ស្អាតទាក់ភ្នែក! មកដឹងពីអត្ថន័យឈុត Anntonia Porsild ស្លៀកក្នុងកម្មវិធី Miss Global 2023

កក្រើកឆាក កាលពីយប់មិញជាមួយវត្តមានបវរកញ្ញាទាំង ២៥ រូប មកពីប្រទេសផ្សេងៗគ្នា ដើម្បីចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតបវរកញ្ញាសាកលលោកឆ្នាំ ២០២៣ ដែលប្រព្រឹត្តឡើងនៅលើទឹកដីកម្ពុជា អមជាមួយវត្តមានពិធីករ ពិធីការិនី ដ៏ស្រស់ស្អាត និងស្រស់សង្ហារ ។

ក្រឡេកមកមើល ពិធីករ ពិធីការិនី ដ៏ស្រស់ស្អាត និងស្រស់សង្ហាទាំង ២ ជាមួយឈុតសម្លៀកបំពាក់ដែលច្នៃឡើងដោយកំពូលអ្នកច្នៃម៉ូតដ៏ល្បីឈ្មោះនៅកម្ពុជា លោក អូលីវ៉ា គង់ ពិតជាស្រស់ស្អាតមិនធម្មតា និងបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។

សម្រាប់ឈុតដែលបានច្នៃ​ជាពិសេសសម្រាប់ពិធីការិនីក្នុងកម្មវិធីប្រកួត Miss Global 2023 កញ្ញា Anntonia Porsild  ដែលជា Miss Universe Thailand 2023 និងជា 1st Runner-Up Miss Universe 2023 មានឈ្មោះថា «រាជនីអង្គរបរមវិស្ណុលោក» ជាឈុតដែលច្នៃឡើងអំពីក្រណាត់សូត្រដ៏​មានគុណភាពខ្ពស់ និងឌិនត្បូងខ្មៅ ដ៏មានតម្លៃ។ ស្មានៃរ៉ូប ត្រូវបានយកលំនាំនៃកំពូលប្រាសាទអង្គរវត្ត។ តួខ្លួននៃរ៉ូប តំណាងឱ្យនាគ និងផ្នែកខាងក្រោម យកលំនាំតាមកាំជណ្តើរឡើងកំពូលបាកាននៃប្រាសាទអង្គរវត្ត ប្រៀបដូចជាជណ្តើរឡើងទៅកាន់ឋានសួគ៌ ចំណែក Pattern នៃរ៉ូប គឺរូបកលិ្កន (ខ្លួនមនុស្សក្បាលសេះ) ជាអវតាចុងក្រោយរបស់ព្រះវិស្ហុ ដកស្រង់ចេញពីប្រាសាទបន្ទាយស្រី លាយឡំជា​មួយ​ក្បាច់ភ្ញីវល្លិ និងភ្ញីទេស ដកស្រង់ចេញពីចម្លាក់ប្រាសាទអង្គរវត្ត។

ឈុតពិធីករប្រុសមានឈ្មោះថា «រាមឥសូរបរមវិស្ណុលោក» ដែលមានឌិនរំលេចដោយត្បូងពណ៌មាសនឹងមានរូបរាមឥសូរសម្ដែងធ្នូដកស្រង់ចេញពីរឿងរាមកេរ្តិ៍។ តាមការលើកឡើងរបស់កំពូលអ្នកច្នៃម៉ូត អូលីវ៉ា គង់ ឈុតដែលច្នៃឡើងសម្រាប់​ពិធីករ​ទាំងពីរ សម្រាប់ចូលរួមនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាសាកលលោកឆ្នាំ ២០២២៣  ដកស្រង់ពីអរិយធម៌ វប្បធម៌ខ្មែរ។

អូលីវ៉ា គង់ ជាកំពូលអ្នកច្នៃម៉ូតដែលមានទេពកោសល្យ និងភាពច្នៃប្រឌិតខ្ពស់ លោកក៏ជាគ្រូបង្វឹកការដើរបង្ហាញម៉ូត និងជាអ្នកបង្កើតកម្មវិធី Queen of the Cat walk ផងដែរ។ អ្នកច្នៃម៉ូតដ៏ល្បីល្បាញរូបនេះ ធ្លាប់ទទួលបានពានរង្វាន់ជាច្រើននៅលើឆាកអន្តរជាតិក្នុងវិស័យដើរបង្ហាញម៉ូត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ