“The Glory” ជារឿងភាគរបស់ប្រទេសកូរ៉េខាងត្បូងដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជនជុំវិញពិភពលោក ខណៈតារាសម្ដែងមានវត្ដមានក្នុងភាគមួយនេះ ជាពិសេសតារាស្រី Song Hyekyo ទទួលបានការសរសើរទាក់ទងនឹងការសម្ដែងដ៏ប៉ិនប្រសប់ព្រោះធ្វើឱ្យអ្នកទស្សនាចូលអារម្មណ៍ហាក់ដូចពិតៗ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែអន្ទះសារនោះ រឿងនេះបញ្ចប់វគ្គ ១ របស់ខ្លួនត្រឹម ៨ ភាគ និងបន្សល់នូវចម្ងល់ជាច្រើន។
នៅព្រឹកថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៣ ក្រុមរឿងភាគ “The Glory” ក៏បានបង្ហោះនូវរូបភាពថ្មីជាច្រើនសន្លឹកក្នុងរឿងដែលអ្នកគាំទ្រឃើញហើយភ័យបុកពោះ និងមិនអាចរង់ចាំតែម្ដង ព្រោះចង់ដឹងថាសាច់រឿងនឹងបន្ដទៅជាយ៉ាងណា។ ជាមួយគ្នានេះ ក៏ប្រកាសប្រាប់ពីថ្ងៃចាក់ផ្សាយវគ្គ ២ ជូនដល់ទស្សនិកជនផងដែរ សម្រាប់វគ្គ ២ នឹងត្រៀមចាក់ផ្សាយនៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២២ ខាងមុខឆាប់ៗ។ ដូច្នេះប្រិយមិត្តដែលជាអ្នកគាំទ្ររឿងមួយនេះកុំភ្លេចឱ្យសោះ។

គួររំឮកថា “The Glory” ជារឿងភាគដែលនិយាយពីជីវិតនារីម្នាក់ត្រូវបានគេធ្វើបាប Bully កាលពីនៅវ័យក្មេង ហើយនាងបានព្យាយាមរកវិធីសងសឹកដល់អ្នកដែលធ្លាប់បានធ្វើបាបខ្លួន។ ហើយការ Bully ដែលបានដាក់បញ្ចូលក្នុងរឿងភាគគឺដកស្រង់ចេញពីជីវិតដែលរឿងទាំងនោះធ្លាប់បានកើតឡើងលើសិស្សស្រីម្នាក់នៅប្រទេសកូរ៉េខាងត្បូង៕


























































Account
Security
Favourite Content