនាងខ្ញុំ»។

បន្ទាប់ពីឃើញ រូបសម្រស់ កម្ពស់ ចំណេះដឹង និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់ កុយ អេនណា ហៅ​ Oun Anna អ្នកគាំទ្រកាន់តែមានជំនឿចិត្តខ្លាំងនាង ថែមទាំងរំពឹងថានាងអាចដណ្តើមបានមកុដថ្មីតម្លៃ ២៧ម៉ឺនដុល្លារ របស់ Miss Grand Cambodia 2023 ទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ