អត្ថន័យជ្រាលជ្រៅខ្លាំង ដឹងហើយពិតជារំជួលចិត្ត ឈុត ពេជ្រ វត្តីសារ៉ាវឌ្ឍី គ្រងថ្ងៃផ្ទេរតំណែងរបស់ខ្លួន

ទឹកភ្នែកស្រក់ដោយក្ដីរំភើប លាយឡំអារម្មណ៍ក្ដុកក្ដួល ក្នុងថ្ងៃផ្ទេរតំណែង Miss Grand Cambodia ពីម្ចាស់មកុដឆ្នាំ ២០២២ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យទស្សនិកជនរាប់ពាន់នាក់ក្នុងសាលមហោស្រព បានស្រក់ទឹកភ្នែក ដោយក្ដីអាណិតស្រលាញ់ និងពោរពេញដោយមោទកភាពបំផុត ចំពោះបវរកញ្ញារូបនេះ បានលើកមុខមាត់ប្រទេសកម្ពុជា លើឆាកអន្តរជាតិ។

ក្នុងវគ្គឡើងថ្លែងពីចំណាប់អារម្មណ៍របស់ខ្លួនលើដំណើរវិថី នៃបវរកញ្ញាកម្ពុជា និងបវរកញ្ញាអន្តរជាតិ លំដាប់រងទី៥ នៃ MGI 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បានរៀបរាប់ដោយក្ដីរំភើប ក្ដុកក្ដួល ពីអ្វីដែលខ្លួនបានឆ្លងកាត់កន្លងមក ទម្រាំបានទទួលនូវភាពជោគជ័យដូចបច្ចុប្បន្ន ដែលទទួលបាននូវក្ដីស្រលាញ់ដ៏ច្រើនលើសលប់ ពីប្រជាជនកម្ពុជា។ ឧបសគ្គតាំងពីកើតរហូតដល់ធំពេញវ័យ ក្មេងស្រីម្នាក់នេះ បានឆ្លងកាត់ឧបសគ្គ រាប់មិនអស់ ក្នុងនាមជាកូនស្រី ដែលកើតក្នុងគ្រួសារខ្វះភាពកក់ក្ដៅ ផ្ញើវាសនានឹងអង្គការ ត្រូវឃុំគ្រងជីវិត ត្រួសត្រាយផ្លូវដោយខ្លួនឯង ដំណើរជីវិតដ៏លំបាកនេះ បានជំរុញឱ្យនាងក្លាយជាមនុស្សស្រីដ៏រឹងមាំ និងជាគំរូដល់ស្ត្រីក៏ដូចជាមនុស្សរាប់លាននាក់នៅលើពិភពលោកនេះ។

ទឹកភ្នែករមៀលស្រក់តក់ៗ អមដោយការរៀបរាប់ពីជីវិតពីមួយដំណាក់កាល ទៅមួយដំណាក់កាល រហូតក្លាយជាម្ចាស់មកុដនេះ បានធ្វើឱ្យទស្សនិកជន មិនអាចទប់ទឹកភ្នែកបានឡើយ។ អ្វីដែលគួរឱ្យរំជួលចិត្តនោះ គឺ វត្តី បានរៀបរាប់ពីឈុតពណ៌ទឹកប៊ិក រំលេចដោយពន្លឺចែងចាំងផ្លេកៗពណ៌ប្រាក់ ដែលនាងបានគ្រងក្នុងថ្ងៃផ្ទេរតំណែង។

វត្តី រៀបរាប់ថា៖ ឈុតដែលនាងគ្រង គឺជាឈុតដែលបង្កប់អត្ថន័យបញ្ជាក់ពីស្រុកកំណើតនាង ខេត្តព្រះសីហនុ ជា Concept មួយដែលឈ្មោះថា «ប្លង់តុង» ហើយអត្ថន័យដ៏ជ្រាលជ្រៅនៃឈុតមួយនេះ គឺ ប្លង់តុង ជារបស់មួយដែលស្ថិតនៅទីងងឹត ហើយជះពន្លឺយ៉ាងស្រស់ស្អាត ប្រៀបបាន ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រោះតែឧបសគ្គជាច្រើន ទើបធ្វើឱ្យនាង កាន់តែមានពន្លឺស្រស់ស្អាត ដែលជាទីស្រលាញ់របស់ប្រជាជនកម្ពុជា។

ម្ចាស់មកុដឆ្នាំ ២០២២ ក៏បានផ្ដាំផ្ញើទៅកាន់សិស្សប្អូនជំនាន់ក្រោយថា៖ «ពាក្យថាបវរកញ្ញា មិនមែនជាមនុស្សស្រីម្នាក់ដែលកើតមក Perfect ឥតខ្ចោះ តែជាមនុស្សស្រីម្នាក់ ដែលប្រើប្រាស់នូវបទពិសោធ មេរៀនជីវិត ដែលខ្លួនមានផ្ដល់ទៅកាន់មនុស្សដទៃទៀត ដែលកំពុងជួបបញ្ហាដូចជាយើង»៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម