វាសនាដូចគ្នា! តួស្រីរឿង F4 ៣ រូបសុទ្ធតែអភ័ព្វរឿងស្នេហា រង្គោះរង្គើដល់ទាំងអាជីពសិល្បៈ

F4 ជារឿងភាគដ៏ល្បីល្បាញមួយដែលដកស្រង់ចេញពី Manga ជប៉ុន។ ស្ទើរគ្រប់ versions របស់រឿងមួយនេះសុទ្ធតែទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែល។ ភាពចៃដន្យនោះ គឺតារាស្រី ៣ រូបដែលសម្ដែងជាតួអង្គឯកសម្រាប់រឿងមួយនេះសុទ្ធតែអភ័ព្វរឿងស្នេហា និងមានរឿងអាស្រូវធ្វើឲ្យរង្គោះរង្គើដល់ទាំងអាជីពសិល្បៈថែមទៀត។ តោះទៅមើលថាជានរណាខ្លះ៖

១.Barbie Hsu

Barbie Hsu ជាតួអង្គស្រីក្នុងរឿង F4 របស់តៃវ៉ាន់ ដែលចេញផ្សាយក្នុងឆ្នាំ ២០០១។ ថ្វីបើមានភាពល្បីល្បាញខ្លាំង តែរូបនាងក៏ជាប់ជំពាក់ជាមួយរឿងអាស្រូវជាច្រើនព្រោះតែរឿងស្នេហា។ រូបនាងបានរៀបការជាមួយអ្នកជំនួញលោក Wang XiaoFei និងធ្លាក់ខ្លួនជួយសងបំណុលដល់ស្វាមី ដោយសារការធ្វើជំនួញខាត។ ក្រោយពីលែងលះគ្នា រូបនាង និងស្វាមី តែងតែមានជម្លោះលើបណ្ដាញសង្គម។ Barbie Hsu បានចេញមុខចោទប្រកាន់ អតីតស្វាមីថា ធ្លាប់ប្រើអំពើហិង្សាក្នុងគ្រួសារ ក្បត់ចិត្ដរបស់នាងមានស្រីថ្មី ជាពិសេសជំពាក់ប្រាក់នាងរាប់លានដុល្លារ។ បើទោះជាមានស្វាមីថ្មី លោក DJ Koo តែរូបនាងនៅតែមិនទាន់មានក្ដីសុខពេញលេញ ជម្លោះជាមួយអតីតស្វាមី នៅតែបន្ដដល់ពេលបច្ចុប្បន្នធ្វើឲ្យរូបនាងតែងត្រូវមហាជនរិះគន់។

២.Go HyeSun

ចំណែក Go HyeSun ជាតួអង្គស្រីក្នុងរឿង F4 របស់ប្រទេសកូរ៉េខាងត្បូង ដែលចេញផ្សាយក្នុងឆ្នាំ ២០០៩។ ជីវិតស្នេហារបស់នាងក៏ហាក់មានភាពស្មុគស្មាញខ្លាំង រហូតកើតជារឿងអាស្រូវក្លាយជាទីចាប់អារម្មណ៍លើបណ្ដាញសង្គម។ រូបនាងបានជួបអតីតស្វាមីលោក Ahn JaeHyun ក្នុងឆ្នាំ ២០១៥ បន្ទាប់ពីសម្ដែងរឿង “Blood”។ ដើមឡើយ អ្នកទាំងពីរត្រូវបានគេចាត់ទុកជាគូស្នេហ៍ផ្អែមល្ហែមមួយក្នុងប្រទេសកូរ៉េ តែជម្លោះនឹកស្មានមិនដល់របស់អ្នកទាំងពីរធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល។ ស្នេហារបស់អ្នកទាំងពីរត្រូវបានរាយការណ៍ ដោយសារការមិនយល់ចិត្ដគ្នា និងគ្មានពេលវេលាឲ្យគ្នាទើបជាហេតុធ្វើឲ្យចាប់ផ្ដើមមានភាពល្អក់កករ។ Dispatch ក៏បានទម្លាយសារឆ្លើយឆ្លងរបស់អ្នកទាំងពីរបង្ហាញឲ្យឃើញថា Go HyeSun ហាក់មានការប្រច័ណ្ឌហួងហែងខ្លាំងចំពោះស្វាមី និងធ្វើឲ្យលោកមិនអាចសូម្បីធ្វើការ។ តារាស្រី Go HyeSun បន្ដបង្ហោះសារប្លែកៗ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសរបស់នាង និងស្វាមី។ ជាលទ្ធផលនាងត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង និងលែងសូវបង្ហាញមុខក្នុងសិល្បៈដូចពីមុន។

៣.Zheng Shuang

សម្រាប់ Zheng Shuang ជាតួអង្គស្រីក្នុងរឿង F4 របស់ប្រទេសចិន កាលពីឆ្នាំ ២០០៩។ ក្នុងឆ្នាំ ២០២១​ ជាពេលវេលាដែលអាជីពសិល្បៈនាងខំសន្សំរាប់ឆ្នាំ ត្រូវបានរលាយក្នុងមួយប៉ព្រិចភ្នែក។ នាងត្រូវបានចោទប្រកាន់រឿងពពោះជំនួស បោះបង់កូនភ្លោះទាំងពីររបស់ខ្លួនចោល និងគេចពន្ធ។ ជាលទ្ធផលនាងត្រូវបានដាក់ចូលបញ្ជីខ្មៅក្នុងប្រទេសចិន និងមិនអាចបង្ហាញខ្លួនក្នុងវិថីសិល្បៈតទៅទៀត។ ចំពោះរឿងនេះធ្វើឲ្យនាងមានជាប់បំណុលរាប់សិបលានដុល្លារអាមេរិកផងដែរ។ បច្ចុប្បន្ន Zheng Shuang បានផ្លាស់ប្ដូរទៅរស់នៅសហរដ្ឋអាមេរិក ជារឿយៗ នាងតែបង្ហាញពីទុក្ខលំបាករបស់ខ្លួនទាំងរឿងរកប្រាក់ចំណូល និងការចិញ្ចឹមកូន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ