មិនងាយឡើយ! ដំណាក់កាលសំខាន់ៗ មុនក្រុមប្រាសាទកោះកេរ ត្រូវបានយូណេស្កូចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក

សំឡេងគោះញញួរ ត្រូវបានបន្លឺឡើងក្នុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកទី៤៥ នៅទីក្រុងរីយ៉ាដ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត សម្រេចប្រកាសចុះបញ្ជីរមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរៈឬឆោកគគ៌្យរ ដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈសេចក្តីសម្រេច 45 COM 8B.8។

នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ នៃប្រជាជនកម្ពុជាគ្រប់រូប ពិតជាមានមោទកភាពក្រៃលែង ដែលសម្បត្តិវប្បធម៌ កេរដំណែលដូនតាខ្មែរ ត្រូវបានពិភពលោកទទួលស្គាល់ និងត្រូវបានថែរក្សាជាសម្បត្តិមនុស្សជាតិទាំងទូទាំងសកលលោក ចាប់ពីពេលនេះតទៅ។ មុនកម្ពុជាសម្រេចបាននូវមហាសមិទ្ធផលដ៏អស្ចារ្យនេះ គឺមិនមែនជារឿងចៃដន្យ ហើយក៏មិនមែនជារឿងងាយស្រួលឡើយ ពោលគឺកិច្ចការនេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ ពោលគឺអស់រយៈពេល ៥ឆ្នាំមកហើយ មុននឹងទទួលបានភាពជោគជ័យ។

តទៅនេះ AMS-Infotainment សូមមកសង្ខេបដំណាក់កាលសំខាន់ៗ មុននឹងរមណីយដ្ឋានបុរាណវិទ្យាកោះកេរ ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ តាមរយៈកិច្ចសម្ភាសជាមួយឯកឧត្ដម ស៊ុំ ម៉ាប់ ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូចតទៅ៖

១.ដំណាក់កាលរៀបចំឯកសារដើម្បីដាក់ស្នើ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីគម្រោងដាក់ស្នើក្រុមប្រាសាទកោះកេរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ ២០១៨ ហើយក៏បានប្រគល់កិច្ចការនេះទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធ មានជាអាទិ៍ដូចជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត រួមគ្នារៀបចំឯកសារ ដើម្បីដាកស្នើទៅកាន់អង្គការយូណេស្កូ។ ឯកសារត្រូវបានចំណាយពេលរហូតដល់ ២ឆ្នាំ ពោលគឺពីឆ្នាំ ២០១៨ រហូតដល់ឆ្នាំ ២០២០ ទើបឯកសារបានរៀបចំចប់ជាស្ថាពរ និងដាក់ស្នើទៅកាន់អង្គការយូណេស្កូ។

២.ដំណាក់កាលចុះត្រួតពិនិត្យផ្ទាល់ដល់ទីតាំង

ក្រោយពីឯកសារទាំងឡាយ ដែលបានដាក់ស្នើ ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ហើយ ដំណាក់កាលបន្ទាប់ គឺការចុះត្រួតពិនិត្យវាយតម្លៃដល់ទីតាំងពីសំណាក់គណៈកម្មការវាយតម្លៃបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ។ គណៈកម្មការបេតិកភណ្ឌពិភពលោក បានទទួលស្គាល់ពីគុណតម្លៃជាសកលនៃក្រុមប្រាសាទកោះកេរ និងមានគ្រប់លក្ខខណ្ឌទាំងអស់ នូវអ្វីដែលយូណេស្កួត្រូវការ។

៣. ការប្រជុំសម្រេចក្នុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកទី៤៥ នៅទីក្រុងរីយ៉ាដ

ក្រោយមានការទទួលស្គាល់ពីអង្គការយូណេស្កួហើយ ឈ្មោះក្រុមប្រាសាទកោះកេរ ត្រូវបានលើកមកប្រជុំសម្រេចម្ដងទៀត ក្នុងកិច្ចប្រជុំនៃគណៈកម្មការបេតិកភណ្ឌពិភពលោករបស់យូណេស្កូ ដើម្បីសម្រេចជាឯកច្ឆ័ន។ ទីបំផុត រមណីយដ្ឋានបុរាណវិទ្យាកោះកេរ នៃអតីតរាជធានីលិង្គបុរ ឬ ឆោកគគ៌្យរ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងរីយ៉ាដ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បច្ចេកវិទ្យាដើរលឿនហួសកម្រិត និស្សិតនៅកូរ៉េនាំគ្នាប្រើវ៉ែនតា AI បើកចាក់ក្នុងការប្រឡងកាន់តែច្រើនរហូតក្រសួងអប់រំប្រកាសចេញវិធានការបន្ទាន់

បច្ចុប្បន្ន វ៉ែនតា AI ជំនាន់ថ្មីៗមានរូបរាងស្ទើរតែមិនខុសពីវ៉ែនតាធម្មតាឡើយ ដោយសារជើងវ៉ែនតាស្តើង និងមានទម្ងន់ស្រាលត្រឹមតែ ៥០ ក្រាមប៉ុណ្ណោះ ដែលប្រសិនបើមើលនឹងភ្នែកទទេគឺស្ទើរតែមើលមិនដឹង រហូត

Leonardo DiCaprio និង Jeff Bezos ប្តេជ្ញាផ្តល់ប្រាក់ ២០០ លានដុល្លារ ដើម្បីជួយសត្វជិតផុតពូជ ១០០ ប្រភេទ

Leonardo DiCaprio និង Jeff Bezos បានរួមគ្នាបង្កើតមូលនិធិ និងប្តេជ្ញាផ្តល់ថវិកាចំនួន ២០០ លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់ពូជសត្វចំនួន ១០០ ប្រភេទដែលកំពុងប្រឈមមុខនឹងការផុតពូជខ្លាំងបំផុត។

ប្រជាប្រិយភាព ព្រាប សុវត្ថិ គ្មានភាពថមថយឡើយ ជាក់ស្ដែងថ្ងៃប្រគំតន្រ្តីកាលពីសប្ដាហ៍មុន

សំឡេង​ស្រែ​ហ៊ោកញ្ជ្រៀវ​នៃ​អ្នក​គាំទ្រ​ថ្ងៃ​ប្រគំ​តន្ត្រី​កាលពី​ពេល​ថ្មី​ៗ​នេះ បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាប្រិយភាព​កំពូល​តារា​ចម្រៀង​ប្រុស ព្រាប សុវត្ថិ គ្មាន​ការ​ថមថយ​ឡើយ បើ​ទោះ​ជា​ម្ចាស់​បទ «ម្ចាស់​បេះដូង» វ័យ​កាន់តែ​ច្រើន និង​មាន​តារា​ចម្រៀង​ជាច្រើន​

ប្រធានសមាគមសិល្បករខ្មែរ នាំសិល្បករឈ្វេងយល់ពីឧបករណ៍ហិរញ្ញវត្ថុ និងឱកាសវិនិយោគក្នុងទីផ្សារមូលបត្រ

សិល្បករ​សិល្ប​ការិនី​ជាច្រើន​រូបត្រូវបានចូលរួមកម្មវិធី​សិក្ខាសាលា និង​ឈ្វេង​យល់​ចាប់​យក​បំណិន​ជីវិត​ថ្មី​ផ្នែក​​ហិរញ្ញវត្ថុ ដើម្បី​ជំរុញ​សេដ្ឋកិច្ច និង​ការពារ​ការ​ឆបោក​នៅ​អគារ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ។

មកកម្ពុជាលើកទី១ Donghae ក្រុម Super Junior ពោលសរសើរប្រជាជនកម្ពុជាមិនដាច់ពីមាត់

Donghae សមាជិកក្រុមចម្រៀងខេប៉ុបល្បីឈ្មោះ Super Junior បានបង្ហោះ Story ជាបន្តបន្ទាប់អំពីការជាប់ចិត្តនឹងប្រទេសកម្ពុជា បន្ទាប់ពីបានមកសម្ដែងជាលើកដំបូងយ៉ាងកក្រើកកាលពីចុងសប្ដាហ៍កន្លងទៅ

អូលីវ៉ា គង់ បញ្ចេញ ​collection ថ្មី​ប្រមូល​ម៉ូដែល​ថ្មីចាស់ប្រុសស្រីល្បីៗ កក្រើកវិស័យ Fashion ស្រុកខ្មែរ

អ្នក​ច្នៃម៉ូដល្បី​ឈ្មោះ​ លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បាន​សាង​ភាព​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្តង​ទៀត​ដល់​អ្នក​ស្នេហា​វិស័យ​ម៉ូដ​នៅ​កម្ពុជា​ ដោយបញ្ចេញ Collection ថ្មីមួយទៀតក្រោមស្លាកយីហោ KALKIN ​ជា​ស្លាក​យីរបស់​លោក

សេង ណាអូមី ទទួលបានមកុដ Miss Face Of The Universe Global Ambassador 2026

កញ្ញា សេង ណាអូមី បាន​នឹង​កំពុង​ក្ដោប​ប្រជាប្រិយភាព​មក​កម្ពុជា​វិញ បន្ទាប់ពី​ត្រឡប់ពីប្រកួត​កម្មវិធី Face Universe Pageant 2026 នៅ​ប្រទេស​មីយ៉ាន់ម៉ា កាលពី​ពេល​ថ្មី​ៗ។ តំណាង​ឲ្យ​ប្រទេស​កម្ពុជា លើ​វេទិកា​បវរកញ្ញា​អន្តរជាតិ ណាអូមី

ទស្សនីយភាពល្ខោនក្បាច់បុរាណ «រឿង ខ្យងស័ង្ខបញ្ជជន្យៈ»

ស្មារតីនៃការអភិរក្ស និងអភិវឌ្ឍន៍សិល្បៈវប្បធម៌បុរាណក្នុងចំណោមកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ត្រូវបានបង្ហាញយ៉ាងលេចធ្លោតាមរយៈទស្សនីយភាពរបាំក្បាច់បុរាណក្រោមចំណងជើង «ខ្យងស័ង្ខបញ្ជជន្យៈ» ដក

ឡឺរេន ដែលធ្វើឲ្យទស្សនិកជនវៀតណាមចំហ​មាត់កាលពីពេលថ្មីៗនេះ មានបទពិសោធន៍ជោគជាំលើឆាកបង្ហាញម៉ូដតាំងពីអាយុ ៥ ឆ្នាំ

វីដេអូ​ដែល​ម៉ូដែល​ខ្មែរ​វ័យ​ក្មេង ឡឺរេន បាន​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក CAMUSE Bridal 2026 Collection នៃ​កម្មវិធី COSMIC ROYALE – RULE THE COSMO កាលពី​ពេល​ថ្មីៗ ហើយ​ត្រូវ​បាន​មហាជន​ទាំង​ក្នុង​ស្រុក​ក៏​​ផ្ទាល់​ភ្ញាក់ផ្អើល​ពី​

កន្លាស់​ច្នៃជាម៉ូដ​មកុដ​អប្សរាដែលព្រះនាង នរោត្តម ជេនណា គ្រងពិតជាប្រណីត សក្តិសមខ្លាំងនឹងកិត្តិយសទ្រង់

ក្នុង​នាម​ជា​សែ​រាជវង្ស​ខ្មែរ​ព្រះនាង នរោត្តម ជេនណា មិន​ដែល​ឲ្យ​មហាជន​អ្នក​គាំទ្រ​ខក​បំណង​ឡើយ​ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។ ដូច​កាលពី​ពេល​ថ្មី​ៗ​នេះ ពេល​ឡើង​សម្ដែង​នៅ​ពិធី​បើក​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ដ៏​ធំ ការប្រកួត​ដណ្ដើម​ពាន​រង្វាន់