រយៈពេលជិត ៤ ឆ្នាំហើយដែលតារាស្រី Sulli បានចាកចេញទៅបន្សល់តែការចងចាំល្អៗដល់អ្នកគាំទ្រ។ ស្របពេលដែលអ្នកគាំទ្រជាច្រើននៅតែនឹករលឹកដល់រូបនាង និងចង់ឃើញស្នាមញញឹមរបស់នាងម្ដងទៀត។ រំឭកទៅកាលពីឆ្នាំ ២០១៩ Sulli បានសម្រេចចិត្តធ្វើអត្ដឃាតដោយសារតែរូបនាងមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ហើយរឿងនេះបានក្លាយជាប្រធានបទក្ដៅគគុកជុំវិញពិភពលោក។

ថ្មីៗ នេះ បើយោងតាមប្រភពព័ត៌មានកូរ៉េបានឱ្យដឹងថា ភាពយន្ដឯកសាររបស់ Sulli មានចំណងជើង “To Sulli” ដែលជាភាពយន្ដមានបទសម្ភាសន៍ និងវីដេអូចុងក្រោយរបស់ Sulli នឹងត្រូវចាក់ផ្សាយជាលើកដំបូងនៅក្នុងកម្មវិធី Busan International Film Festival លើកទី ២៨ ក្រោយកប់ទុកចោលអស់រយៈពេល ៤ ឆ្នាំ ដោយកម្មវិធីនេះ នឹងធ្វើឡើងពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៣។


ដើមឡើយ ភាពយន្ដឯកសារមួយនេះត្រូវរំពឹងទុកអាចចេញផ្សាយនៅតាម Netflix និងវេបសាយនានា ប៉ុន្ដែដោយសារមានការពិភាក្សាគ្នាពីអ្នកពាក់ព័ន្ធក៏សម្រេចចាក់បញ្ចាំងភាពយន្ដឯកសារនេះក្នុងកម្មវិធី Busan International Film Festival លើកទី ២៨ ជាមុនសិន។ នេះក៏ជាឱកាសមួយផងដែរ សម្រាប់អ្នកគាំទ្ររបស់ Sulli ដែលអាចមានឱកាសបានឃើញរូបនាងម្ដងទៀតជាមួយស្នាមញញឹម និងការចែករំលែកបទពិសោធន៍នានា ឬគំនិតផ្សេងៗ របស់នាង។


គួរបញ្ជាក់ថា Sulli ជាតារាស្រីម្នាក់ដែលមានទេពកោសល្យ និងខិតខំប្រឹងប្រែងម្នាក់។ រូបនាងចូលសិល្បៈដំបូងតាំងពីឆ្នាំ ២០០៥ និងក្លាយជាសមាជិកក្រុមចម្រៀង f(x) ក្នុងឆ្នាំ ២០០៩។ ជាបន្ដបន្ទាប់រូបនាងបានបង្ហាញក្នុងរឿងភាគ និងភាពយន្ដកុននានាជាច្រើនរឿង។ តែអ្វីដែលគួរឱ្យស្ដាយជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរធ្វើឱ្យនាងជ្រើសយកការបញ្ចប់ជីវិតជីវិត ៕

























Account
Security
Favourite Content