កំលោះសង្ហារាងខ្ពស់ស្រឡះ តុង លី បង្ហើបគម្រោងត្រៀមខ្លួនប្រកួតបុរសឯកវិញម្តងទៀត

តារាសម្តែងរូបខ្ពស់​សង្ហា តុង លី ដែលគ្រប់គ្នារមែងឃើញវត្តមានតាមរឿងភាគទូរទស្សន៍ក្នុងស្រុកជាច្រើន ថ្មីៗនេះបានបង្ហើបឱ្យដឹងថា ក្រៅពីអាជីពជាតារាសម្តែងលោកក៏មាន​ចំណាប់អារម្មណ៍លើការប្រកួតបុរសឯក ជាវិស័យដែលកំពុងផុសផុលខ្លាំងនាពេលបច្ចុប្បន្ននេះផងដែរ។

តុង លី រៀបរាប់ឱ្យដឹងថា កន្លងមកលោកធ្លាប់ចូលរួមប្រកួតម្តងរួចមកហើយ ក្នុងកម្មវិធី Freshie girl & boy ជំនាន់ទី១៧ ឆ្នាំ២០១៨ ទើបលោកចង់ពង្រឹងការងារសិល្បៈឱ្យរឹងមាំសិន មុនពេលសម្រេចចិត្តត្រឡប់មកប្រកួតសារជាថ្មីម្តងទៀតនាឆ្នាំខាងមុខ។

តារាសម្តែងរាងខ្ពស់ស្រឡះនេះ នៅតែស្រលាញ់ ហើយចិញ្ចឹមចិត្តចង់ត្រឡប់មកប្រកួតកម្មវិធីបុរសឯកម្តងទៀត ប្រសិនមានការគាំទ្រខ្លាំងពីទស្សនិកជន។ ប៉ុន្តែលោកមិនអាចកំណត់ថា នឹងវិលត្រឡប់មកក្នុងឆ្នាំណាមួយឡើយ ព្រោះលោកផ្ទាល់ត្រូវការពេលវេលាដុសខាត់ពង្រឹងសមត្ថភាពឱ្យខ្លាំងក្លា ដើម្បីកុំឱ្យបាក់មុខលើឆាកអន្តរជាតិ។ ចំណុចខ្វះខាតដែលលោកត្រូវការពង្រឹងដុសខាត់ បន្ថែមនោះគឺ ការប្រើប្រាស់ភាសា ចំណេះដឹងទូទៅ និងចំណេះដឹងផ្នែកសិល្បៈវប្បធម៌ខ្មែរ រួមទាំងទេពកោសល្យពិសេស (special talent) ផ្សេងៗទៀតផងដែរ ព្រោះលោកយល់ថា ជាបុរសឯកមិនមែនត្រឹមតែមានរូបរាងសង្ហាប៉ុណ្ណោះទេ តែត្រូវមានទាំងចំណេះដឹង និងភាពជឿជាក់ទៀត ទើបគ្រប់គ្រាន់។

តារាសម្តែងរាងខ្ពស់ស្រឡះ តុង លី សង្ឃឹមថា ពុកម៉ែបងប្អូន នឹងបន្តគាំទ្ររូបលោក ប្រសិនបើលោកសម្រេចចិត្តត្រឡប់មកប្រកួតកម្មវិធីបុរសឯកពិតមែន។ ក្រៅពីបង្ហើបឱ្យដឹងពីគម្រោងវិលត្រឡប់មកប្រកួតកម្មវិធីបុរសឯក តារាសម្តែង និងជាតារាម៉ូដែល តុង លី ក៏មានស្នាដៃភាពយន្តថ្មីជាច្រើន ត្រៀមកំដរអារម្មណ៍ប្រិយមិត្តទស្សនិកជនផងដែរ ក្នុងនោះមានទាំងរឿងកំពុងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក រឿងថតហើយកំពុងត្រៀមបញ្ចាំង និងរឿងកំពុងដំណើរការថតផងដែរ។ 

បន្ថែមពីនោះ លោកក៏មានទទួលថតស៉្បតពាណិជ្ជកម្ម ថត MV និងថតប្រម៉ូតផ្សព្វផ្សាយផលិតផលផ្សេងៗឱ្យបណ្តាក្រុមហ៊ុនជាច្រើនថែមទៀតផង ធ្វើឱ្យមមាញឹកខ្លាំងមិនចាញ់សិល្បករផ្សេងទៀតប៉ុន្មានឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស