តួនាង ឆោម​ផ្កា «ទេពធិតាថ្កុលមាស» សម្រក់ទឹកភ្នែករៀបរាប់ទាំងអួលដើមកពេលរំលឹករឿងទាំងនេះជាមួយឪពុក

ទប់​ទឹក​ភ្នែក​លែង​ចង់​ជាប់​ ធ្លាប់​តែ​​ឃើញ​កាច ​ឆ្នាស​​ នៅ​ក្នុង​រឿង ​ស្រាប់​តែ​ពេល​នេះ​តារា​សម្ដែង​ស្រី កែវ​ ម៉ូនីតា​ ទម្លាយ​រឿង​ទាំង​នេះ​ចេញ​មក​ទាំង​អួល​ដើម​ករ​ធ្វើ​ឱ្យ​ទស្សនិកជន​​យំ​តាម​គ្រប់​គ្នា​ហើយ​។​​​​​

​តារា​សម្ដែង​ស្រីដែល​ដើរតួជានាង ឆោមផ្កា ​ក្នុងរឿង «ទេពធិតាថ្កុលមាស» បាន​​ធ្វើ​ឱ្យ​ទស្សនិកជន​មាន​ការ​រំភើប​ចិត្ត​ និង​ក្ដុក​ក្ដួល​មិន​ស្ទើរ​នោះ​ទេ​​នៅ​ពេល​ដែល​​រូប​នាង​សម្លឹង​​ទៅ​កាន់​លោក​ឪពុក ​ហើយ​រៀប​រាប់​ទាំង​អួល​ដើម​ក​ថា​៖«ប៉ា​ គឺ​​ជា​វីរបុរស​​ ប៉ា ​ផ្ដល់​ក្ដី​ស្រលាញ់​ដល់​កូន​ និង​គ្រួសារ​ដោយ​ឥត​លក្ខខណ្ឌ​ កូន​មាន​មោទនភាព​ចំពោះ​ប៉ា​ខ្លាំង​ណាស់​​»​។​

អត្ថន័យ​នៃ​ពាក្យ​ថា​ «ឪពុក»​ មិន​មែន​មាន​តួនាទី​ត្រឹម​ជា​អ្នក​ផ្ដល់​កំណើត​តែ​លោក​បាន​ផ្ដល់​នូវ​គ្រប់​បែប​យ៉ាង​សម្រាប់​កូន​ និង​ក្រុម​គ្រួសារ​ដោយ​មិន​មាន​ពាក្យ​ថា​នឿយ​ហត់​នោះ​ឡើយ​។​​ ជាក់ស្ដែង​លោក​ឪពុក​របស់​តារា​សម្ដែង​ស្រី ​ម៉ូនីតា​ បាន​ធ្វើ​ឱ្យ​កូន​ស្រី​ជា​ទី​ស្រលាញ់​​ស្រក់​ទឹក​ភ្នែក ​អួល​ដើម​ករ​នៅ​ពេល​ដែល​រំលឹក​រឿង​ជា​ច្រើន​រវាង​លោក ​និង​អ្នកនាង។​

​មក​ទល់​ពេល​នេះ​ ម៉ូនីតា ​មាន​វ័យ​ ២៤ ​ឆ្នាំ​​ហើយ​ក៏​បាន​រៀប​អាពាហ៍ពិពាហ៍​មាន​គ្រួសារ​ហើយ​ដែរ​ ប៉ុន្តែ​កូន​ស្រី​ម្នាក់​នេះ​នៅ​តែ​ជា​​កូន​ក្មេង​សម្រាប់​ប៉ានាង​។​ បើ​ទោះ​បី​ជា​លោក​ អ៊ឹម សាវរិទ្ធិ (ឪពុក​តារា​សម្ដែង ​ម៉ូនីតា)​ ហាក់​មិន​សូវ​មាន​ពេល​គ្រប់​គ្រាន់​ដូច​ឪពុក​ដ៏​ទៃ​ទៀត ​ខណៈ​លោក​ត្រូវ​បំពេញ​ការងារ​នៅ​ខេត្ត​ ប៉ុន្តែ​ក្ដី​ស្រលាញ់​ ការ​មើល​ថែ​ និង​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ចំពោះ​កូន​ៗ​ និង​គ្រួសារ​ពិត​ជា​មិន​អាច​​ពិពណ៌នា​បាន​នោះ​ឡើយ ​​ព្រោះ​លោកតែងឆ្លៀតពេលសម្រាប់កូនៗរបស់លោក មិនថាពេលនៅជិត ឬឆ្ងាយនោះទេ។

មួយទៀតតាំង​ពី​តូច​មក​ដល់​ពេល​នេះ ​​ម៉ូនីតា​ ពុំ​ដែល​ត្រូវ​ឪពុក​វ៉ៃ​ ឬធ្វើ​បាបនោះឡើយ ​រាល់កំហុស​ខុស​ឆ្គង​លោក​តែង​ប្រៀន​ប្រដៅ​ដោយ​គុណធម៌​ជា​ឪពុក​​​ ​មិន​ស្រែក ​មិន​ប្រើ​ហិង្សា​នៅ​ក្នុង​ផ្ទះ​​។​ ទង្វើ​របស់​លោក​បែប​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ ម៉ូនីតា ​​ស្រលាញ់​និង​គោរព​លោក​ជា​ខ្លាំង​។​​​​

ក្ដី​ស្រលាញ់​ដែល​ឪពុក​គ្រប់​រូប​មាន​ចំពោះ​កូន​ពិត​ជា​មិន​អាច​កាត់​ថ្លៃ​បាន​នោះ​ទេ​​ វា​ប្រៀប​បី​ដូច​ជា​មហាសមុទ្ទ​ដ៏​ធំ​ល្វឹង​ល្វើយ ហើយក៏​មិន​អាច​កាត់​ថ្លៃ ​ឬ​ក៏​ពិព័រណ៍​ត្រឹម​ក្រដាស​មួយ​សន្លឹក​ ឬ​រយៈពេល​ប៉ុន្មាន​ម៉ោង​នោះ​ឡើយ​។​ គ្មាន​ក្ដី​ស្រលាញ់​ណា​ធំ​ធេង​ស្មើ​ក្ដី​ស្រលាញ់​ដែល​លោក​ឪពុក​មាន​ចំពោះ​កូន​នោះ​ឡើយ៕​​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​