កម្មវិធីលំដាប់ថ្នាក់ពិភពលោក The Rapper Cambodia ដែលទើបចាក់បញ្ចាំងសប្ដាហ៍ដំបូង បែរជាទទួលបានការគាំទ្រខ្លាំង ហើយបេក្ខជនចូលរួមប្រកួតទៀតនោះ សុទ្ធសឹងតែមានសមត្ថភាព ទាក់ទាញចិត្តមហាជនច្រើនសន្ធឹក។

The Rapper Cambodia ជាកម្មវិធីថ្មីមែនពិត តែទទួលបានការគាំទ្រខ្លាំងសន្ធឹង ដោយអំឡុងពេលចាក់ផ្សាយ មានអ្នកចូលមើលរហូតដល់ជិតដល់ ៩០០ K និងអ្នកដែលចូលទៅបញ្ចេញមតិជាង ៦ ពាន់អ្នកសរសើរកម្មវិធីពេញៗមាត់ ដោយម្នាក់ៗនិយាយដូចគ្នាថា «ឡូយ» «រៀបចំបានល្អ» ហើយមានភាពសម្បូរបែបនៃអ្នកចូលរួមប្រកួត ញ៉ាំងកម្មវិធីរឹតតែអស្ចារ្យ។ ទស្សនិកជនចូលទស្សនាផ្ទាល់ស្រែកហោកញ្ជ្រៀវ និងរាំតាមបទចម្រៀងរ៉េបពីរោះៗ។
សម្រាប់ producer ទាំង ២ រូប គឺ វណ្ណដា និង ជូវីលីន បានបញ្ចេញតួនាទីបានល្អ ណែនាំបេក្ខភាពទៅកាន់ coach ត្រូវចំសមត្ថភាពរៀងៗខ្លួន។ ងាកទៅ coach ទាំង ៤ រូប Khmer1Jivit, Norith , Kingchi និងRuthko បានផ្ដល់ពាក្យលើកទឹកចិត្ត និងដំបូន្មាន សមរម្យទៅកាន់បេក្ខជនប្រឡងក្នុងសប្ដាហ៍ទី១នេះ។

The Rapper Cambodia សប្ដាហ៍ដំបូងនេះមានបេក្ខជន ៨ រូប ចូលទៅកាន់ក្រុម coach ទាំង ៤ រួមមាន៖
Khmer1Jivit ទទួលបានបេក្ខជន ៣ រូប

Norith ទទួលបានបេក្ខជន ២ រូប

Kingchi ទទួលបានបេក្ខជន ១ រូប

Ruthko ទទួលបានបេក្ខជន ២ រូប

រង់ចាំមើលសប្ដាហ៍បន្ទាប់ តើ The Rapper Cambodia មានបេក្ខជនប្រកួតខ្លាំង និងអស្ចារ្យកម្រិតណាទៀតនោះ កុំភ្លេចទស្សនាកញ្ចក់ទូរទស្សន៍បាយ័ន និង ផេក The Rapper Cambodia៕



























Account
Security
Favourite Content