តារាសម្ដែងនិងពិធីករថៃល្បីៗជាប់ពាក់ព័ន្ធក្រុមហ៊ុនពីរ៉ាមីតឆបោកប្រជាជនរាប់លានដុល្លារ

តារាសម្ដែងនិងពិធីករថៃល្បីៗជួរមុខរួមមាន Kan Kantathavorn, Sam Yuranunt និង Min Phechaya កំពុងមានរឿងជាប់ពាក់ព័ន្ធក្រុមហ៊ុនមួយដែលរងការចោទប្រកាន់ថាជាគ្រោងការណ៍ពីរ៉ាមីតឆបោកប្រជាជនអស់រាប់លានដុល្លារ។

ប្រធានក្រុមហ៊ុន The Icon Group លោក Boss Paul Waratphon

កាលពីល្ងាចថ្ងៃទី១០ ខែតុលា ស្ថានីយទូរទស្សន៍ Workpoint បានចេញលិខិត​ប្រកាសពី​ការបញ្ចប់​តួនាទី​ជាពិធីកររបស់ Kan Kantathavorn សម្រាប់គ្រប់កម្មវិធីដូចជា The Wall Song, The Mask Singer និងកម្មវិធីផ្សេងៗទៀតរហូតទាល់តែរឿងក្ដីពាក់ព័ន្ធក្រុមហ៊ុន The Icon ត្រូវបានដោះស្រាយច្បាស់លាស់។

ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីផ្ទុះព័ត៌មានពាក់ព័ន្ធ អាជីវកម្មលក់ផលិតផលអនឡាញ ដែលត្រូវបានគេមើលឃើញថាជាអាជីវកម្មគ្រោងការណ៍ពីរ៉ាមីត បោកបញ្ឆោតមនុស្សឱ្យទិញ និងស្តុកទុកផលិតផល​ប៉ុន្តែ​មិនអាចលក់ចេញបាន ដោយមាន Influencer ល្បីឈ្មោះ Boss Paul Waratphon ជានាយកប្រតិបត្តិ។ ជាងនេះទៅទៀត ក៏មានតារាល្បីៗជាច្រើនដួង ដែលជាប់ឈ្មោះជាថ្នាក់ដឹកនាំផងដែរ។

ជាក់ស្ដែងតារាសម្ដែង Sam Yuranunt មានមុខតំណែង នាយក​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ផលិតផល (​Chief Research Officer) ពិធីករ Kan Kantathaworn មាន​មុខ​តំណែង នាយកផ្នែកទីផ្សារ (Chief Marketing Officer) និងតារាសម្ដែង Min Phechaya ជានាយកផ្នែកទំនាក់ទំនងសាជីវកម្ម (Chief Communication Officer) ខណៈ​តារាសម្ដែង Boy-Pakorn និង Dome-Pakorn Lam ធ្លាប់ជាអ្នកផ្សព្វផ្សាយ។

ក្រោយបើកដំណើរការកាលពីឆ្នាំ២០១៩ ក្រុមហ៊ុននេះអាចរកចំណូលបានសរុប ៣១៩ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំកន្លងមក ប៉ុន្តែ​ទន្ទឹមនឹងនោះមានតំណាងចែកចាយជាច្រើនបានចេញមុខចោទប្រកាន់ថាពួកគេត្រូវបានក្រុមហ៊ុនបោកបញ្ឆោតរហូតអស់ទ្រព្យពីខ្លួន ប៉ុន្តែមិនទទួលបានប្រាក់ចំណេញដូចការធានារបស់ក្រុមហ៊ុនឡើយ ខណៈម្ចាស់ក្រុមហ៊ុននៅតែរក្សាជំហរថាក្រុមហ៊ុនរបស់ខ្លួនស្អាតស្អំនិងស្របច្បាប់គ្រប់យ៉ាង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតលើរឿងនេះ បន្ទាប់ពីមានជនរងគ្រោះជាច្រើនចេញមក​និយាយពីការខាតបង់របស់ខ្លួន។

ទន្ទឹមនឹងការបង្ហោះរបស់ Workpoint ពិធីករ Kan Kantavorn ក៏បានបង្ហោះសារស្រដៀងគ្នានៅលើ Instagram ផ្ទាល់ខ្លួនថា៖ “ដោយសារ​តែមាន​ព័ត៌មាន​ដែល​​ជា​បញ្ហា​សង្គម​​ទាក់ទង​នឹង​ខ្ញុំ ខ្លួនខ្ញុំផ្ទាល់មិនសម្ងំស្ងៀមនោះទេ ហើយដើម្បីបង្ហាញពីភាពស្មោះត្រង់ និង​ទំនួលខុសត្រូវចំពោះខ្លួនឯង និងសង្គម រួមទាំងភ្នាក់ងាររបស់ខ្ញុំ និងអ្នកដែលខ្ញុំធ្វើការជាមួយ ​ខ្ញុំ​សូម​លាឈប់ពី​តួនាទី​ជា​ពិធីករ​គ្រប់​កម្មវិធី​រហូត​ដល់​គ្រប់យ៉ាងត្រូវបានដោះស្រាយ ហើយ​ខ្ញុំ​ក៏ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ឲ្យ​មាន​ភាពត្រឹមត្រូវ​ក្នុង​ដំណើរការ​តុលាការ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *