ផ្លូវការ​! ស្ថាប័នគ្រប់គ្រង MUC ថ្មី មិនរៀបចំការប្រកួត តែជ្រើស MUC 2024 តាមរយៈ Closed Door Casting

នៅថ្ងៃ​ ២២ ខែមេសា ឆ្នាំ ២០២៤ នេះ ទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia របស់អ្នកគ្រប់គ្រងថ្មី លោក ឈួង យីវឆូយ ​បានប្រកាសជាផ្លូវការហើយថា ស្ថាប័នបានសម្រេចមិនធ្វើការប្រកួតជាផ្លូវការនៃកម្មវិធីកញ្ញាឯកចក្កវាឡក្នុងឆ្នាំ ២០២៤​ឡើយ។ ប៉ុន្តែ ស្ថាប័ននឹងជ្រើសរើសកញ្ញាឯកចក្កវាឡតំណាងកម្ពុជា តាមរយៈការជ្រើស​រើស Closed Door Casting និងសម្ភាសន៍ដោយផ្ទាល់។

ដោយឡែក សម្រាប់ទម្រង់ស្នើសុំចូលរួមការជ្រើសរើសនឹងត្រូវបើកជាផ្លូវការ ចាប់ពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ នេះតទៅ។ ក្នុងនោះ ស្ត្រីឆ្នើមមួយរូបគត់ នឹងត្រូវបានជ្រើសតាំង ដើម្បីបំពាក់មកុដជាផ្លូវការក្នុងកម្មវិធី «រាត្រីគ្រងមកុដ» ដ៏ធំអស្ចារ្យ នាអំឡុងខែកក្កដា ឆ្នាំ ២០២៤ ខាងមុខនេះ។ រួសរាន់ឡើងសម្រាប់លោកអ្នកដែលមានបំណងចង់ដាក់ពាក្យចូលរួមបង្ហាញសមត្ថភាពដ៏អស្ចារ្យ ឆ្ពោះទៅការគ្រងមកុដ Miss Universe Cambodia 2024។ 

សេចក្ដីជូនដំណឹងខាងលើនេះមិនធ្វើឱ្យហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញានៅកម្ពុជាភ្ញាក់ផ្អើលខ្លាំងពេកឡើយ ព្រោះកន្លងមក លោក ឆូយ National Director MUC 2024 បានបង្ហើបអំពីរឿងនេះរួចហើយ។ ដូច្នេះ នេះចាត់ទុកជាការជូនដំណឹងដល់អ្នកគ្រប់គ្នាដែលតែងតែសួរអំពីការរៀបចំ Miss Universe Cambodia 2024។ 

គ្រាន់តែឃើញសេចក្តីជូនដំណឹងខាងលើភ្លាម ហ្វេនៗបាននាំគ្នា Mention បវរកញ្ញាល្បីៗជាច្រើនរូបដែលពួកគេគិតថា ស័ក្តិសមសម្រាប់តំណែងបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៤ ពិសេស អ្នកនាង ប្រាសាទ ដាវីន, កញ្ញា ហេង សុទ្ធនិស្ស័យ, កញ្ញា មាន សូនីតា រួមទាំង ពិធីការិនីល្បីឈ្មោះ ជីម មី ផងដែរ ដែលសុទ្ធសឹងជាបុគ្គលមានសមត្ថភាព ចំណេះដឹង ថែមទាំងមានកេរ្តិ៍ឈ្មោះ និងស្នាដៃសិល្បៈលេចធ្លោទៀតផង។ 

យ៉ាងណាមិញ គេពុំទាន់ដឹងថា បេក្ខភាពណាខ្លះដែលនឹងស្នើសុំចូលរួម Closed Door Casting និងសម្ភាសន៍ដោយផ្ទាល់ ដើម្បីគ្រងតំណែង Miss Universe Cambodia 2024 បន្ទាប់ពី កញ្ញា ចន សុទីម៉ា ជា Miss Universe Cambodia 2023។ រង់ចាំអ៊ុតមើលការ update ថ្មីៗលើទំព័រហ្វេសប៊ុកផ្លូវការ Miss Universe Cambodia ទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​