ត្រៀមហើយឬនៅ? Solo Concert កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ថ្ងៃ ១៤ ខែក្រោយចំថ្ងៃពិសេសនេះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

នៅ​​សល់​មិន​ដល់ ​២​ សប្ដាហ៍ទៀត​ទេ​ ការ​ប្រគំតន្ត្រី​ដ៏​ធំ​មិន​ធ្លាប់​មានរបស់​កំពូល​តារា​ចម្រៀងប្រចាំស្រុកខ្មែរ​ ឱក ​សុគន្ធ​កញ្ញា ​« The Q Solo Concert ​» នឹង​ចេញ​ជា​ផ្លូវ​ការ​ហើយ ​ស្រប​ជាមួយ​គ្នា​នេះ​ដែរ​សំបុត្រ​នឹង​ត្រៀម​ដាក់​លក់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។​

​«The Q Solo Concert» របស់​កំពូល​តារា​ចម្រៀង ​​ឱក ​សុគន្ធ​កញ្ញា ​នឹង​ប្រព្រឹត្តិ​ធ្វើ​ឡើង​នា​ថ្ងៃ​​ ១៤ ​ខែ​កញ្ញា​ ខាង​មុខ​នេះ​ ហើយ​ក៏​ចំ​ថ្ងៃ​ខួប​កំណើត​ គម្រប់ ៣៧ ឆ្នាំ របសអ្នកនាង​តែម្ដង។​ ព្រឹត្តិការណ៍​ប្រគំតន្ត្រី​​មិន​ធ្លាប់​មាន​​​​មួយ​នេះ ​​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​នាំ​យក​​ភាព​សប្បាយ​​រីករាយ​​ និង​ការ​កម្សាន្ត​ដ៏​អស្ចារ្យ​សម្រាប់​​អ្នក​គាំទ្រ​វិស័យ​ចម្រៀង​ ក៏​ដូចជា​បណ្ដា​អ្នក​គាំទ្រ​ផ្ទាល់​របស់​កំពូល​តារា​ចម្រៀង​​ ឱក ​សុគន្ធ​កញ្ញា​។​

តាម​រយៈ​ផេក​ផ្លូវ​ការ​ខាង​លើ​ក៏​បាន​បង្ហើប​ឱ្យ​​ហ្វេន​ៗ​ត្រៀម​កម្លាំង​ក្នុង​ការ​ស្រែក​ច្រៀង​បទ​ចម្រៀង​​ល្បី​ៗ​ជា​ច្រើន​របស់​អ្នក​នាង ​ឱក​ សុគន្ធ​កញ្ញា​ ដែលនឹង​មាន​វត្តមាន​នៅ​ក្នុង​ការ​ប្រគំតន្ត្រី​​ដ៏​ធំ​អស្ចារ្យ​មួយ​នេះ​ ក្នុង​នោះ​​​​​​បទ​ចម្រៀង «​យុត្តិធម៌​គ្មាន​ទេ​សម្រាប់​អ្នក​ស្មោះ​​​» និង​បទ​ «១​លាន​ឆ្នាំ​» ត្រូវ​បាន​បង្ហើប​ថា​នឹង​មាន​វត្តមាន​ក្នុង​ការ​ប្រគំតន្ត្រី​​ «The Q Solo Concert» ផងដែរ។

ដោយ​ឡែក ​តាម​ការ​បញ្ជាក់​របស់​ផលិតកម្ម​ខាង​លើ​បាន​ឱ្យ​ដឹង​ថា​ ការ​ប្រគំតន្ត្រី​​ដ៏​ធំ​អស្ចារ្យ​មួយ​នេះ​មិន​មាន​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ឬ​តាម​បណ្ដាញ​សង្គម​នោះ​ទេ​​ ហេតុ​នេះ​ហើយ​សម្រាប់​ការ​ចូល​រួម​ទស្សនា​ដោយ​ផ្ទាល់​ត្រូវ​ទិញ​សំបុត្រ​​តាម​រយៈ​អនឡាញ​ដែល​នឹង​ដាក់​លក់​ក្នុងពេលឆាប់​ៗ​នេះ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប



Leave a Reply

Your email address will not be published.Required fields are marked *