ឃើញ​មុខ​​ក្មេងៗ តែតារាថៃ​ទាំងនេះ​អាយុខ្ទង់ ៣០ហើយ ខណៈម្នាក់​ៗ​ជោគជ័យ​មិន​ធម្មតា

​និយាយ​ពីតារា​ថៃល្បីៗ​ដែលទើប​​ឆ្លង​ខួប​កំណើត​គម្រប់​អាយុ ៣០ឆ្នាំ​កាល​ពី​ឆ្នាំ​២០២២​កន្លង​ទៅ​​មាន​ដូចជា Mai Davika, Baifern Pimchanok និង Kimmy Kimberly ជាដើម។

ដោយ​ឡែក​ក្នុង​ឆ្នាំ​២០២៣​នេះ ក៏​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ទៀត​ដែរ​ដែល​ត្រៀម​ឈាន​ចូល​វ័យ​ខ្ទង់សាម។ ខាង​ក្រោម​នេះ AMS នឹង​បង្ហាញ​ពី​តារា​ថៃ​ល្បី​ៗ​ ៥​រូប​ដែល​កើត​ឆ្នាំ​១៩៩៣ និង​ភាពជោគជ័យ​ធំ​ៗ​របស់​ពួក​គេ​មុន​ឈាន​ដល់​វ័យ ៣០ឆ្នាំ៖

១. Yaya Urassaya

អ្នកទីមួយក្នុងបញ្ជីនេះគឺគ្មាននរណាក្រៅពីតារាកូនកាត់ដ៏មានទេពកោសល្យ Yaya Urassaya នោះទេ។ ចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈមក នាងត្រូវបានអ្នកគាំទ្រជាច្រើនទទួលស្គាល់ថាមានរូបសម្រស់ស្រស់ស្អាតជាមួយ​ទម្រង់មុខដែលមនុស្សស្រីស្ទើរគ្រប់គ្នាប្រាថ្នាចង់បាន។ 

មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែការសម្ដែងតារាកូនកាត់ថៃ-ន័រវេសរូបនេះ ត្រូវបានអ្នកជំនាញ និងអ្នកគាំទ្រកោតសរសើរជារឿយៗ។ ចាប់តាំងពីចូលប្រឡូកក្នុងអាជីពមកទល់នឹងពេលនេះ នាងមានឱកាសបង្ហាញសមត្ថភាពសម្តែងក្នុងភាពយន្តជាង២០ចំណងជើង ទាំងរឿងភាគទូរទស្សន៍ និងភាពយន្តខ្នាតធំ។

មិត្តស្រីរបស់តារាប្រុស Nadech Kugimiya បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាសា និងវប្បធម៌ មហាវិទ្យាល័យសិល្បៈ នៅ Chulalongkorn ដែលជាសាកលវិទ្យាល័យលំដាប់កំពូល និងល្បីល្បាញបំផុតក្នុងប្រទេសថៃ។

២. James Jirayu

កំលោះញញឹមស្រស់ James Jirayu ធ្លាប់ជាតារាប្រុសល្បីបំផុតមួយដួង​ក្នុងប្រទេសថៃ និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ ដោយសាររូបរាង​ល្អឥតខ្ចោះដូចផុសចេញពីប្រលោមលោក។

តារា​កម្ពស់ 184cm រូបនេះបានចាប់ដៃគូជាមួយតារាស្រីជួរមុខ​របស់​ប៉ុស្តិ៍លេខ៣ស្ទើរគ្រប់គ្នាក្នុងរឿងភាគទូរទស្សន៍។ ថ្វីត្បិតតែការសម្ដែង​មិនសូវទទួលបានការសរសើរក៏ដោយ ក៏តារាកើតឆ្នាំ ១៩៩៣ រូបនេះតែងតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបំពេញតួនាទីឱ្យពេញលេញបំផុត។ ស្នាដៃដែលធ្វើឲ្យឈ្មោះ James Jirayu ត្រូវ​បាន​ស្គាល់សម្រាប់ទស្សនិកជនទូទាំងអាស៊ីមានដូចជារឿង៖ ឧត្តមភរិយា, ក្អែកស្លាបហង្ស និងល្បែងស្នេហា​ ជាដើម។

និយាយពីការសិក្សា ក្នុងឆ្នាំ ២០១១ James បានប្រឡងចូលនាយកដ្ឋានភាពយន្តនៃសាកលវិទ្យាល័យ Rang Srit ដោយទទួលបានអាហារូបករណ៍ពេញ។ នេះជាសាកលវិទ្យាល័យស្តង់ដារបង្រៀនអន្តរជាតិឈានមុខគេក្នុងប្រទេសថៃ ហើយត្រូវបានទទួលស្គាល់ដោយគណៈកម្មការរដ្ឋាភិបាលឧត្តមសិក្សា នៃក្រសួងអប់រំប្រទេសថៃ។ មិនឈប់ត្រឹមនេះ គេក៏បានចុះឈ្មោះចូលរៀនផ្នែកគ្រប់គ្រងធុរកិច្ចនៅសាកលវិទ្យាល័យដដែល ហើយស្នាដៃរបស់គេតែងតែជាប់ចំណាត់ថ្នាក់កំពូល។

៣. Peach Pachara

តារាបន្ទាប់​គឺ Peach Pachara Chirathivat ​ដែល​អ្នក​ចូលចិត្ត​ទស្សនា​ភាពយន្តខ្នាតធំ​ថៃប្រាកដជាស្គាល់គ្រប់គ្នា។ មិនត្រឹមតែមានរូបរាងសង្ហា និងកម្ពស់ខ្ពស់ស្រឡះ ប៉ុន្តែតារារូបនេះក៏មានប្រវត្តិគ្រួសារមិនធម្មតា​ដែរ។

Peach បានកើត​ក្នុង​គ្រួសារ​មាន​បំផុត​លំដាប់ទី​៣​នៅ​ប្រទេស​ថៃ។ គ្រួសាររបស់គេមានសិទ្ធិគ្រប់គ្រងក្រុមហ៊ុន Central Group និងប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យផ្សេងៗជាច្រើនដូចជាអចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាន។ ដូច្នេះហើយ Peach តែងត្រូវ​បាន​គេប្រដូចថា​ជា​រាជបុត្រ​ក្នុង​រឿង​ព្រេង​ដែល​នារី​គ្រប់​រូបប៉ង​ប្រាថ្នា។

បើទោះជាមានខ្នង​គ្រួសារ​ធំ​ពិតមែន ប៉ុន្តែ Peach Pachara តែង​តែ​ខិត​ខំ​សាងកេរ្តិ៍ឈ្មោះដោយប្រើ​ទេពកោសល្យ​របស់​ខ្លួន។ ជាក់ស្ដែង​ក្នុង​ឆ្នាំ ២០១១ រូបគេ​បាន​ក្លាយ​ជាតារា​ល្បី​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​បានសម្ដែង​ក្នុង​ភាពយន្តកំប្លែង Suckseed ។ ​២​ឆ្នាំ​ក្រោយ​មក​ឈ្មោះ​ Peach Pachara បាន​ល្បី​ពេញ​ទ្វីប​អាស៊ី​បន្ទាប់​ពី​សម្តែង​ជា​តួសិស្សទំនើង​ក្នុង​រឿង “Hormones”។ លើស​ពី​នេះ អ្នក​គាំទ្រ​ក៏​ចាប់​អារម្មណ៍​នឹង​ភាព​ចាស់​ទុំ​របស់ Peach ពេលដែលរូបគេ​ក្លាយ​ជា​គ្រូ​បង្វឹក​វ័យ​ក្មេង​បំផុតក្នុងកម្មវិធី The Face Men។

Peach បានបញ្ចប់ការសិក្សាជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ពីសាកលវិទ្យាល័យ Chulalongkorn មហាវិទ្យាល័យពាណិជ្ជកម្ម និងគណនេយ្យ។

៤. James Ma

និយាយ​ពីតួឯក​ប្រុស​ថៃ​ដែល​ឈាន​ចូលវ័យ ៣០​នៅឆ្នាំនេះ គឺ​មិន​អាច​រំលងឈ្មោះ James Ma បាន​ឡើយ។ មានរហស្សនាមថា “ស្វាមីប្រចាំប្រទេស” និងជាតារា​ប្រុសលេចធ្លោ​នៅប៉ុស្តិ៍លេខ៣ ប៉ុន្តែ​ការ​ពិត​តារា​រូប​នេះ​គឺ​ជាសេដ្ឋី​តាំងពី​កំណើត​ដោយឪពុករបស់លោកជាម្ចាស់អាជីវកម្មនាំចូល-នាំចេញ និងក្រុមហ៊ុនអចលនទ្រព្យ ហើយម្តាយក៏ជាម្ចាស់ក្រុមហ៊ុនដេញថ្លៃដ៏ល្បីមួយនៅហុងកុង។

និយាយ​ពីការសិក្សា​វិញ​តួឯក​ប្រុស​ដែល​ល្បី​ខ្លាំង​ក្នុង​រឿង “ស្អប់ព្រោះស្រលាញ់” និង​ “ក្លិន​ផ្កាអង្គារបុស្ស​” រូប​នេះ មានឱកាសបានទៅសិក្សានៅសាលាអន្តរជាតិថ្លៃៗទាំងក្នុងប្រទេសថៃ និងហុងកុងតាំងពីក្មេង។ ក្រោយមក លោកបាន​បញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេសសម្រាប់ធុរកិច្ច និងថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងទេសចរណ៍ នៅសាកលវិទ្យាល័យ Assumption ទាំងពីរ។

៥. Mint Chalida

តារា​ដ៏​ល្បី​ចុង​ក្រោយ​ដែល​នឹង​ឈាន​ចូល​វ័យ​៣០​ឆ្នាំ​នេះ​គឺ Mint Chalida Wijitwongtong។ ជាកូនកាត់បីសាសន៍​ចិន ឥណ្ឌា និងថៃ តារា​ស្រី​រូប​នេះ​បាន​ក្លាយ​ជា​ទីចាប់​អារម្មណ៍​ខ្លាំង​ភ្លាមៗ​ពេល​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ។

តាមរយៈ​សមត្ថភាព​សម្ដែងដែល​មិន​ដែលស្រកស្រុត បូករួមនឹងទម្រង់មុខដ៏ទន់ភ្លន់ និងស្រស់ស្អាត Mint Chalida បច្ចុប្បន្នគឺជាតារាស្រីមួយរូបដែលគួរឲ្យកត់សម្គាល់បំផុតនៅលើកញ្ចក់ទូរទស្សន៍ ដោយបានសម្ដែង​ក្នុង​រឿង​ភាគ​ប៉ុស្តិ៍លេខ ៣ចំនួន ២៣រឿងចាប់ពី​ឆ្នាំ​២០០៦មក។

បើនិយាយពីការសិក្សាវិញ Mint Chalida ក៏មិនអន់ជាងអ្នកណាដែរ ដោយនាងបានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Stamford International ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la